មេដឹកនាំអាស៊ី

លោក ត្រាំ គ្រោងធ្វើទស្សនកិច្ចមកកាន់ប្រទេសជាច្រើននៅអាស៊ីនៅចុងខែតុលា នេះ តើក្នុងគោលបំណងអ្វី?


ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់កាលពីថ្ងៃទី២០ ខែតុលា ថា លោកគ្រោងបំពេញដំណើរទស្សនកិច្ចមកកាន់ប្រទេសជាច្រើននៅអាស៊ី រួមមាន ម៉ាឡេស៊ី ជប៉ុន និងកូរ៉េខាងត្បូង នៅចុងខែតុលា នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kyodo News។ តើដំណើរទស្សនកិច្ចរបស់លោក ត្រាំ មកកាន់តំបន់អាស៊ីជាលើកទី១ ចាប់តាំងពី លោក ចូលកាន់អំណាចអាណត្តិទី២ នៅខែមករា ឆ្នាំ២០២៥ នេះធ្វើឡើងក្នុងគោលបំណងអ្វី?
មេដឹកនាំអាស៊ី
ដោយ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងមកបំពេញទស្សនកិច្ចនៅប្រទេសជាច្រើននៅអាស៊ី រួមមាន ម៉ាឡេស៊ី ជប៉ុន និងកូរ៉េខាងត្បូង នៅចុងខែតុលា នេះ។ ទោះបីសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងមហាយក្សចិន ផ្ទុះឡើងក៏ដោយ ក៏លោក ដូណាល់ ត្រាំ បានបង្ហាញនូវសុទិដ្ឋិនិយមជាថ្មីម្តងទៀតនៅមុនជំនួប ដែលអាចកើតមានឡើងនៅសប្តាហ៍ក្រោយរវាងរូបលោក ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅប្រទេសកូរ៉េខាងត្បូង។

អំឡុងជំនួបរវាងរូបលោកជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នៅសេតវិមានលោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាម៉េរិក និងមហាក្សចិន នឹងឈានដល់កិច្ចព្រមព្រៀងដ៏យុត្តិធម៌មួយ ខណៈដែលលោក និងលោក ស៊ី ជីនពីង ជួបគ្នានៅប្រទេសកូរ៉េខាងត្បូង ដែលលោកនិយាយថា ជាកន្លែងល្អសម្រាប់ការជួបគ្នា។ លោក ដូណាល់ ត្រាំ បានបន្ថែមទៀតថា លោកចង់ធ្វើល្អជាមួយប្រទេសចិន ហើយលោកចូលចិត្តទំនាក់ទំនាក់មិត្តភាពរវាងរូបលោកជាមួយលោក ស៊ី ជីនពីង។

លោក ដូណាល់ ត្រាំ បានលើកឡើងម្ដងហើយម្ដងទៀតថា លោកគ្រោងនឹងជួបជជែកផ្ទាល់មួយទល់នឹងមួយជាមួយប្រធានាធិបតី ស៊ី ជីនពីង នៅឯកិច្ចប្រជុំកំពូលសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក នៅចុងខែតុលា នេះ។ ទោះជាយ៉ាងណា នេះជាលើកទី១ហើយដែលលោក ត្រាំ បាននិយាយជាសាធារណៈអំពីផែនការរបស់លោកមកបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី ព្រមទាំងមកកាន់ប្រទេសជប៉ុន។

ដ្បិតលោក ត្រាំ មិនបានបញ្ជាក់លម្អិតអំពីគោលបំណងនៃដំណើរទស្សនកិច្ចក្ដី ក៏ក្រុមអ្នកឃ្លាំមើលស្ថានការណ៍នយោបាយអន្តរជាតិ យល់ថា ដំណើរទស្សនកិច្ចរបស់លោក ត្រាំ មកកាន់តំបន់អាស៊ីនៅចុងខែតុលា នេះ គ្មានអ្វីក្រៅពីមានបំណងបន្ធូរបន្ថយភាពតានតឹងក្នុងពិភពលោក និងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មនោះឡើយ។

ប្រភពពីរដ្ឋាភិបាលជប៉ុន បាននិយាយថា លោក ត្រាំ អាចនឹងធ្វើទស្សនកិច្ចរយៈពេល៣ថ្ងៃមកកាន់ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៧ ខែតុលា បន្ទាប់ពីបានធ្វើដំណើរមកកាន់ប្រទេសម៉ាឡេស៊ី សម្រាប់សន្និសីទថ្នាក់តំបន់ដាច់ដោយឡែក។

សូមបញ្ជាក់ថា គម្រោងធ្វើដំណើរទស្សនកិច្ចរបស់លោក ត្រាំ មកកាន់តំបន់អាស៊ីនេះ គឺជាដំណើរទស្សនកិច្ចលើកទី១ ហើយចាប់តាំងពីលោកចូលកាន់អំណាចអាណត្តិទី២ នៅខែមករា ឆ្នាំ២០២៥៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ជប៉ុន ព្រមានវៀតណាម អំពីការបាត់បង់ការងារ ក្រោយការហាមមិនឱ្យម៉ូតូចូលទីក្រុងហាណូយធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនហុងដា

រដ្ឋាភិបាលជប៉ុន និងក្រុមហ៊ុនផលិតយានយន្តជប៉ុនមួយចំនួនបានព្រមានវៀតណាម ថា ផែនការហាមឃាត់ប្រើប្រាស់ម៉ូតូប្រើសាំងនៅក្នុងរដ្ឋធានីហាណូយរបស់វៀ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ