វិស័យ​សំណង់

ឆ្នាំ​២០១៧​ពេញ​មួយឆ្នាំ វិស័យ​សំណង់​កើន​ឡើង​ប្រមាណ​២២%​​


វិស័យ​​សំណង់​​ដែល​​ជា​វិស័យ​មួយ​សំខាន់​មួយ ក្នុង​​ចំណោម​វិស័យ​សំខាន់ៗ​ដែល​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច នៅតែ​បន្ត​បង្ហាញ​ពី​កំណើន​មួយ​ខ្ពស់​ ដដែល។
អគារ​ភ្លោះ The Bridge កម្ពស់​ ៤៥​ជាន់ (អគារ​ពីរ​ខ្ពស់​ជាងគេ) ថត​នា​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៧​នេះ។ រូបភាព៖ ហេង ភារម្យ
ដោយ

ក្នុង​ឆ្នាំ​២០១៧​នេះ គម្រោង​សំណង់​សរុប​មាន​ប្រមាណ ៣០៥២​គម្រោង ដែល​សរុប​ជា​ផ្ទៃ​ក្រឡា​​​ប្រមាណ ​១០​លាន​មែត្រ​ការ៉េ និង​មាន​ទុន​វិនិយោគ​ជាង ៦,៤​ពាន់​លាន​​ដុល្លារ​សហរដ្ឋ​អាមេរិក។ ខណៈ​វិស័យ​សំណង់​បាន​បង្កើត​​ការងារ​​ប្រមាណ​ពី ២៥​ម៉ឺន ដល់ ២៦​ម៉ឺន​​នាក់​​ក្នុង​មួយ​ថ្ងៃ។

ឯកឧត្តម ឡៅ ទិព្វ​សីហា អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បញ្ជាក់​ថា ក្នុង​​ឆ្នាំ​នេះ កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​ធំ​ដែល​រួមមាន គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន អគារ​ពាណិកម្ម ការវិនិយោគ​ពី​បរទេស​ច្រើន និង​ការ​អនុម័ត​គម្រោង​សាងសង់​លំនៅដ្ឋាន​ដែល​មាន​តម្លៃ​សមរម្យ។

រូប​គំរូ​នៃ​សំណង់​អគារ The Peak កម្ពស់ ៥៥ជាន់ ដែល​កំពុង​សាងសង់។

ក្រៅតែ​ពី​ការ​វិនិយោគ​ក្នុង​ស្រុក ទុន​វិនិយោគ​​ដោយ​ផ្ទាល់​ពី​បរទេស​លើ​វិស័យ​សំណង់​ មាន​ចំនួន​៣៣​គម្រោង​ សរុប​​ទឹកប្រាក់​​មាន​ប្រមាណ ​៤២៤​លាន​​ដុល្លារ​សហរដ្ឋ​អាមេរិក។ 

ចិន​គឺ​ជា​វិនិយោគិន​ធំ​ជាង​​គេ​បំផុត​ដែល​វិនិយោគ​​លើ​វិស័យ​សំណង់​ក្នុង​ប្រទេស​​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧​នេះ ដែល​មាន​គម្រោង​សាងសង់​សរុប​ចំនួន​១៤​គម្រោង ​ដែល​សរុប​ជា​ទឹក​ប្រាក់​ប្រមាណ​ជិត ៣០០​លាន​ដុល្លា​រ​សហរដ្ឋ​អាមេរិក ​ថៃ​ឈរ​នៅ​លំដាប់​ថ្នាក់​ទី​២ ដែល​​មាន​គម្រោង​សាងសង់​ចំនួន​៦ សរុប​ជា​ទឹក​ប្រាក់​ប្រមាណ ៤១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក និង​បន្ត​បន្ទាប់​ដោយ​ប្រទេស​ជប៉ុន កូរ៉េ កាណាដា សិង្ហ​បុរី​ជាដើម។

ឯកឧត្តម ឡៅ ទិព្វសីហា បញ្ជាក់​ថា នៅក្នុង​ឆ្នាំ​២០១៨​ខាង​មុខ វិស័យ​សំណង់​មួយ​នេះ​នៅ​តែ​បន្ត​កើន​ឡើង​ដោយ​​តែ​មាន​វិនិយោគិន​ក្នុង​ស្រុក និង​ក្រៅ​ស្រុក បន្ត​ងាក​មក​វិនិយោគ​ច្រើន​លើ​វិស័យ​អចលនទ្រព្យ​និង​សំណង់។ ​ជាង​នេះ​ទៅ​ទៀត នៅ​មាន​គ្រោង​វិនិយោគ​ធំៗ​មួយ​ចំនួន​ទៀត​កំពុង​តែ​ស្ថិត​ក្នុង​ដៃ​របស់​ក្រសួង​រៀបចំ​ដែនដី ដើម្បី​​ពិនិត្យ​និង​អនុម័ត​នៅ​ឆ្នាំ​ក្រោយ៕




អត្ថបទបន្ទាប់


អាជីវកម្ម​សាលា​បង្រៀន​ដូរ្យ​តន្ត្រី​កំពុង​កាក់​កប ខណៈ​ដែល​ចំនួន​សាលា​កើន​កាន់​តែ​ច្រើន

ព័ត៌មាន
ដូរ្យ​តន្ត្រី មិន​ត្រឹមតែ​ជា​ចំណី​អារម្មណ៍​មួយ​របស់​មនុស្ស​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ក៏​បាន​និង​កំពុង​ក្លាយ​ជា​របរ​មួយ​ដែល​អាច​រក​ចំណូល​…

ក្រសួងរៀបចំដែនដី បង្គាប់ឲ្យម្ចាស់សំណង់ សរសេរអក្សរខ្មែរធំៗ លើផ្ទាំងគំនូរ ឬស្លាកសញ្ញាផ្សព្វផ្សាយនៅតាមការដ្ឋាន

ព័ត៌មាន
កន្លងមក គេសង្កេតឃើញថា ការដ្ឋានសាងសង់បុរី ខុនដូរ ឬ អាគារពាណិជ្ជកម្មជាដើម តែងតែ សរសេរភាសាបរទេស ដូចជា ភាសាចិន កូរ៉េ និង អង់គ្លេសជាដើម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ