ជនអន្តោប្រវេសន៍

លោក ត្រាំ បញ្ជាឱ្យបញ្ជូនកងទ័ពម៉ារីន៧០០នាក់ ទៅទីក្រុងឡូសអេនជឺឡិស ដើម្បីគ្រប់គ្រងបាតុកម្ម


ការធ្វើបាតុកម្មរបស់ក្រុមបាតុការប្រឆាំងនឹងការអនុវត្តច្បាប់អន្តោប្រវេសន៍របស់លោក ត្រាំ កាន់តែឡើងកម្តៅបន្ថែមទៀត ក្រោយលោក ដូណាល់ ត្រាំ បញ្ជាឱ្យបញ្ជូនទាហានម៉ារីនអាម៉េរិក ទៅកាន់ទីក្រុងឡូសអេនជឺឡិស រដ្ឋកាលីហ្វ័រញ៉ា ដើម្បីទប់ទល់ជាមួយក្រុមបាតុករ និងប្ដេជ្ញាបង្កើនការវាយឆ្មក់លើជនអន្តោប្រវេសន៍ ដែលសង្ស័យថា គ្មានឯកសារត្រឹមត្រូវ។ ទង្វើរបស់លោក ត្រាំ នេះ បានបង្កឱ្យមានការខឹងសម្បារកាន់តែខ្លាំងឡើងពីក្រុមបាតុករ និងក្រុមមេដឹកនាំគណបក្សប្រជាធិបតេយ្យដែលព្រួយបារម្ភពីវិបត្តិជាតិ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ជនអន្តោប្រវេសន៍
ដោយ

មន្ត្រីរដ្ឋបាលរបស់លោក ត្រាំ បាននិយាយថា ទាហានម៉ារីនប្រមាណ៧០០នាក់ ដែលឈរជើងនៅភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ា ត្រូវបានគេរំពឹងថា នឹងត្រូវបញ្ជូនទៅដល់ទីក្រុងឡូសអេនជឺឡិស នៅយប់ថ្ងៃចន្ទ ឬព្រឹកថ្ងៃអង្គារ ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តសហព័ន្ធ ដើម្បីបង្ក្រាបបាតុកម្មតាមដងផ្លូវប្រឆាំងនឹងការឆ្មក់ចាប់ជនអន្តោប្រវេសន៍នៅក្នុងរដ្ឋនេះ ដែលជាផ្នែកមួយនៃកិច្ចខិតខំរបស់លោក ត្រាំ នៅក្នុងអាណត្តិទីពីរនេះ។

ទោះជាបេសកកម្មរបស់កងម៉ារីននេះ ធ្វើឡើងក្នុងបំណងការពារបុគ្គលិក និងទ្រព្យសម្បត្តិសហព័ន្ធជាបណ្តោះអាសន្នទម្រាំតែកងកម្លាំងឆ្មាំជាតិ ចំនួន៤ពាន់នាក់ ទៅដល់ទីក្រុងនេះក៏ពិតមែន ប៉ុន្តែការដាក់ពង្រាយនេះ គឺជាការប្រើប្រាស់កម្លាំងយោធាដ៏វិសេសមួយក្នុងការគាំទ្រដល់ប្រតិបត្តិការរបស់ប៉ូលិស ហើយវាបានកើតឡើងដោយសារតែមានការជំទាស់ពីថ្នាក់ដឹកនាំរដ្ឋ និងមូលដ្ឋានដែលមិនបានស្នើសុំជំនួយបែបនេះ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីសន្តិសុខមាតុភូមិអាម៉េរិក លោកស្រី គ្រីស្ទី ណូម (Kristi Noem) បានសន្យាថា នឹងបន្តអនុវត្តប្រតិបត្តិការកាន់តែខ្លាំងឡើងដើម្បីបង្រ្កាបអ្នកសង្ស័យដែលបានបំពានលើច្បាប់អន្តោប្រវេសន៍ដោយពង្រីកការបង្រ្កាបដែលបង្កឱ្យមានការតវ៉ានេះឡើង។ មន្ត្រីរបស់លោក ត្រាំ បានចាត់ទុកការតវ៉ានេះថា គ្មានច្បាប់ទម្លាប់ និងបានស្តីបន្ទោសថ្នាក់ដឹកនាំរដ្ឋនេះ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋានចំពោះការអនុញ្ញាតឱ្យមានចលាចលនេះកើតឡើង និងការជួយការពារជនអន្តោប្រវេសន៍ដែលគ្មានឯកសារត្រឹមត្រូវរស់នៅលើទឹកដីអាម៉េរិក។

ប្រតិបត្តិការអនុវត្តច្បាប់របស់យោធា និងសហព័ន្ធនេះបានធ្វើឱ្យគណបក្សនយោបាយធំៗទាំងពីររបស់អាម៉េរិក មានភាពរកាំរកូសបន្ថែមទៀត ខណៈលោក ត្រាំ បានគំរាមចាប់ខ្លួនអភិបាលរដ្ឋកាលីហ្វ័រញ៉ាលោក ហ្គេវីន ញូវសាំ (Gavin Newsom) ពីបទប្រឆាំងនឹងការបង្រ្កាបរបស់សហព័ន្ធ។ រដ្ឋកាលីហ្វ័រញ៉ា បានប្តឹងរដ្ឋបាលរបស់លោក ត្រាំ ដើម្បីរារាំងការដាក់ពង្រាយឆ្មាំជាតិ និងកងម៉ារីន ដោយលើកហេតុផលថា វាជាការបំពានច្បាប់សហព័ន្ធ និងអធិបតេយ្យរបស់រដ្ឋនេះ។

ចំណែកសមាជិកព្រឹទ្ធសភាលោក ជែក រីដ (Jack Reed) មកពីគណបក្សប្រជាធិបតេយ្យបាននិយាយថា លោក ត្រាំ មានបញ្ហាយ៉ាងធ្ងន់ធ្ងរចំពោះការបញ្ហាឱ្យដាក់ពង្រាយកងម៉ារីន ព្រោះទង្វើ ដែលមិនធ្លាប់មានពីមុនមកនេះបានគំរាមកំហែងដល់ការបង្វែស្ថានការណ៍តានតឹងឱ្យទៅជាវិបត្តិជាតិ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VinFast ខាតបង់ជាង៧០០លានដុល្លារត្រឹមរយៈពេល៣ខែ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី វីនហ្វាស (VinFast) របស់ប្រទេសវៀតណាម បានខាតបង់ថវិកាសរុបចំនួន៧១២លានដុល្លារនៅត្រីមាសដំបូងនៃឆ្នាំ២០២៥ បើទោះជ…

តម្លៃជ័រកៅស៊ូធម្មជាតិទូទាំងពិភពលោកដាំក្បាលចុះដោយសារ BYD ទម្លាក់ថ្លៃរថយន្ត

តម្លៃជ័រកៅស៊ូធម្មជាតិ នៅលើទីផ្សារពិភពលោកនៅពេលនេះកំពុងដាំក្បាលចុះខ្លាំង ខណៈការលក់បញ្ចុះតម្លៃរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ