ករណីជាសះស្បើយពីកូវីដ១៩

កម្ពុជានៅសល់អ្នកជំងឺកូវីដ១៩តែ៣១នាក់ប៉ុណ្ណោះ ក្រោយជាសះស្បើយថែម១៤នាក់ទៀតនៅថ្ងៃនេះ


នៅថ្ងៃនេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា បានមិនមានករណីឆ្លងថ្មីបន្ថែមទៀតទេ កាលពីថ្ងៃទី១៣ ខែមេសានេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបទាំងអស់មាន ១២២នាក់ដដែល ខណៈដែលអ្នកជាសះស្បើយថ្មីមានដល់ទៅ១៤នាក់បន្ថែមទៀតដែរ នាំឲ្យអ្នកជះស្បើយសរុបកើនដល់៩១នាក់ ដែលស្មើនឹងប្រមាណជាង៧៤% នៃចំនួនអ្នកឆ្លងទាំងអស់ ។
កម្ពុជានៅសល់អ្នកជំងឺកូវីដតែ៣១នាក់ប៉ុណ្ណោះ ក្រោយជាសះស្បើយថែម១៤នាក់ទៀតនៅថ្ងៃនេះ
ដោយ

ចំពោះ​ករណី​ជា​សះស្បើយ​ទាំង​១៤​នាក់​នេះ មាន​ជនជាតិ​ជាតិខ្មែរ តែ​០២​នាក់​ប៉ុណ្ណោះ ដោយ​ម្នាក់​នៅ​ខេត្ត​ព្រះ​សីហ​នុ និង​ម្នាក់​ទៀត​នៅ​រាជធានី​ភ្នំពេញ ក្រៅពី​នេះ​សុទ្ធតែ​ជា​ជនបរទេស​។ ចំណែកឯ​អ្នកជា​សះស្បើយ​ជា​ជនបរទេស​១២​នាក់​នោះ​រួម​មាន ជនជាតិ​បារាំង​១០​នាក់ ប្រុស ០៣​នាក់ ស្ត្រី​០៧​នាក់ នៅ​ខេត្ត​ព្រះ​សីហនុ​  និង​០២នាក់​ទៀត​គឺជា​បុរស​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ទាំង​០២​នាក់ ដែល​បាន​ធ្វើតេស្ត​ឃើញ​វិជ្ជមាន​នៅ​ប្រទេស​ថៃ​កាលពី​ពេល​កន្លង​ទៅ ក្រោយមក​បាន​ទៅ​ខេត្តសៀមរាប​ដើម្បី​ព្យាបាល ។

សូម​ជម្រាប​ថា មក​ទល់​នឹង​ពេល​នេះ មាន​ករណី​ឆ្លង Covid-19​សរុប ១២២​នាក់​ដ​ដេ​ល  ដែល​ក្នុង​នោះ​មាន​ស្រី​៣៨​នាក់ និង​ប្រុស​៨៤​នាក់ មាន​អ្នកជា​ស្បើយ​សរុប​ចំនួន ៩១​នាក់ ស្មើ​ប្រមាណ​ជា​៧៤,៥៩% ធៀប​ទៅ​នឹង​អ្នក​ឆ្លង​កូ​វី​ដ​១៩​សរុប  និង​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​៣១​នាក់​៕      

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


BookMeBus បង្កើត​"ចាប់ហួយ​ចល័ត" ដើម្បីជួយ​ដល់អ្នក​រងផលប៉ះពាល់​ដោយសារ​កូវីដ១៩

ព័ត៌មាន
ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​ដែល​បណ្តាល​​មកពី​ការរាតត្បាត​នៃ​មេរោគ​កូវីត១៩ និង​តម្រូវការ​នាពេល​បច្ចុប្បន្ន ក្រុមការងារ B…

ក្រុមហ៊ុនម៉ៅការសំណង់អគារ The Peak ផ្តល់ការលើកទឹកចិត្តដល់កម្មករធ្វើការក្នុងថ្ងៃចូលឆ្នាំខ្មែរ

ព័ត៌មាន
ស្របពេលដែលរាជរដ្ឋាភិបាលបានប្រកាសឲ្យផ្អាកពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយតម្រូវឲ្យស្ថាប័នរដ្ឋ ឯកជនរោងចក្រសហគ្រាសទាំងអស់បន្តការងារជាធម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ