ពន្ធគយរបស់លោក ត្រាំ

ពន្ធគយរបស់លោក ត្រាំ ធ្វើឱ្យក្រុមហ៊ុនទូទាំងពិភពលោកខាតបង់ជាង៣៤ពាន់លានដុល្លារ ហើយតួលេខនេះអាចនឹងកើនឡើងបន្ថែមទៀត


គិតមកទល់ពេលនេះ សង្គ្រាមពាណិជ្ជកម្មរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ តាមរយៈការដំឡើងពន្ធគយបដិការខ្ពស់កប់ពពកលើប្រទេស និងដែនដីជាង១៨០ បានធ្វើឱ្យក្រុមហ៊ុននានា ទូទាំងពិភពលោក ខាតបង់ធ្ងន់ករហូតដល់ជាង៣៤ពាន់លានដុល្លារអាម៉េរិក ដោយសារការលក់ធ្លាក់ចុះ ខណៈថ្លៃដើមកើនឡើងខ្ពស់ ហើយតួលេខនៃការខាតបង់នេះទំនងជាបន្តកើនឡើងថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
ពន្ធគយរបស់លោក ត្រាំ
ដោយ

យោងតាមការវិភាគលើព័ត៌មានដ៏រសើបដែលក្រុមហ៊ុនធំៗទូទាំងពិភពលោកទម្លាយឱ្យដឹងបង្ហាញថា គិតមកទល់ពេលនេះ ការដាក់ពន្ធគយរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានធ្វើឱ្យក្រុមហ៊ុនធំៗទូទាំងពិភពលោកខាតបង់ធ្ងន់ករហូតដល់ទៅជាង៣៤ពាន់លានដុល្លារអាម៉េរិក ក្រោយវិធានការពន្ធនេះបានធ្វើឱ្យការលក់ធ្លាក់ចុះ និងថ្លៃដើមកើនឡើងខ្ពស់ ហើយតាមការរំពឹងទុក តួលេខនៃការខាតបង់នេះទំនងជាបន្តកើនថែមទៀតគួរឱ្យព្រួយបារម្ភ ខណៈដែលភាពមិនប្រាកដប្រជាជុំវិញពន្ធគយនេះកំពុងធ្វើឱ្យក្រុមហ៊ុធំៗទូទាំងពិភពលោកពិបាកនឹងសម្រេចចិត្តនៅក្នុងអាជីវកម្មរបស់ខ្លួន។

នៅទូទាំងសហរដ្ឋអាម៉េរិក ទ្វីបអាស៊ី និងអឺរ៉ុប ក្រុមហ៊ុនធំៗរួមមានដូចជា ក្រុមហ៊ុន Apple ក្រុមហ៊ុន Ford ក្រុមហ៊ុន Porsche និងក្រុមហ៊ុន Sony ជាដើម បានបន្ទាបការព្យាករអំពីប្រាក់ចំណេញរបស់ខ្លួនរួចទៅហើយ ហើយភាគច្រើនលើសលប់នៃក្រុមហ៊ុនទាំងនោះបានគូសបញ្ជាក់ថា គោលនយោបាយពាណិជ្ជកម្មដែលក្រឡិចក្រឡាច់ពិបាកប៉ាន់ស្មានរបស់លោក ដូណាល់ ត្រាំ ធ្វើឱ្យខ្លួនមិនអាចប៉ាន់ស្មានពីថ្លៃដើមឱ្យបានត្រឹមត្រូវនោះឡើយ។

ការវិភាគនេះធ្វើឡើងដោយផ្អែកលើទិន្នន័យ ដែលប្រមូលបានពីសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន ឯកសារបទប្បញ្ញត្តិ សន្និសីទ និងការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីបង្ហាញពីផលប៉ះពាល់ដែលពន្ធគយរបស់លោក ដូណាល់ ត្រាំ បានបង្កឡើងទៅលើក្រុមហ៊ុននានាទូទាំងពិភពលោក។

ការខាតបង់ក្នុងទំហំរហូតដល់ទៅជាង៣៤ពាន់លានដុល្លារនេះ គឺជាចំនួនប៉ាន់ប្រមាណសរុបពីក្រុមហ៊ុនចំនួន៣២ ដែលបានផ្សាយមូលបត្រនៅផ្សារហ៊ុនអាម៉េរិក S&P 500 ក្រុមហ៊ុនចំនួន៣នៅផ្សារហ៊ុនអឺរ៉ុប STOXX 600 និងក្រុមហ៊ុនចំនួន២១ នៅផ្សារហ៊ុនជប៉ុន Nikkei 225។

អ្វីដែលជាការកត់សម្គាល់ ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា ការខាតបង់ពិតប្រាកដប្រហែលជាមានទំហំធំជាងនេះច្រើនដង បើធៀបនឹងអ្វីដែលក្រុមហ៊ុននានា បានទម្លាយឱ្យដឹងគិតមកទល់ពេលនេះ។

ទោះបីជាភាពតានតឹងរវាងសហរដ្ឋអាម៉រិក និង​ចិន បានធូរស្រាលខ្លះដោយសារមហាអំណាចទាំងពីរនេះបានព្រមព្រៀងគ្នា ផ្អាកធ្វើសង្គ្រាមពន្ធគយជាបណ្ដោះអាសន្នសម្រាប់រយៈពេល៩០ថ្ងៃ ហើយលោក ដូណាល់ ត្រាំ បានដកថយពីការគំរាមដំឡើងពន្ធលើអឺរ៉ុប យ៉ាងណាក្ដី ក៏កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលនឹងសម្រេចបានចុងក្រោយស្ថិតក្នុងភាពមិនប្រាកដប្រជានៅឡើយ។

ហើយកាលពីពេលថ្មីៗនេះ តុលាការពាណិជ្ជកម្មអាម៉េរិក បានសម្រេចរារាំងការអនុវត្តពន្ធគយថ្មីៗដាក់ដោយលោក ដូណាល់ ត្រាំ ក្រោមហេតុផលថា ការដាក់ពន្ធគយថ្មីៗទាំងនេះខុសពីអ្វីដែលរដ្ឋធម្មនុញ្ញបានកំណត់។ ស្ថិតក្នុងបរិយាកាសមិនប្រាកដប្រជាបែបនេះ តាមការព្យាករ ក្រុមហ៊ុននានានឹងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួន ផ្លាស់ទីតាំងផលិតកម្មទៅកាន់តែជិតខ្លួន និងស្វះស្វែងរកទីផ្សារថ្មីៗ ដែលកត្តាទាំងអស់នេះសុទ្ធតែអាចធ្វើឱ្យថ្លៃដើមមកើនឡើងខ្ពស់៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើកម្ពុជា នៅតែបន្តចរចាពន្ធបដិការជាមួយអាម៉េរិក ឬយ៉ាងណា ក្រោយតុលាការពាណិជ្ជកម្មអាម៉េរិក រាំងខ្ទប់ការអនុវត្តពន្ធបដិការរបស់លោក ត្រាំ?

ការចរចាពន្ធបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក នៅទីក្រុងវ៉ាស៊ីនតោន កាលពីពេលថ្មីៗនៅមិនទាន់ដាច់ស្រេចនៅឡើយទេ ដែលទាមទារឱ្យភាគីទាំងពីរត្រ…

អាជ្ញាធរវៀតណាម បិទកន្លែងបណ្តុះសណ្តែកបណ្តុះពីរកន្លែង ក្រោយរកឃើញថា បានប្រើសារធាតុគីមីដែលអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ

អាជ្ញាធររបស់វៀតណាម បានបិទដំណើរការរោងចក្របណ្តុះសណ្តែកធំៗពីរកន្លែង ក្រោយរកឃើញថា បានប្រើសារធាតុគីមីបណ្ដុះសរីរាង្គហាមឃាត់ម្យ៉ាង ក្នុងការផលិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ