បទឈប់បាញ់កម្ពុជា-ថៃ

លោក ត្រាំ ជំរុញជាថ្មីឱ្យកម្ពុជា-ថៃគោរពបទឈប់បាញ់ និងព្រមានសំពងក្បាលភាគីបំពាន ដើម្បីបញ្ឈប់ការសម្លាប់ និងធានាសន្តិភាពយូរអង្វែង


លោក ត្រាំ ជំរុញជាថ្មីឱ្យកម្ពុជា-ថៃគោរពបទឈប់បាញ់ និងព្រមានសំពងក្បាលភាគីបំពាន ដើម្បីបញ្ឈប់ការសម្លាប់ និងធានាសន្តិភាពយូរអង្វែង។ សេតវិមានបានប្រកាសជាថ្មីម្តងទៀត ថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ រំពឹងថា ភាគីកម្ពុជា និងថៃនឹងគោរពនូវអ្វី ដែលភាគីទាំងពីរបានប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ និង ព្រមានចាប់ឱ្យទទួលខុសត្រូវចំពោះភាគីណាបំពានបទឈប់បាញ់ដើម្បីបញ្ឈប់ការសម្លាប់ជនស្លូតត្រង់ និងដើម្បីធានាសន្តិភាពយូរអង្វែង។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើននៅថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០២៥ នេះ។
បទឈប់បាញ់កម្ពុជា-ថៃ
ដោយ

ការព្រមានជាថ្មីពីសំណាក់ក្រុងវ៉ាស៊ីនតោននេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃលោក អានុទីន ឆានវីរៈគុល កាន់តែព្រហើន ដោយប្រកាសប្ដេជ្ញាបន្តប្រយុទ្ធឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពជា ទាំងកំរោល ខណៈដែលយន្តហោះចម្បាំង F-16 ជាច្រើនគ្រឿងរបស់ថៃ បានវាយប្រហារគោលដៅសំខាន់ៗជាច្រើនរបស់កម្ពុជា ដោយមិនរើសមុខ មិនថាស្ពាន ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម សណ្ឋាគារ និងលំនៅឋានពលរដ្ឋ។

លោក អានុទីន ឆានវីរៈគុល បានសរសេរបង្ហោះលើគណនីហ្វេសប៊ុករបស់ខ្លួនដោយមិនញញើតនៅរសៀលថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០២៥ នេះថា ប្រទេសថៃ ប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សា និងការពារបូរណភាពទឹកដី និងប្រជាជនថៃ ទោះក្នុងតម្លៃណាក៏ដោយ៕




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ចុះបំពេញការងារជួយគាំទ្រដល់រដ្ឋបាលខេត្តកំពង់ធំ ក្នុងការជួយដល់វីរយុទ្ធជន និងប្រជាជនភៀសសឹក និងចែកអំណោយជូនប្រជាជនភៀសសឹក

នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារ…

ថៃប្រកាសដាក់បម្រាមគោចរនៅក្នុងស្រុកចំនួន៥នៅខេត្តត្រាត ដែលអាចជាសញ្ញានៃការត្រៀមពង្រីកជម្លោះរបស់ថៃមកលើកម្ពុជា

បញ្ជាការដ្ឋានការពារព្រំដែនចន្ទបុរី-ត្រាតរបស់ថៃបានប្រកាសដាក់បម្រាមគោចរ ដែលចូលជាធរមានភ្លាមៗតែម្ដង សម្រាប់ស្រុកចំនួន៥នៅក្នុងខេត្តត្រាត នៅជាប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ