សង្គ្រាម​ពាណិជ្ជកម្ម អាមេរិក និងចិន

ក្រុមហ៊ុនចិន កំពុងចរចា ទិញផលិតផលកសិកម្ម របស់អាមេរិកតាមការសន្យា


ក្រោយពេលលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក អន់ចិត្ត និងបានចោទប្រកាន់ទៅលើ ប្រទេសចិន ថា មិនគោរពទៅតាមសន្យា ដែលថា នឹងទិញផលិតផលកសិកម្មរបស់អាមេរិកនោះ នៅពេលនេះ ក្រុមហ៊ុនចិនមួយចំនួនធំ បានធ្វើការសាកសួរដល់ ក្រុមហ៊ុនកសិកម្មរបស់អាមេរិក ពីការទិញផលិតផលទាំងនោះ និងស្នើសុំឲ្យមានការលើកលែងពន្ធ យោងតាមបទប្បញ្ញត្តិនៃ គណៈកម្មការគយនៃក្រុមប្រឹក្សារដ្ឋចិន។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកនៃប្រទេសចិន។
ក្រុមហ៊ុនចិន កំពុងចរចា ទិញផលិតផលកសិកម្ម របស់អាមេរិកតាមការសន្យា (រូបភាព៖ http://www.thestandard.com.hk)
ដោយ

អាជ្ញាធរចិន​ បានលើកឡើងថា សកម្មភាព​ទាំងអស់នេះ បានបញ្ជាក់ថា ចិន កំពុងគោរព​ទៅតាម ការសន្យា​របស់ខ្លួន​ ដែលថា នឹងទិញផលិត​ផលកសិកម្ម​របស់​អាមេរិកនោះ ហើយការ​សន្យានេះ ធ្លាប់បានធ្វើឡើង​នៅក្នុង​ជំនួបរវាង មេដឹកនាំ​នៃសហរដ្ឋ​អាមេរិក និងចិន ដែលជា​ចំណែក​មួយ ក្នុងការ​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម។

យ៉ាងណាមិញ ចំពោះសំណើ​សុំ​លើកលែង​ពន្ធនេះ ត្រូវបានដាក់​ជូន និងទទួល​ដោយ អ្នកជំនាញ​មកពី រដ្ឋាភិបាលចិន​រួចទៅ​ហើយ តែក្នុងនោះ មិនបានបង្ហាញ​ពី ឈ្មោះក្រុមហ៊ុន និងប្រភេទ​ទំនិញ ដែលពួកគេចង់​ទិញពី​អាមេរិកនោះទេ។

យ៉ាងណាក៏ដោយ ចិន សង្ឃឹមថា អាមេរិក នឹងគោរព​ទៅតាម​ការសន្យា​របស់ខ្លួន ដែលនឹង​មិនដំឡើង​ពន្ធទៅលើ​ទំនិញចិន ជាង ១១០មុខ ដូចជាការ​គំរាម​នោះឡើយ ព្រោះ ចិន គោរព​តាមសន្យា ក្នុងការទិញ​ទំនិញ​កសិកម្ម​របស់​អាមេរិកហើយ។

គួររម្លឹកឡើង​វិញបន្តិចថា លោក ដូណាល់ ត្រាំ បានបង្ហោះ​នៅលើបណ្តាញ​សង្គម ​Twitter​ របស់​ខ្លួនថា រដ្ឋាភិបាល​ប៉េកាំង បានធ្វើឲ្យ អាមេរិក អន់ចិត្ត ដោយសារតែ​មិនទិញ​ផលិតផល​ កសិកម្ម​របស់​អាមេរិក ដែលពួកគេថា​នឹងទិញនោះ។

ទោះបីជាយ៉ាងណា លោក ដូណាល់ ត្រាំ នៅតែបង្ហាញ​ការខកចិត្ត​ជាខ្លាំង ដោយសារតែ លោក ផ្អាកការ​សម្រេចថា នឹងដំឡើង​ពន្ធលើ ទំនិញ នាំចូល​មកពី ចិន ដែលមាន​តម្លៃជាង ៣០០ពាន់លាន​ដុល្លារ​អាមេរិក ដោយលោក​ជឿជាក់ថា ចិន នឹងទិញ​ទំនិញ​របស់ខ្លួន។

បើតាមរបាយការណ៍​ពី នាយកដ្ឋាន​ពាណិជ្ជកម្ម​អាមេរិក បានឲ្យដឹងថា ក្នុងខែឧសភា ឆ្នាំ ២០១៩នេះ ​ទំហំនៃឱនភាព​ពាណិជ្ជកម្ម​អាមេរិក បានកើន​ឡើងខ្លាំង​រហូតដល់ទៅ ៥៥ពាន់​លាន​ដុល្លារអាមេរិក ដែលក្នុងនោះ ការនាំចេញ​របស់​អាមេរិក មានប្រមាណ ២១០ពាន់​លាន​ដុល្លារអាមេរិក រីឯការនាំចូល មាន​ប្រមាណ ២៦៦ពាន់​លាន​ដុល្លារអាមេរិក។

ដោយឡែក អាមេរិក មានឱនភាព​ពាណិជ្ជកម្ម​ជាមួយ ចិន រហូតដល់ទៅ ៣០​ពាន់លាន​ដុល្លារ​អាមេរិក ដែលមាន​កំណើន ១២ភាគរយ។

ភាពតានតឹង​នៃសង្គ្រាម​ពាណិជ្ជកម្ម​រវាង អាមេរិក និងចិន បានបង្ក​ឲ្យមាន​ឱនភាព​ពាណិជ្ជកម្ម ដោយសារ​អ្នកនាំចេញ និងអ្នក​នាំចូល ព្យាយាម​បង្ការខ្លួន​ទុកជាមុន ដើម្បីទប់ទល់​នឹង ការតម្លើង​ពន្ធដាក់​គ្នារវាង មហា​អំណាច​សេដ្ឋកិច្ចទាំងពីរ។

ដូច្នេះហើយ អាមេរិក ជំរុញ​ឲ្យចិន ទិញផលិតផល​កសិកម្ម​របស់ខ្លួន គឺដើម្បី​រួមចំណែក​ដល់ ការកាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​របស់ខ្លួន ជាពិសេស លោក ដូណាល់ ត្រាំ ចង់ជួយ​ដល់ កសិករ​អាមេរិក ដែល​រងគ្រោះដោយគ្រោះ​ទឹកជំនន់ ការធ្លាក់ចុះ​នៃថ្លៃទំនិញ និងរងគ្រោះ​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​នេះ​ផ្ទាល់តែម្តង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃកំពុងច្បាមយកវិនិយោគិនជប៉ុន និងចិន ឲ្យចូលមកច្រករបៀងសេដ្ឋកិច្ចខាងកើតរបស់ខ្លួន

ព័ត៌មាន
ក្រុមហ៊ុនធំៗចំនួន ៤ មកពីប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកដូចជាប្រទេស ជប៉ុន និង ចិន ត្រូវបានគេរំពឹងថា នឹងធ្វើការផ្លាស់ប្តូររោងចក្រផលិតរបស…

លោក ផៃ ស៊ីផាន ហៅ​អ្នក​ព័ត៌មាន​មួយ​ចំនួន​ថា«ក្ងាន», អញ្ជើញ​​ឲ្យ​ទៅ​ពិនិត្យ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម

ព័ត៌មាន
រដ្ឋាភិបាលកម្ពុជា នៅថ្ងៃ​ព្រហស្បតិ៍ ទី២៥ ខែ​កក្កដា​នេះ បាន​រិះគន់​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ថា ជា​«ក្រុម​សត្វ​ក្ងាន» ដែល​ចាំតែ​ផ្សាយ​បន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ