មេដឹកនាំអ៊ីរ៉ង់

លោក ត្រាំ ព្រមានថា បើវ៉ាស៊ីនតោនមិនយល់ព្រម មេដឹកនាំអ៊ីរ៉ង់ថ្មីនឹងមិនអាចនៅបានយូរឡើយ


ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ក្រោយប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានចេញមុខប្រកាសក្ដែងៗជាថ្មីថា លោកនឹងប្រើកណ្តាប់ដៃដែក ដើម្បីគ្រប់គ្រងវាសនាមេដឹកនាំកំពូលបន្ទាប់របស់អ៊ីរ៉ង់។ លោក ត្រាំ បានសង្កត់ធ្ងន់ថា បុគ្គលណាដែលឡើងកាន់តំណែងដោយគ្មានភ្លើងខៀវពីសេតវិមាន នឹងត្រូវប្រឈមមុខនឹងអនាគតដ៏ខ្លីបំផុត។
មេដឹកនាំអ៊ីរ៉ង់
ដោយ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រា បានព្រមានដ៏គួរឱ្យតក់ស្លុតថា មេដឹកនាំអ៊ីរ៉ង់រូបណាដែលឡើងកាន់តំណែងគ្មានភ្លើងខៀវពីខ្លួនទំនងជាមិនអាចកាន់តំណែងបានយូរនោះឡើយ​។ ការព្រមានដ៏ក្ដៅគគុកបែបនេះធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលទីក្រុងតេហេរ៉ង់ ប្រកាសជាផ្លូវការនូវមេដឹកនាំកំពូលថ្មី គឺលោក មូតាបា ខាមេនី (Mojtaba Khamenei) ដែលត្រូវជាកូនប្រុសបង្កើតរបស់លោក អាយ៉ាតូឡា អាលី ខាមេនី ដែលត្រូវបានសម្លាប់ក្នុងសង្គ្រាមកាលពីចុងខែកុម្ភៈ កន្លងទៅ។

តាមរយៈកិច្ចសម្ភាស​ជាមួយ ABC News លោក ត្រាំ បានបញ្ចេញចង្កូមយោធាដោយចំហថា បើគ្មានការយល់ព្រមពីអាម៉េរិកទេ គេមិនអាចអង្គុយលើកៅអីនោះបានយូរឡើយ។ ​នេះមិនមែនគ្រាន់តែជាការព្រមានធម្មតានោះទេ ប៉ុន្តែវាជាសញ្ញា នៃប្រតិបត្តិការយោធាដ៏ធំមួយ ប្រសិនបើអ៊ីរ៉ង់ នៅតែបន្តមហិច្ឆតាអាវុធនុយក្លេអ៊ែ និងបង្កអស្ថិរភាព។

ទោះជាយ៉ាងណា ភាគីអ៊ីរ៉ង់ មិនបានឱនក្បាលនោះទេ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបបាស អារ៉ាកជី បានវាយបកវិញយ៉ាងចាស់ដៃថា វាសនាអ៊ីរ៉ង់ សម្រេចដោយប្រជាជនអ៊ីរ៉ង់ អាម៉េរិកគ្មានសិទ្ធិមកចង្អុលបង្ហាញឡើយ។

កម្ដៅនយោបាយនេះកាន់តែពុះកញ្ជ្រោលខ្លាំង ស្របពេលដែលចំនួនសពទាហានអាម៉េរិកបានកើនឡើងដល់៧នាក់ហើយ ក្នុងបេសកកម្មនៅមជ្ឈិមបូព៌ា ដែលនេះជាសម្ពាធដ៏ធំធេងរុញច្រានឱ្យលោក ត្រាំ ត្រូវតែប្រើវិធានការក្ដៅបំផុត ដើម្បីសងសឹក និងការពារឥទ្ធិពលរបស់ខ្លួន៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


វៀតណាម គ្រោងលើកលែងពន្ធនាំចូលប្រេងឥន្ធនៈដើម្បីជួយសម្រាលការចំណាយរបស់ពលរដ្ឋ

រដ្ឋាភិបាលវៀតណាម កំពុងពិចារណាលុបចោលពន្ធនាំចូលលើប្រេងឥន្ធនៈទាំងស្រុង បន្ទាប់ពីកម្ដៅសង្គ្រាមរវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ បា…

អាម៉េរិក ដាក់ចេញកញ្ចប់ធានារ៉ាប់រង២០ពាន់លានដុល្លារ ដើម្បីជំរុញឱ្យកប៉ាល់ហ៊ានដឹកប្រេងឆ្លងកាត់ច្រកសមុទ្រហ័រមូស

ក្រោយនាវាដឹកប្រេងជាបន្តបន្ទាប់រងការវាយប្រហារឆេះជាបន្តបន្ទាប់ពីសំណាក់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានធ្វើឱ្យនាវាដឹកប្រេងជាង៣០០គ្រឿង កំពុងជាប់គា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ