កូវីដ១៩បំប្លែងខ្លួន«អូមីក្រុង»

ប្រទេសធំៗនៅអឺរ៉ុបរកឃើញកូវីដ១៩បំប្លែងខ្លួន «អូមីក្រុង» ជាបន្តបន្ទាប់


ប្រទេសធំៗបីនៅអឺរ៉ុបរួមមាន អង់គ្លេស អាឡឺម៉ង់ និងអ៊ីតាលី បានប្រកាសរកឃើញកូវីដ១៩បំប្លែងខ្លួនថ្មីដែលមានប្រភពពីប្រទេសហ្វ្រិចខាងត្បូង ឈ្មោះថា «អូមីក្រុង» ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុនមក។ ក្នុងនោះនាយករដ្ឋមន្ត្រីអង់គ្លេស បានដាក់ចេញជំហានថ្មីដើម្បីឆ្លើយតប និងទប់ស្កាត់មេរោគបំប្លែងថ្មីនេះ ពីការរាលដាលកាន់តែខ្លាំង ខណៈពេលដែលប្រទេសជាច្រើនទៀត មិនថាតែនៅអឺរ៉ុបនោះទេ បានចាប់ផ្តើមដាក់បម្រាមលើជើងហោះហើរចេញចូលអាហ្វ្រិកជាបន្តបន្ទាប់ផងដែរ។
រូបតំណាង៖ កន្លែងប្រមូលព័ត៌មាន សម្រាប់ធ្វើតេស្តលើអ្នកដំណើរចូលតំបន់អឺរ៉ុប
ដោយ

បើ​តាម​រដ្ឋមន្ត្រី​សុខាភិបាល​អង់គ្លេស កូ​វី​ដ​១៩​បំប្លែង​ខ្លួន​ថ្មី អូ​មី​ក្រុង ចំនួន​២​ករណី​ត្រូវ​បាន​គេ​រក​ឃើញ​កាលពី​ថ្ងៃ​សៅរ៍​ទី​២៧​វិច្ឆិកា នៅ​លើ​អ្នកដំណើរ​ដែល​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​។

នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក ប៉ូ​រី​ស ច​ន​សុ​ន បាន​ប្រកាស់​ដាក់​ចេញ​វិធានការ​ភ្លាម​ៗ រួម​មាន ការ​ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ លើ​អ្នក​ចូល​ទឹកដី​អង់គ្លេស មិន​ថា​អ្នក​នោះ ធ្វើ​ដំណើរ​ពី​តំបន់​ណា​នោះ​ទេ​។ ក្នុង​ករណី​អ្នក​ដែល​បាន​ប៉ះពាល់​ជាមួយ​អ្នក​ផ្ទុកមេរោគ​ប្រភេទ​ថ្មី ហើយ​ធ្វើតេស្ត​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ តម្រូវ​ឲ្យ​នៅ​ដាច់​ដោយឡែក រយៈពេល​១០​ថ្ងៃ​។

ដោយឡែក នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​វិញ រដ្ឋមន្ត្រី​សុខាភិបាល​របស់​ប្រទេស​មួយ​នេះ ក៏​បាន​ប្រកាស​រក​ឃើញ​ករណី​កូ​វី​ដ​១៩​បំប្លែង​ថ្មី​នេះ ចំនួន​២​ករណី​ដូច​គ្នា​ដែរ​។ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា អ្នក​ទាំង​ពីរ​បាន​ធ្វើ​ដំណើរ​ពី​ទ្វីបអាហ្វ្រិក ចូល​មក​ដល់​ប្រទេស​អា​ល្លឺ​ម៉​ង់​តាំង​តែ​ពី​ថ្ងៃ​ទី​២៤ វិច្ឆិកា​មក​ម្ល៉េះ ហេតុនេះ គេ​កំពុង​ព្រួយបារម្ភ​ពី​ការ​ចម្លង​ពី​មួយ​ទៅ​មួយ​យ៉ាង​លឿន​រហ័ស​។

បន្ថែម​ពីលើ​នេះ ប្រទេស​អ៊ី​តា​លី បាន​រក​ឃើញ​កូ​វី​ដ​១៩ អូ​មី​ក្រុង តែ​មួយ​ករណី​ប៉ុណ្ណោះ លើ​អ្នកដំណើរ​មក​ពី​ប្រទេស ម៉ូ​សំ​ប៊ិក​។ ប្រការ​នេះ បាន​ធ្វើ​ឲ្យ​អ៊ី​តា​លី​សម្រេច បិទ​ជើងហោះហើរ​ជាមួយ ម៉ូ​សំ​ប៊ិក និង​ជាមួយ​ប្រទេស​នៅ​ទ្វីបអាហ្វ្រិក​ផ្សេង​ទៀត ដែល​មាន​ហានិភ័យ​ខ្ពស់​ផង​ដែរ​។

គួរ​កត់​សម្គាល់ថា មិន​ថា​តែ​នៅ​អឺរ៉ុប​នោះ​ទេ ដែល​បាន​រឹតត្បិត​ជើងហោះហើរ​ជាមួយ​ប្រទេស​នៅ​តំបន់​អាហ្វ្រិក សូ​ម្បី​តែ​នៅ​អាស៊ី និង​នៅ​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត ក៏​បាន​អនុវត្ត​វិធានការ​ដូច​គ្នា​ដែរ​។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​២៥​ខែវិច្ឆិកា ប្រទេស​អា​ហ្វ្រិ​ច​ខាងត្បូង បាន​ប្រកាស​រក​ឃើញ កូ​វី​ដ​១៩​ដែល​បំប្លែង​ខ្លួន​មួយ​ប្រទេស​ថ្មី​ទៀត​ដែល​មានឈ្មោះ​កាត់​ហៅ​ថា B.1.1.529  ហើយ​ថ្មី​ៗ​នេះ​វា​ត្រូវ​បាន​អង្គការ​សុខភាព​ពិភពលោក ដាក់​ឈ្មោះ​ឲ្យ​ថា អូ​មី​ក្រុង និង​ត្រូវ​បាន​ចាត់ទុកជា​មេរោគ​បំប្លែង​ថ្មី​ដែល​មាន​សមត្ថភាព​ឆ្លង​លឿន​រហ័ស គួរ​ឲ្យ​ព្រួយបារម្ភ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជាប្រាប់ឲ្យ អ្នកចិញ្ចឹមជ្រូកប្រុងប្រយ័ត្នខ្ពស់ ខណៈជំងឺប៉េស្ដជ្រូកកំពុងផ្ទុះកើតឡើងនៅវៀតណាម

ព័ត៌មាន
ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា អំពាវនាវឱ្យអ្នកចិញ្ចឹមជ្រូកក្នុងស្រុកទាំងអស់ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ខណថ្មីៗនេះ តាមការចុះផ្សាយពីបណ្ដាញស…

តើមានហេតុផលអ្វីខ្លះ ធ្វើឲ្យការបញ្ចប់ការសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ត្រូវអូសបន្លាយដល់ខែកក្កដា ឆ្នាំ២០២២?

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ពីវឌ្ឍនភាពនៃការស្ថាបនាផ្លូវជាតិលេខ២ និងលេខ២២ ដែលមកទល់បច្ចុប្បន្នសម្រេចបានប្រមាណ៥០%…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ