លោក ដូណាល់ ត្រាំ

តើលោក ត្រាំ មានការប្រតិកម្មយ៉ាងណាក្រោយមេដឹកនាំមហាអំណាចនុយក្លេអ៊ែ ចិន រុស្ស៊ី និងកូរ៉េខាងជើង បានជួបទល់មុខជាប្រវត្តិសាស្ត្រ?


វាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលមេដឹកនាំនៃប្រទេសមហាអំណាចនុយក្លេអ៊ែ ចំនួន៣ គឺមហាយក្សចិន រុស្ស៊ី និងកូរ៉េខាងជើង មានឱកាសជួបជុំគ្នាក្នុងពេលតែមួយក្នុងពិធីដង្ហែរក្បួនព្យុហយាត្រាយោធាដ៏ធំនៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីរំឭកខួបទី៨០ នៃការសុំចុះចាញ់របស់ជប៉ុន ក្នុងសង្គ្រាមលោកលើកទី២។
លោក ដូណាល់ ត្រាំ
ដោយ

ជាការកត់សម្គាល់ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានញ្ចេញប្រតិកម្មធ្ងន់ៗឆ្លើយតបទៅនឹងជំនួបជាប្រវត្តិសាស្ត្រនេះថា លោកស្វាគមន៍ចំពោះលោក វ្ល៉ាឌីមៀ ពូទីន និងលោក គីម ជុងអ៊ុន ដែលលោកទាំងពីរបានឃុបឃិតគ្នាប្រឆាំងនឹងសហរដ្ឋអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera។

ប្រតិកម្មតបនឹងមេដឹកនាំកំពូលនៃប្រទេសមហាអំណាចនុយក្លេអ៊ែ​ទាំងបី គឺមហាយក្សចិន រុស្ស៊ី និងកូរ៉េខាងជើង ដែលស្កាត់ជួបគ្នានៅប្រទេសចិន ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកមិនព្រួយបារម្ភចំពោះទំនាក់ទំនងកាន់តែស្អិតរមួតរវាងមហាយក្សចិន និងរុស្ស៊ី នោះឡើយ ដោយនិយាយថា សហរដ្ឋអាម៉េរិក មានអំណាចយោធាដ៏ខ្លាំងអស្ចារ្យ ដែលគ្មានយោធាប្រទេសណាអាចប្រៀបផ្ទឹមបាន។ លោក ត្រាំ បានប្រកាសបែបនេះនៅក្នុងបទសម្ភាស​តាមវិទ្យុមួយកាលពីថ្ងៃទី២ ខែកញ្ញា។

លោក ដូណាល់ ត្រាំ បានលើកឡើងនៅក្នុងបទសម្ភាស​នោះថា សហរដ្ឋអាម៉េរិក មានយោធាខ្លាំងបំផុតនៅក្នុងពិភពលោក គឺខ្លាំងជាងដាច់បើធៀបនឹងប្រទេសផ្សេងៗ ហើយថា មហាយក្សចិន និងរុស្ស៊ី នឹងមិនហ៊ានប្រើកម្លាំងយោធាវាយប្រាហារមកលើសហរដ្ឋអាម៉េរិក នោះឡើយ​។​ លោក ដូណាល់ ត្រាំ បានបន្ថែមទៀតថា លោកជឿថា ប្រសិនបើមហាយក្សចិន និងរុស្ស៊ី ពិតជាហ៊ានមែន នោះជារឿងដ៏អាក្រក់បំផុតដែលពួកគេទទួលផលតបស្នងវិញ។

យ៉ាងណាមិញលោក ត្រាំ បានបង្ហាញការខកចិត្តយ៉ាងខ្លាំងចំពោះលោក ពូទីន ព្រោះលោក និងលោក ពូទីន នឹងត្រូវរួមគ្នាធ្វើកិច្ចការដ៏សំខាន់ ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ដែលមិនសំដៅតែការជួយសង្គ្រោះជីវិតមនុស្សនៅអ៊ុយក្រែន នោះទេ។

សូមបញ្ជាក់ថា ការអត្ថាធិប្បាយមិនសំចៃមាត់របស់លោក ត្រាំ ធ្វើឡើង ស្របពេលដែលមហាយក្សចិន និងរុស្ស៊ី ព្រមទាំងឥណ្ឌា ពន្លឿនកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើតសណ្ដាប់ធ្នាប់ពិភពលោកថ្មីប្រឆាំងនឹងសណ្ឋាប់ធ្នាប់អន្តរជាតិបច្ចុប្បន្ន ដែលដឹកនាំដោយលោកខាងលិច ជាពិសេសសហរដ្ឋអាម៉េរិក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


បុរសខ្លាំងរបស់ចិន បានលើកឡើងដ៏គួរឱ្យភ្ញាក់ផ្អើលថា ពិភពលោកបច្ចុប្បន្នមានជម្រើសពីរ គឺសន្តិភាព និងសង្គ្រាម

មេដឹកនាំកំពូលរបស់មហាយក្សចិន លោក ស៊ី ជីនពីង បាននិយាយនៅចំពោះមុខប្រជាពលរដ្ឋ និងមេដឹកនាំពិភពលោក រួមទាំងមេដឹកនាំកូរ៉េខាងជើង និងរុស្ស៊…

តើបញ្ហាពន្ធ និងជម្លោះព្រំដែនជាមួយថៃ អាចជាកត្តារាំងស្ទះក្នុងការដំឡើងប្រាក់ឈ្នួលអប្បរមាដល់កម្មករនៅឆ្នាំក្រោយឬយ៉ាងណា?

ការចរចាកំណត់ប្រាក់ឈ្នួលអប្បរមារបស់កម្មករនិយោជិតក្នុងវិស័យឧស្សាហកម្ម វាយនភណ្ឌកាត់ដេរសម្រាប់ឆ្នាំ២០២៦ បានដំណើរការ បើទោះបីបច្ចុប្បន្នស្ថានភាព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ