វិស័យពាណិជ្ជកម្ម

លោក ត្រាំ អួតក្តែងៗថា ចាប់តាំងពីលោកចូលកាន់តំណែង អាម៉េរិក ទទួលបានការសន្យាបោះទុនវិនិយោគរហូតដល់១០ទ្រីលានដុល្លារ


ប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា ចាប់តាំងពីចូលកាន់តំណែងមកលោកទទួលបានការសន្យាបោះទុនវិនិយោគក្នុងទំហំរហូតដល់ទៅ១០ទ្រីលានដុល្លារ គិតមកទល់ពេលនេះ ហើយដោយសារតែការអះអាងរបស់លោកហាក់ខុសគ្នាឆ្ងាយពីតួលេខដែលសេតវិមានបានបញ្ចេញជាសាធារណៈ បានធ្វើឱ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដាក់មន្ទិលសង្ស័យថា តើការអះអាងរបស់លោកពិត ឬក៏មិនពិត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera។
វិស័យពាណិជ្ជកម្ម
ដោយ

លោក ដូណាល់ ត្រាំ បានអះអាងថា ចាប់តាំងពីចូលកាន់តំណែងមក លោកទទួលបានការសន្យាបោះទុនវិនិយោគពីក្រុមហ៊ុននានា និងបរទេសរហូតដល់ទៅ១០ទ្រីលានដុល្លារ នៅលើទឹកដីសហរដ្ឋអាម៉េរិក ខណៈសេតវិមានបានរាយការណ៍ថា រដ្ឋបាលលោក ដូណាល់ ត្រាំ ទទួលបានការសន្យាបោះទុនវិនិយោគក្នុងទំហំត្រឹមតែ៥,១ទ្រីលានដុល្លារ រួមទាំងការសន្យាបោះទុនថ្មីៗក្នុងទំហំទឹកប្រាក់៤,៣ទ្រីលានដុល្លារផងដែរ។

ទាក់ទិននឹងការអះអាងរបស់លោក ដូណាល់ ត្រាំ ដែលហាក់គ្មានមូលដ្ឋានច្បាស់លាស់ ឬ ប្រាកដប្រជានេះ ក្រុមអ្នកជំនាញយល់ថា កុំថាឡើយ១០ទ្រីលានដុល្លារ ត្រឹមតែការសន្យាបោះទុនវិនិយោគក្នុងទំហំ២,១ទ្រីលានដុល្លារ ក៏មិនប្រាកដថា អាចលេចចេញជារូបរាងពេញលេញនោះដែរ។

ចាប់តាំងពីវិលត្រលប់មកកាន់សេតវិមានសាជាថ្មីសម្រាប់អាណត្តិទី២ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានអួតក្ដែងៗថា ក្រុមហ៊ុនសាជីវកម្ម និងបរទេសបានប្រកាសសន្យាបោះទុនវិនិយោគក្នុងទំហំរហូតដល់ទៅប្រមាណ១០ទ្រីលានដុល្លារ ហើយថា វាជាតឹកតាងបង្ហាញថា លោកកំពុងនាំមកនូវយុគសម័យមាសសម្រាប់អាម៉េរិក។

គួររំឭកថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ លោក ដូណាល់ ត្រាំ បានអះអាងថា គ្រាន់តែថ្ងៃដំបូងនៃការឡើងកាន់អំណាចរបស់លោក អាម៉េរិក ទទួលបានការសន្យាបោះទុនវិនិយោគថ្មីៗជិត៣ទ្រីលានដុល្លារទៅហើយ។ បន្ទាប់មកនៅថ្ងៃទី២ ខែមេសា លោកបានអះអាងថា រដ្ឋបាលរបស់លោកទទួលបានការសន្យាបោះទុនវិនិយោគសរុបប្រមាណ៦ទ្រីលានដុល្លារ។ ក្រោយមកលោកបានអះអាងពីការកើនឡើងទំហំវិនិយោគជាបន្តបន្ទាប់ពី៧ទ្រីលានដុល្លារហូតដល់៩ទ្រីលានដុល្លារ។

ហើយនៅថ្ងៃទី៦ ខែឧសភា លោកបានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា តួលេខដែលក្រុមហ៊ុនសាជីវកម្ម និងបរទេសបានប្រកាសសន្យាបោះទុនវិនិយោគអាចឈានដល់ទំហំចន្លោះពី៩ទៅ១០ទ្រីលានដុល្លារ។ តែយ៉ាងណាតួលេខដែលលោក ដូណាល់ ត្រាំ បានអះអាង គឺខុសគ្នាឆ្ងាយណាស់បើធៀបនឹងតួលេខដែលសេតវិមាន បានបញ្ចេញជាសាធារណៈ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ការស្ទង់មតិមួយបានបង្ហាញថា ប្រជាជនថៃ ភាគច្រើនកំពុងព្រួយបារម្ភពីវិបត្តិសេដ្ឋកិច្ច

ស្របពេលសេដ្ឋកិច្ចថៃ បានរងវិបត្តិផ្ទួនៗទាំងខាងក្នុង និងខាងក្រៅ បានធ្វើឱ្យប្រជាពលរដ្ឋជាច្រើនកំពុងព្រួយបារម្ភពីការធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្…

វៀតណាម និងរុស្ស៊ី កំពុងពន្លឿនកិច្ចព្រមព្រៀងសាងសង់រោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែដំបូង

ប្រទេសវៀតណាម និងប្រទេសរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃអាទិត្យ ទី១១ ខែឧសភា ថា ប្រទេសទាំងពីរ បានព្រមព្រៀងគ្នាពន្លឿនការចរចា ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ