ប្រទេសមហាអំណាចធំៗ

ប្រទេសមហាអំណាចធំៗ កំពុងរួមដៃគ្នាជួយដោះស្រាយវិបត្តិនៅអាហ្វហ្កានីស្ថាន


រដ្ឋមន្ត្រីមកពីបណ្តាប្រទេសលោកខាងលិច និង សម្ព័ន្ធមិត្តរបស់ខ្លួន រួមមាន ជប៉ុន សហរដ្ឋអាមេរិក និង អឺរ៉ុបជាដើម បានជួបប្រជុំគ្នា ដើម្បីពិភាក្សាពីបញ្ហានៅប្រទេសអាហ្វហ្គានីស្ថាន។ ជាលទ្ធផលប្រទេសទាំងនេះ បានយល់ព្រមធ្វើការរួមគ្នា ដើម្បីដោះស្រាយវិបត្តិនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលពួកគេកំពុងស្វែងរកវិធីសាស្ត្រយ៉ាងណា ធានាសុវត្ថិភាពជម្លៀសប្រជាជនរបស់គេ ដែលនៅសេសសល់រៀងៗខ្លួន។ នេះបើតាមសារព័ត៌មានជប៉ុន Kyodo។
ការប្រជុំរបស់ប្រទេសមហាអំណាចធំៗ កំពុងរួមដៃគ្នាជួយដោះស្រាយវិបត្តិនៅអាហ្វហ្កានីស្ថាន
ដោយ

ដោយសារ​មានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​ពី​ភាព​មិន​ប្រាកដប្រជា និង អសន្តិសុខ ដែល​បាន​នាំ​ឱ្យ​មាន​វិបត្តិ​មនុស្សធម៌​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​បាន​សន្យា​ថា នឹង​ផ្តល់​ជំនួយ ចំនួន ៦៥​លាន​ដុល្លារ តាម​រយៈ​អង្គការ​អន្តរជាតិ ដើម្បី​ជួយ​ដល់​ប្រជាជន​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន រួម​មាន ជម្រក​ស្នាក់​នៅ ម្ហូបអាហារ ទឹក និង សម្ភារៈ​ផ្សេង​ៗ​ទៀត​។

ដោយឡែក​ប្រទេស​ដទៃ​ទៀត ក៏​បាន​សន្យា​ស្រ​ដៀង​ៗ​គ្នា​នេះ​ដែរ នឹង​ទំនុកបម្រុង​ជំនួយ​មនុស្សធម៌​ដល់​អា​ហ្វ​ហ្គា​នី​ស្ថាន ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា​មាន​ទឹកប្រាក់​ប៉ុន្មាន ឬ តាម​រយៈ​អ្វី​នោះ​ទេ​។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​គឺ​នៅ​ត្រង់​ថា ក្រសួងការបរទេស​ជប៉ុន​នៅ​មុន​ពេល​កិច្ចប្រជុំ​ធ្លាប់​បាន​បញ្ជាក់​ថា ភាគី​រុ​ស្សី និង​ចិន នឹង​ត្រូវ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ខាងលើ​នេះ​ដែរ ប៉ុន្តែ​ជាក់ស្តែង គេ​មិន​បានឃើញ​ប្រទេស​ទាំង​ពីរ​នេះ​ចូលរួម​ពិភាក្សា​ឡើយ​។

យ៉ាងណាមិញ ភាគី​ចិន បែរជា​បាន​ទៅ​ជួប​ប្រជុំ​ពិភាក្សា​ជាមួយ​ប្រទេស​ក្បែរ​ខាង​អា​ហ្វ​ហ្គា​នី​ស្ថាន​ទៅ​វិញ មាន​ដូច​ជា  ប៉ា​គី​ស្ថាន អ៊ី​រ៉​ង់ អ៊ូ​បេ​គី​ស្ថាន ជាដើម​។ 

ក្នុង​កិច្ចប្រជុំ​នោះ ចិន​បាន​ប្រកាស​ដោយ​ខ្លួនឯង​ថា ចិន​នឹង​ផ្តល់​ជំនួយ​ជាង ៣១​លាន​ដុល្លារ​អា​មេ​រិ​ក​ដល់​អា​ហ្វ​ហ្គា​នី​ស្ថាន រួម​បញ្ចូល​ទាំង​ស្បៀងអាហារ ថ្នាំពេទ្យ និង​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១៩​ផង​ដែរ​។

សូម​ជម្រាប​ថា​កាលពី​ពេល​ថ្មី​ៗ​នេះ ក្រុម​តា​លី​បង់​ទើបតែ​បាន​ប្រកាស​ពី​បេក្ខភាព​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋ​បណ្តោះអាសន្ន​របស់​ខ្លួន ដោយ​ក្នុង​នោះ​ភាគច្រើន​នៃ​ពួក​គេ សុទ្ធ​សឹង​ជា​មេដឹកនាំ​ជាន់ខ្ពស់​របស់​ក្រុម​តា​លី​បង់ ហើយ​ដែល​សុទ្ធ​សឹង​ជា​អ្នក ធ្លាប់​ជាប់​ឈ្មោះ​ជា​មុខសញ្ញា​ក្នុង​បញ្ជីខ្មៅ​របស់​អា​មេ​រិ​ក​។

យ៉ាងណា​ក៏​ដោយ ក្រោយ​ពី​រដ្ឋាភិបាលបណ្តោះអាសន្ន​នេះ​ត្រូវ​បាន​ប្រកាស​ឡើង ភាគី​ចិន​បាន​ចេញ​មុខ​មុនគេ មក​អះអាង​ថា ខ្លួន​នឹង​នៅ​តែ​បន្ត​ទំនាក់ទំនង​ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដដែល គ្រាន់តែ​មក​ទល់​ពេល​នេះ ពុំ​ទាន់​មាន​ប្រទេស​ណាមួយ​ទទួលស្គាល់​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​ថ្មី​នេះ ជា​ផ្លូវការ​នៅឡើយ​ទេ សូ​ម្បី​តែ​ប្រទេស​ចិន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើយុទ្ធសាស្ត្ររបស់អាមេរិកដើម្បីទប់ទល់ចិននៅតំបន់ប៉ាស៊ីហ្វិកបរាជ័យ មែនទេ?

ព័ត៌មាន
សំណើរបស់សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលរបស់លោក ចូ បៃឌិន ក្នុងការចំណាយប្រាក់រហូតដល់ ១ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ សម្រាប់ចំណាយទៅលើប…

អាមេរិក ចិន និងអឺរ៉ុប បើកកិច្ចចរចាអំពីឧបសគ្គនៃការដឹកជញ្ជូនកុងតឺន័រ

ព័ត៌មាន
ទីភ្នាក់ងារត្រួតពិនិត្យអន្តរជាតិធំៗនៅលើសកលលោក ទទួលបន្ទុកត្រួតពិនិត្យជំនួញពាណិជ្ជកម្មកុងតឺន័រអន្តរជាតិ បានបើកកិច្ចប្រជុំតាមអនឡាញ ដើម្បីពិភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ