វិស័យពាណិជ្ជកម្ម

តើលោក ដូណាល់ ត្រាំ បាននិយាយអ្វីខ្លះពីពាណិជ្ជកម្មអាម៉េរិក និងចិន នៅវេទិកាសេដ្ឋកិច្ចពិភពលោក?


លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ដែលជាមហាអំណាចផុតលេខនៅលើពិភពលោក បានថ្លែងទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវូស ប្រទេសស្វីស តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយថា អ្វីៗដែលសហរដ្ឋអាម៉េរិក បានធ្វើ និងគ្រោងធ្វើដាក់ប្រទេសចិន គឺដោយសារតែសហរដ្ឋអាម៉េរិក ត្រូវការយុត្តិធម៌។ ការិយាល័យស្ថិតិអាម៉េរិក បានអះអាងថា នៅ១១ខែ ឆ្នាំ២០២៤ កន្លងទៅ ការដោះដូរពាណិជ្ជកម្មទ្វេរភាគីរវាងចិន និងអាម៉េរិក មានទំហំជាង៥៣២ពាន់លានដុល្លារ ក្នុងនោះអាម៉េរិក មានឱនភាពពាណិជ្ជកម្មជាមួយចិន ជាង២៧០ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័
វិស័យពាណិជ្ជកម្ម
ដោយ

លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានប្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក ពីទីក្រុងវ៉ាស៊ីនតោនថា មកដល់ពេលនេះអ្វីដែលសហរដ្ឋអាម៉េរិក ចង់បានបំផុត គឺភាពយុត្តិធម៌លើការធ្វើពាណិជ្ជកម្មជាមួយនឹងប្រទេសចិន ហើយលោកបានអះអាងថា លោកនិងសមភាគីចិន គឺលោក ស៊ី ជីនពីង នៅតែមានទំនាក់ទំនងដ៏អស្ចារ្យ។ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ទើបឡើងកាន់តំណែងរូបនេះ បានសង្កត់ធ្ងន់ថា ឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក ជាមួយប្រទេសចិន នៅតែស្ថិតក្នុងកម្រិតខ្ពស់ ដូច្នេះសហរដ្ឋអាម៉េរិក ត្រូវតែធ្វើឲ្យមានតុល្យភាពឡើងវិញ។

បច្ចុប្បន្នលោក ដូណាល់ ត្រាំ កំពុងសើររើឡើងវិញសឹងតែទាំងអស់ពាក់ព័ន្ធនឹងគោលនយោបាយពន្ធ ដែលលោកបាននិយាយនៅអាណត្តិមុន បន្ទាប់ពីលោកបានធ្លាក់ចេញពីអំណាចអស់រយៈពេល៤ឆ្នាំកន្លងមកនេះ។ ជាក់ស្តែង លោក កំពុងប្រាប់ឲ្យក្រុមអ្នកជំនាញការអាម៉េរិក ស៊ើបអង្កេតរកមូលហេតុនៃឱនភាពពាណិជ្ជកម្មប្រចាំឆ្នាំជាមួយនឹងចិន។ ហើយជាជំហានដំបូង លោក ត្រាំ គ្រោងដាក់ពន្ធលើទំនិញនាំចូលពីចិន១០% សិន ដែលអាចនឹងអនុវត្តចាប់ពីថ្ងៃទី១ ខែកុម្ភៈ តទៅ។

ដោយឡែកលោក ឌីង ស៊ូសៀន (Ding Xuexiang) ឧបនាយករដ្ឋមន្ត្រីចិន បាននិយាយនៅទីក្រុងដាវូស ដោយផ្ទាល់ កាលពីថ្ងៃអង្គារ ថា ប្រទេសចិន មិនបានស្វែងរកអតិរេកពាណិជ្ជកម្មជាមួយប្រទេសណាមួយនោះទេ ហើយបានឆ្លៀតពន្លយពាក្យឌឺដងថា ការការពារនិយមនឹងមិនអាចជួយអ្វីបានឡើយ។

ការិយាល័យស្ថិតិអាម៉េរិក បានអះអាងថា ពាណិជ្ជកម្មទ្វេភាគីចិន និងអាម៉េរិក មានទំហំជាង៥៣២ពាន់លានដុល្លារ ដោយអាម៉េរិក មានឱនភាពពាណិជ្ជកម្មជាង២៧០ពាន់លានដុល្លារ។ អាម៉េរិក បាននាំចេញទំនិញទៅចិន មានតម្លៃត្រឹមជិត១៣១ពាន់លានប៉ុណ្ណោះ តែបាននាំចូលពីចិន មកវិញ មានតម្លៃរហូតដល់៤០១ពាន់លានដុល្លារ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ការប្រកួតប្រជែងខ្លាំងផ្នែក AI ជំរុញឱ្យឥណទាន ស៊ីនឌីខេត នៅទូទាំងពិភពលោក ឈានដល់កម្រិតកំណត់ត្រា៦ទ្រីលានដុល្លារ នៅក្នុងឆ្នាំ២០២៤

ការប្រកួតប្រជែងយ៉ាងខ្លាំងក្លាក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI បានជំរុញឱ្យឥណទាន ស៊ីនឌីខេត (Syndicated loans) ដែលគ្រឹះស្ថានហិរញ្ញវ…

តើរដ្ឋាភិបាលថៃ ចាត់វិធានការយ៉ាងណា ដើម្បីត្រៀមឆ្លើយតបនឹងបញ្ហាសម្ពាធពន្ធថ្មីរបស់អាម៉េរិក?

ស្របពេលសហរដ្ឋអាម៉េរិក កំពុងប្រមើលមើលការយកពន្ធពីដៃគូពាណិជ្ជកម្ម ដែលមានអតិរេកពាណិជ្ជកម្មខ្ពស់ជាមួយខ្លួន ប្រទេសថៃ ដែលជាអ្នកក្បែរខាងកម្ពុជា កំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ