ប្រទេសសិង្ហបុរី

ការនាំចេញទំនិញសំខាន់ៗរបស់សិង្ហបុរី កាលពីខែមីនា ធ្លាក់ចុះយ៉ាងគំហុក លើសការរំពឹងទុក


ការនាំចេញផលិតផលក្នុងស្រុកមិនមែនប្រេង (NODX) របស់ប្រទេសសិង្ហបុរី បានធ្លាក់ចុះជាង២០%នៅក្នុងខែមីនា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយទាំងផលិតអេឡិចត្រូនិក និងផលិតមិនមែនអេឡិចត្រូនិកកំពុងធ្លាក់ចុះព្រមៗគ្នា។ នេះគឺជាការធ្លាក់ចុះជាងកម្រិតនៃការព្យាកររបស់អ្នកវិភាគ ដែលទីភ្នាក់ងារព័ត៌មាន Bloomberg បានស្ទង់មតិដែលថានឹងមានការធ្លាក់ចុះតែ៧,៤% ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ប្រទេសសិង្ហបុរី
ដោយ

យោងតាមទិន្នន័យដែលចេញផ្សាយដោយសហគ្រាសសិង្ហបុរី (EnterpriseSG) កាលពីថ្ងៃពុធបានឱ្យដឹងថា ការនាំចេញផលិតផលអេឡិចត្រូនិករបស់សិង្ហបុរី បានធ្លាក់ចុះ៩,៤% ក្នុងខែមីនាបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឧបករណ៍ទូរគមនាគមន៍បានធ្លាក់ចុះខ្លាំងបំផុតរហូតដល់ជិត៤០% ហើយផលិតផលសៀគ្វី បានធ្លាក់ចុះជិត២០%។ ការនាំចេញផលិតមិនមែនអេឡិចត្រូនិកបានធ្លាក់ចុះជាង២៣%កាលពីខែមីនា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែបើធៀបនឹងខែកុម្ភៈ វិញ គឺបានធ្លាក់ចុះជិត២%។

ការធ្លាក់ចុះខ្លាំងបំផុត គឺផ្នែកឱសថ រចនាសម្ព័ន្ធកប៉ាល់ និងមាស ក្នុងនោះផ្នែកឱសថបានធ្លាក់ចុះជាង៧០% ហើយរចនាសម្ព័ន្ធកប៉ាល់ធ្លាក់ចុះជិត១០០% និងមាសធ្លាក់ចុះជិត៥០%។ ប្រទេសដែលរួមចំណែកធំបំផុតចំពោះការធ្លាក់ចុះនូវការនាំចេញ NODX នេះគឺសហរដ្ឋអាម៉េរិក ដែលមានការធ្លាក់ចុះជាង៥០% សហភាពអឺរ៉ុប មានការធ្លាក់ចុះជាង៤៥% និងប្រទេស​ជប៉ុន មានការធ្លាក់ចុះជាង៣៦%។ ទំហំពាណិជ្ជកម្មសរុបរបស់សិង្ហបុរី បានធ្លាក់ចុះជិត២%ក្នុងខែមីនា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


IMF ព្រមានថា បំណុលរបស់រដ្ឋាភិបាលអាម៉េរិក និងជះផលប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុពិភពលោក

ព័ត៌មាន
ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា កម្រិតបំណុលខ្ពស់ដែលចេះតែកើនឡើងមិនឈប់ឈររបស់រដ្ឋាភិបាលអាម៉េរិក អាចជំរុញឱ្យអត្រាការប្…

កូនប្រុសច្បងអ្នកឧកញ៉ា គិត ម៉េង ឧកញ៉ា គិត ស៊ូឡា ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ

ព័ត៌មាន
ថ្មីៗនេះក្រុមប្រឹក្សាភិបាលនិងគណៈគ្រប់គ្រងធនធានមនុស្ស របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុបបានតែងតាំង លោក គិត ស៊ូឡា ជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ