ភាពតានតឹងក្នុងរដ្ឋាភិបាលអាមេរិក

តើតំណែងប្រធានសភាអាមេរិក ពិតជាប្រឈមនឹងការដកចេញឬយ៉ាងណា?


លោក ខេវិន ម៉េកខាធី (Kevin McCarthy) សមាជិកសភាជាន់ខ្ពស់ខាងគណបក្សសាធារណរដ្ឋ អាចប្រឈមមុខនឹងការបញ្ចប់តួនាទីជាប្រធានសភារបស់លោកមុនកាលកំណត់ប្រសិនបើក្រុមអ្នកនយោបាយរឹងរូសបណ្តេញលោកចេញពីតំណែងដោយសារលោកបានជួយរារាំងការបិទរដ្ឋាភិបាលដ៏សំខាន់មួយកាលពីថ្ងៃសៅរ៍ តាមរយៈសេចក្ដីព្រាងច្បាប់មួយ។
ភាពតានតឹងក្នុងរដ្ឋាភិបាលអាមេរិក
ដោយ

សភាតំណាងរាស្រ្តដែលគ្រប់គ្រងដោយបក្សសាធារណរដ្ឋ បានបោះឆ្នោត៣៣៥ លើ៩១​សំឡេង ដើម្បីអនុម័តវិធានការពន្យារពេលចំនួន៤៥ថ្ងៃនៅមុនពេលការផ្តល់មូលនិធិសម្រាប់ទីភ្នាក់ងារសហព័ន្ធ ដែល​​ត្រូវផុតកំណត់នៅថ្ងៃទី១ ខែតុលា នេះ។

ក្នុងចំណោមអ្នកគាំទ្រ៣៣៥សំឡេងនេះ គឺមានសមាជិកសភានៃបក្សសាធារណរដ្ឋចំនួន១២៦នាក់ ហើយអ្នកបោះឆ្នោតប្រឆាំងវិញ គឺមាន៩០នាក់ ជាក្រុមសាធារណរដ្ឋ និងម្នាក់​ទៀតជាក្រុមប្រជាធិបតេយ្យ។

តំណាងរាស្រ្តគណបក្សសាធារណរដ្ឋលោក អេនឌី ប៊ីក (Andy Biggs) ដែលជាអ្នកជំទាស់ខ្លាំងជាងគេបានចោទសួរនៅតាមប្រព័ន្ធអ៊ីក (X) ដោយចង់សំដៅទៅរកប្រធានសភាអាមេរិកថាតើលោកគួរតែបន្តជាប្រធានសភាទៀតឬយ៉ាងណា? លោក ម៉េកខាធី បានសម្រេចចិត្តដាក់ឱ្យបោះឆ្នោតអនុម័តវិធានការនេះ ដែលអាចទទួលបានការគាំទ្រពីគណបក្សប្រជាធិបតេយ្យ បើទោះជាលោកដឹងច្បាស់ថា វាអាចប៉ះពាល់ដល់តំណែងរបស់លោកក៏ដោយ។

ទីប្រឹក្សាម្នាក់របស់លោក ម៉េកខាធី បានឱ្យដឹងថា ប្រធានសភារូបនេះជឿថា មានអ្នករឹងរូសខ្លះនឹងព្យាយាមបណ្តេញលោកចេញតំណែងនៅគ្រប់ពេលវេលា។

លោក ម៉េកខាធី បាននិយាយដោយចង់សំដៅទៅរកគូប្រជែងរបស់លោកកាលពីថ្ងៃសៅរ៍ថា សូមឱ្យពួកគេធ្វើតាមចិត្តរបស់ពួកគេចុះ ប៉ុន្តែលោកបានសង្កត់ធ្ងន់ដោយក្រើនរំលឹកអ្នកទាំងនោះថា តើពួកគេដឹងទេ? បើទោះជាលោកត្រូវប្រឈមនឹងការបាត់បង់តំណែងដោយសារតែការក្រោកឡើង ដើម្បីជួយសាធារណៈជនអាមេរិកបែបនេះក៏ដោយ ក៏លោកនឹងធ្វើវាដោយក្លាហានមិនខ្លាចបាត់តំណែងនេះឡើយ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីមានពលរដ្ឋគុយបា ចុះឈ្មោះធ្វើជាទាហានម៉ូស្គូ ដើម្បីចូលប្រយុទ្ធក្នុងសង្គ្រាម?

ព័ត៌មាន
មេដឹកនាំវិមានក្រឹមឡាំងលោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងថា ប្រជាជនរស់នៅតំបន់គ្រប់គ្រងដោយរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន គឺពួកគេជ្រើសរើស និងបង្ហាញព…

ភ្លៀងធ្លាក់ខ្លាំងជិតមួយសប្តាហ៍ បណ្តាលឱ្យលិចទឹកផ្នែកខ្លះនៅទីក្រុងញូវយ៉ក

ព័ត៌មាន
អភិបាលក្រុងញូវយ៉ក លោកស្រី ខាធី ហូឆុល បាននិយាយកាលពីថ្ងៃសៅរិ៍ថា ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាជិតមួយសប្តាហ៍មកនេះ បានបណ្តាលឱ្យទីក្រុងញូវយ៉ក លិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ