លោក ត្រាំ ព្រមានណាតូ

លោក ត្រាំ ព្រមានណាតូពីអនាគតដ៏អាក្រក់ និងដាក់សម្ពាធឱ្យចិនជួយបើកច្រកសមុទ្រហ័រម៉ូស


ភាពជាប់គាំងនៅច្រកសមុទ្រហ័រម៉ូ ដែលត្រូវបានអ៊ីរ៉ង់ចាក់សោ ក្រោយរងការវាយប្រហារពីសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តអ៊ីស្រាអែលកាលពីចុងខែកុម្ភៈ បានក្លាយជាបញ្ហាដ៏ធំសម្រាប់ពិភពលោក ខណៈតម្លៃប្រេងឆៅនៅតែបន្តក្លាយជាចំណាប់ខ្មាំង នៃវិបត្តិនេះ។ ពាក់ព័ន្ធបញ្ហានេះលោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ដោយព្រមានចំៗទៅកាន់សម្ព័ន្ធមិត្តណាតូ និងដាក់សម្ពាធឱ្យទីក្រុងប៉េកាំង ជួយបើកច្រកសមុទ្រនេះឡើងវិញ។
លោក ត្រាំ ព្រមានណាតូ
ដោយ

​ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានព្រមានសម្ព័ន្ធមិត្តណាតូអំពីអនាគតដ៏អាក្រក់ ប្រសិនបើមិនរួមដៃគ្នាជួយបើកច្រកសមុទ្រហ័រម៉ូសឡើងវិញ។ ទន្ទឹមនឹងនេះ លោក បានបង្ហើបពីលទ្ធភាពនៃការពន្យារពេលដំណើរទស្សនកិច្ចផ្លូវការទៅកាន់ទីក្រុងប៉េកាំង ដោយលោកចង់ឃើញជំហរច្បាស់លាស់ពីប្រទេសចិនជាមុនសិន។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Financial Times លោក ត្រាំ បានសង្កត់ធ្ងន់ថា ប្រទេសចិនគួរតែដើរតួនាទីសំខាន់ក្នុងការដោះស្រាយបញ្ហានៅច្រកសមុទ្រហ័រម៉ូស ដែលត្រូវបានអ៊ីរ៉ង់ចាក់សោ ព្រោះចិនគឺជាអ្នកទទួលផលប្រយោជន៍ច្រើន ដោយការនាំចូលប្រេងរហូតដល់៩០% ត្រូវឆ្លងកាត់ច្រកសមុទ្រមួយនេះ។

ពាក់ព័ន្ធនឹងវិបត្តិនេះដែររដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិកលោក ស្កុត បេសសេន (Scott Bessent) និងឧបនាយករដ្ឋមន្ត្រីចិនលោក ហ៊ី លីហ្វឹង (He Lifeng) ទើបតែបានបញ្ចប់កិច្ចពិភាក្សារយៈពេល២ថ្ងៃនៅទីក្រុងប៉ារីស កាលពីថ្ងៃអាទិត្យកន្លងទៅ។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងដោះស្រាយភាពជាប់គាំង នៃជម្លោះពាណិជ្ជកម្ម និងត្រួសត្រាយផ្លូវសម្រាប់ជំនួបកំពូលរវាងលោក ត្រាំ និងលោក ស៊ី ជីនពីង ដែលគ្រោងធ្វើឡើងនៅចុងខែមីនា នេះ។

លោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់ថា វាជារឿងសមស្របបំផុត ដែលប្រទេសទទួលផលប្រយោជន៍ពីផ្លូវទឹកនេះ ត្រូវចេញមុខធានាសុវត្ថិភាព។ លោក បានអំពាវនាវឱ្យប្រទេសមហាអំណាចរួមមានចិន បារាំង ជប៉ុន កូរ៉េខាងត្បូង និងអង់គ្លេសបញ្ជូននាវាចម្បាំងទៅកាន់តំបន់នោះ ដើម្បីទប់ទល់នឹងការវាយប្រហារពីកងកម្លាំងអ៊ីរ៉ង់។ លោក ត្រាំ បានបន្តក្នុងសម្រង់សម្តីដើមថា៖«យើងត្រូវការកិច្ចសហការលើការរុករកមីន និងសម្ភារយោធាទំនើបៗ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងពីដ្រូន និងមីនក្រោមទឹករបស់អ៊ីរ៉ង់ ដែលកំពុងរំខានដល់នាវាដឹកជញ្ជូនសកល»៕​​

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


កម្លាំងធ្វើពហិការរបស់ពលរដ្ឋខ្មែរ កំពុងរុញច្រានប្រព័ន្ធសុខាភិបាលថៃ ឱ្យខិតទៅរកមាត់ជ្រោះនៃវិបត្តិ

ប្រព័ន្ធសុខាភិបាលថៃ ដែលធ្លាប់តែមានមោទនភាព កំពុងស្ថិតក្នុងស្ថានភាពដុនដាបខ្លាំងរហូតដល់សារព័ត៌មានក្នុងស្រុករបស់ខ្លួនប្រើពាក្យថា កំពុងស្ថិតនៅ…

មន្ត្រីជាន់ខ្ពស់អាម៉េរិក និងចិន ជួបគ្នានៅទីក្រុងប៉ារីស ដើម្បីបន្ធូរកម្ដៅសង្គ្រាមពាណិជ្ជកម្ម

ក្រសែភ្នែកពិភពលោកកំពុងសម្លឹងមកកាន់ទីក្រុងប៉ារីស ដែលជាទីតាំងមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់បំផុតរបស់មហាអំណាយក្សទាំងពីរ គឺអាម៉េរិក និងចិន ជួប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ