មន្ទីរបញ្ចកោណអាម៉េរិក

ទីបំផុតលោក ត្រាំ ព្រមទទួលយកយន្តហោះតម្លៃ៤០០លានដុល្លាររបស់ប្រទេសកាតា


ទីបំផុតមន្ទីរបញ្ចកោណអាម៉េរិក បានប្រកាសថា រដ្ឋការរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានទទួលយកអំណោយយន្តហោះដ៏ទំនើបមួយគ្រឿងពីប្រទេសកាតា ជាផ្លូវការ បើទោះជាមានការរិះគន់ និងការចោទប្រកាន់ពីក្រុមប្រជាធិបតេយ្យថា ជាការស៊ីសំណូកសូកប៉ាន់យ៉ាងណាក៏ដោយ។
មន្ទីរបញ្ចកោណអាម៉េរិក
ដោយ

ប្រធានមន្ទីរបញ្ចកោណអាម៉េរិក លោក ភីត ហេកសិត (Pete Hegseth) បានអះអាងថា ការទទួលយកយន្តហោះ Boeing 747 តម្លៃ៤០០លានដុល្លារ ពីប្រទេសកាតានេះ គឺស្របតាមច្បាប់ និងបទប្បញ្ញត្តិរបស់រដ្ឋាភិបាលសហព័ន្ធទាំងអស់។ មន្ទីរបញ្ចកោណនឹងធ្វើការជាមួយប្រទេសកាតា ដើម្បីធានាថា យន្តហោះដែលលោក ត្រាំ ចង់ប្រើធ្វើជាយន្តហោះ Air Force One ថ្មីនេះបានបំពេញតាមវិធានការសន្តិសុខត្រឹមត្រូវ និងតម្រូវការបេសកកម្មតាមមុខងារ។

ការព្រមទទួលយកយន្តហោះរបស់កាតា ពីសំណាក់លោក ត្រាំ នេះបានធ្វើឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីគណបក្សប្រជាធិបតេយ្យ និងអ្នករិះគន់ផ្សេងទៀត ដែលអ្នកខ្លះបានចោទប្រកាន់ថា ជាការស៊ីសំណូកយ៉ាងពិតប្រាកដ និងបានចាត់ទុកជាស្នាមប្រឡាក់មួយសម្រាប់អាម៉េរិក ដែលមិនអាចទុកចោលដោយគ្មានដំណោះស្រាយឡើយ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


អ្នកវិនិយោគមួយចំនួននៅទីក្រុងហុងកុង ប្រកាសលក់អចលនទ្រព្យផ្ទាល់ខ្លួន ដើម្បីសងបំណុល

ជីវភាពរបស់ពលរដ្ឋនៅកោះហុងកុង កំពុងស្ថិតក្នុងស្ថានភាពចំណូលអាចត្រឹមទប់ទល់ការចំណាយ និងពិបាកស្វែងរកចំណូល ដែលជំរុញឱ្យអ្នកមានទ្រព្យធន និងអ្នកវ…

វៀតណាម គ្រោងបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ខ្នាតយក្ស ដែលលាតសន្ធឹងក្នុងទីក្រុងធំៗ២

រដ្ឋាភិបាលវៀតណាម កំពុងពិចារណាបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ខ្នាតយក្សមួយដែលលាតសន្ធឹងក្នុងទីក្រុងចំនួនពីរ គឺទីក្រុងដាណាង (Da Nang) និ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ