មេដឹកនាំអ៊ុយក្រែន

មេដឹកនាំអ៊ុយក្រែន ចាត់ទុកការប៉ះទង្គិចគ្នាជាមួយកងទ័ពកូរ៉េខាងជើង ជាការបើកទំព័រអស្ថិរភាពថ្មីសម្រាប់ពិភពលោក


ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានទុកការប្រយុទ្ធគ្នាលើកដំបូងរវាងយោធាអ៊ុយក្រែន និងកងទ័ពកូរ៉េខាងជើង ជាការបើកទំព័រថ្មីសម្រាប់ភាពអស្ថិរភាពនៅក្នុងពិភពលោក ដែលការប៉ះទង្គិចគ្នានេះបានបង្ហាញឱ្យឃើញថា ការចូលរួមជួយរុស្ស៊ីរបស់កងទ័ពកូរ៉េខាងជើងបានចាប់ផ្តើមហើយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
មេដឹកនាំអ៊ុយក្រែន

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក រូស្តេម អ៊ូមេរ៉ូវ (Rustem Umerov) បាននិយាយក្នុងបទសម្ភាសជាមួយទូរទស្សន៍កូរ៉េខាងត្បូង KBS កាលពីថ្ងៃអង្គារថា កងទ័ពកូរ៉េខាងជើង បានចាប់ផ្ដើមចូលរួមប្រយុទ្ធនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន ជាលើកដំបូង ដែលជាការបង្ហាញពីការកើនឡើងកម្តៅនៅក្នុងជម្លោះ ដែលរុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីឆ្នាំ២០២២។

លោក ហ្សេឡេនស្គី បានអរគុណដល់អ្នកដែលប្រតិកម្មចំពោះការបញ្ជូនកងទ័ពរបស់កូរ៉េខាងជើង ទៅប្រទេសរុស្ស៊ី និងបានចាត់ទុកការប្រយុទ្ធលើកដំបូងជាមួយនឹងទាហានកូរ៉េខាងជើងនេះ គឺជាការបើកទំព័រអស្ថិរភាពថ្មីសម្រាប់ពិភពលោក។

លោកបានបន្ថែមថា អ៊ុយក្រែន ត្រូវតែធ្វើអ្វីគ្រប់យ៉ាង ដើម្បីធ្វើឱ្យរុស្ស៊ីបរាជ័យក្នុងការពង្រីកសង្រ្គាមដែលកំពុងមានការកើនឡើងនាពេលនេះ។ លោក អូមេរ៉ូវ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ជាក់ប្រាប់ទូរទស្សន៍ KBS ថា ពេលនេះទើបតែមានការចូលរួមតិចតួចប៉ុណ្ណោះពីកងទ័ពកូរ៉េខាងជើងនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែវាមិនទាន់មានលក្ខណៈជាប្រព័ន្ធនៅឡើយទេ ទាក់ទងនឹងការចល័តទ័ព៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើការជួញដូរភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា មានការប្រែប្រួលយ៉ាងណា ក្រោយក្លាយជាធនាគារមានសុវត្ថិភាពបំផុតនៅលើពិភពលោក?

ធនាគារអេស៊ីលីដា បានក្លាយជាធនាគារខ្មែរតែមួយគត់ ដែលបានឈ្នះពានរង្វាន់ធនាគារ ដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោកប្រចាំឆ្នាំ២០២៤។ គិតត្រឹមដំ…

អគារសណ្ឋាគារអន្តរជាតិលំដាប់ផ្កាយ៤ កម្ពស់ ៣៦ជាន់ និងអគារខុនដូកម្ពស់ ៣៨ជាន់ របស់ក្រុមហ៊ុន ឌឹផ្លរ៉ា បើកការដ្ឋានសាងសង់ទន្ទឹមគ្នា នៅកណ្ដាលក្រុងភ្នំពេញ

ក្រុមហ៊ុន ឌឹផ្លរ៉ា (The Flora ) ដែលជាក្រុមហ៊ុន អភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យដ៏ធំ បានចាប់ដៃគូរ រួមគ្នាជាមួយនឹង Accor Group បើកការដ្ឋាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ