
ការចូលចតរបស់នាវាកងទ័ពជើងទឹករំដោះប្រជាជនចិន ទាំងពីរគ្រឿង រួមមាន នាវា Qi Jiguang (PLAN 83) និងនាវា Yi Mengshan (PLAN 988) នៅកម្ពុជានេះ ជាដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ បង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អទ្វេឡើងថែមទៀតរវាងប្រទេសទាំងពីរកម្ពុជា-ចិន។
នាវាកងទ័ពជើងទឹកចិន Qi Jiguang (PLAN 83) ដែលមានលោក ស៊ូ ជែងកូរ (Xu Jianguo) ជាមេបញ្ជាការនាវា អាចផ្ទុកទម្ងន់បានរហូតដល់១ម៉ឺន៩០៧តោន មានបណ្ដោយ១៦៥ម៉ែត្រ ទទឹង២២,២ម៉ែត្រ និងជម្រៅទឹក៦,៥ម៉ែត្រ។ ចំណែកនាវា Yi Mengshan (PLAN 988) ដែលមានលោក ហ្វូរ សៀនវី (Fu Xianwei) ជាមេបញ្ជាការអាចផ្ទុកទម្ងន់បានរហូតដល់ជាង២ម៉ឺន៦ពាន់តោន មានបណ្ដោយ២១០ម៉ែត្រ, ទទឹង២៨ម៉ែត្រ និងជម្រៅទឹក៧,៥ម៉ែត្រ។
ដោយឡែកនាវាចម្បាំងរបស់កងទ័ពជើងទឹកអូស្ត្រាលី មានឈ្មោះ HMAS Ballarat-FFH155 (Anzac Class FFH) ដែលមានលោក Dean Uren ជាមេបញ្ជាការនាវាអាចផ្ទុកទម្ងន់បានចំនួន៣,៩០០តោន មានបណ្ដោយ១១៨ម៉ែត្រ ទទឹង១៤,៨ម៉ែត្រ និងជម្រៅទឹក៦,៤ម៉ែត្រ។ នាវានេះនឹងចូលចតនៅកម្ពុជារយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ បង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អទ្វេឡើងថែមទៀតរវាងប្រទេសទាំងពីរកម្ពុជា-អូស្ត្រាលី៕