បច្ចុប្បន្នភាពកូវីដ-១៩|ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២០

ក្រសួងសុខាភិបាល សម្រេចបិទបណ្ដោះអាសន្ន ទីតាំងអាជីវកម្មចំនួន២ កន្លែងទៀត ក្រោយរកឃើញករណីឆ្លងសហគមន៍ ២នាក់ថ្មីទៀត!


ក្រោយពីបានរកឃើញអ្នកឆ្លងចូលក្នុងសហគមន៍ចំនួន២នាក់ទៀត នៅថ្ងៃទី ០៣ ខែធ្នូឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានសម្រេច ប្រកាសបិទជាបណ្ដោះអាសន្ននូវទីតាំងធនាគារ កាថេ យូណាយធីត សាខាផ្លូវសម្ដេចប៉ាន និងអគារកាណាឌីយ៉ានៅជិតផ្លូវភ្លោះវត្តភ្នំ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល ដែលបានថ្លែងបញ្ជាក់នៅក្នុងបណ្ដាញសារព័ត៌មានក្នុងស្រុក។
ក្រសួងសុខាភិបាល សម្រេចបិទបណ្ដោះអាសន្ន ទីតាំងអាជីវកម្មចំនួន២ កន្លែងទៀត ក្រោយរកឃើញករណីឆ្លងសហគមន៍ ២នាក់ថ្មីទៀត! (https://www.shutterstock.com)
ដោយ

លោកស្រី យក់ សម្បត្តិ បានថ្លែង​ប្រាប់​បណ្ដាញសារព័ត៌មានក្នុងស្រុកថា នាយប់​ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២០ ក្រសួង​សុខាភិបាល​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​កូវីដ-១៩ លើ​បុរស​ជនជាតិ​ខ្មែរ​ម្នាក់ ជាបុគ្គលិក​ធនគារ​ចិន (Bank of China) ដែល​ការិយាល័យធនាគារនេះ មានទីតាំង​នៅ​ក្នុង​អគារ​កាណា​ឌីយ៉ាតែម្ដង។ ដូច្នេះ ក្រសួង​ បាន​ស្នើសុំ​បិទជាបណ្ដោះអាសន្ន​ដើម្បី​ស្រាវជ្រាវ​អ្នកពាក់ព័ន្ធបន្ត។

សូមបញ្ជាក់ថា អគារកាណាឌីយ៉ា គឺជាអគារ​ពាណិជ្ជកម្ម​មួយ ដែលមាន​ការិយាល័យ​ក្រុមហ៊ុន និង​ហាងលក់​ទំនិញជាច្រើន​នៅក្នុង​នោះផងដែរ។ ​

ដោយឡែក ធនាគារ​ កាថេ​ យូណាយធីត សាខា​នៅផ្លូវ​សម្ដេចប៉ាន ភ្នំពេញ ត្រូវ​បាន​ក្រសួង​សុខាភិបាល​​តម្រូវ​ឲ្យ​ផ្អាក​ដំណើរការ​បណ្ដោះ​អាសន្ន ១៤ថ្ងៃ គិតពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ​២០២០​នេះទៅ ដោយ​ក្រសួង​នឹង​ចុះ​យក​វត្ថុសំណាក​បុគ្គលិក​ទាំងអស់​មកធ្វើតេស្ត និងតម្រូវ​ឲ្យ​បុគ្គលិកទាំងអស់ ធ្វើ​ចត្តាឡីស័ក ១៤ ថ្ងៃ ។ 

សូមបញ្ជាក់ថា នៅព្រឹក​ថ្ងៃទី ០៣ ខែ​ធ្នូ ឆ្នាំ២០២០នេះ ក្រសួង​សុខាភិបាល​ប្រកាស​ថា រកឃើញ​ករណីឆ្លង​ចូល​សហគមន៍​ចំនួន​០២ នាក់​បន្ថែមទៀត គឺទីមួយ​បាន​ឆ្លង​លើ​បុគ្គលិក​ធនាគារចិន​ម្នាក់ និង​បុគ្គលិក​ធនាគារ កាថេ យូណាយធីត ម្នាក់។

បច្ចុប្បន្ន អ្នកជំងឺ​ទាំងពីររូបនេះ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ មិត្តភាព​ខ្មែរ-សូវៀត រាជ​ធានី​ភ្នំពេញ ។ 

គិតមកទល់​ព្រឹកថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២០ ករណី​ឆ្លង​សហគមន៍​​​សរុប ដែលក្រសួង​សុខាភិបាល​បាន​ប្រកាសរកឃើញ​ បាន​កើនឡើងដល់ ១៩ករណី​ហើយ គិតចាប់ពី​ថ្ងៃ​"ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា" មក ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជានាំចេញអង្ករបាន ៦០ម៉ឺនតោន ខណៈ​ការ​នាំចេញស្រូវបានដល់ទៅជិត ១,៨ លានតោន នៅ១១ខែ ឆ្នាំ២០២០

ព័ត៌មាន
នៅរយៈពេល ១១ ខែដំបូងនៅឆ្នាំ២០២០នេះ កម្ពុជាសម្រេចបានការនាំចេញអង្ករប្រមាណ ៦០ម៉ឺនតោន កើនឡើងជិត១៧% និងគិតជាទឹកប្រាក់ដែលបានមកពីការនាំចេញ…

អង់គ្លេស​បញ្ជាទិញ​វ៉ាក់សាំងកូវីដ-១៩ ជាង ៣៥០លាន​ដូស; អាច​នឹង​ចាក់​ឲ្យ​ប្រជាជន​នៅមុនគ្រិស្តម៉ាស!

ព័ត៌មាន
នាយករដ្ឋមន្ត្រី​អង់គ្លេស​ លោក បូរីស ចនសុន (Boris Johnson) បាន​ប្រកាស​ថា ក្រុមការងារ​វ៉ាក់សាំង​របស់​ចក្រភពអង់គ្លេស បាន​បញ្ជាទិញ​រួចរាល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ