ប្រមុខ UN - ក្រុមហ៊ុនប្រេង - រឿងការប្រែប្រួលអាកាសធាតុ

ប្រមុខ UN ស្តីបន្ទោសក្រុមហ៊ុនប្រេងធំៗថាបានភូតកុហករឿងការពារបរិស្ថាន និងការប្រែប្រូលអាកាសធាតុ


ប្រមុខអង្គការសហប្រជាជាតិ បានថ្លែងស្តីបន្ទោសចំៗទៅលើក្រុមហ៊ុនប្រេងធំៗ ថាបាននិយាយភូតកុហកបោកប្រាស់ពិភពលោកថា ផលិតផលរបស់ខ្លួនមិនបានទៅបំផ្លិចបំផ្លាញបរិស្ថាន និងធ្វើឱ្យមានការប្រែប្រួលអាកាសធាតុនោះ។ ប្រធានស្ថាប័នអន្តរជាតិរូបនេះ បានទទូចឱ្យក្រុមហ៊ុនទាំងនោះ ត្រូវតែទទួលខុសត្រូវចំពោះអ្វីដែលខ្លួនធ្វើ និងទាមទារឱ្យមានការដាក់ទោសទណ្ឌផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
ប្រមុខUNស្តីបន្ទោសក្រុមហ៊ុនប្រេងដែលភូតកុហករឿងការប្រែប្រួលអាកាសធាតុ!
ដោយ

នៅថ្ងៃទី៣នៃវេទិកាសេដ្ឋកិច្ចពិភពលោកនាទីក្រុងដាវ៉ូស ប្រទេសស្វីស លោក អាន់តូនីញូ ហ្គូតទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងដោយខកចិត្តស្រដៀងគ្នាចំពោះក្រុមហ៊ុនប្រេងធំៗ និងក៏ដូចជាក្រុមហ៊ុនថ្នាំជក់ជាដើម។ ដោយក្នុងនោះ លោកថា ក្រុមហ៊ុនបូមប្រេងបាននិយាយបោកប្រាស់ផ្ទុយស្រឡះពីការពិត ខណៈក្រុមហ៊ុនថ្នាំជក់វិញ ក៏ត្រូវបានរិះគន់ជុំវិញការលាក់បាំងចំពោះផលប៉ះពាល់របស់បារីផងដែរ។

នៅចំពោះមុខឥស្សរជន អ្នកនយោបាយ និងអ្នកជំនួញមកពីជុំវិញពិភពលោក លោក ហ្គូតទែរ៉េស និយាយថា៖ ក្រុមហ៊ុនអ្នកបូមប្រេងទាំងអស់បានដឹងតាំងពីច្រើនទសវត្សរ៍មុនមកហើយថា អាជីវកម្មរបស់ពួកគេ បាននិងកំពុងដុតរោលផែនដីរបស់យើង។

ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្ដីវិទ្យាសាស្ត្រមួយកាលពីសប្តាហ៍មុនបាននិយាយថា ក្រុមហ៊ុនប្រេង ExxonMobil បានច្រានចោលការរកឃើញរបស់អ្នកវិទ្យាសាស្ត្រ អំពីការរួមចំណែកដ៏ធំនៃឥន្ធនៈហ្វូស៊ីលក្នុងការប្រែប្រួលអាកាសធាតុ។

លោក ហ្គូតទែរ៉េស បានប្រៀបធៀបក្រុមហ៊ុនប្រេងដូចនឹងក្រុមហ៊ុនថ្នាំជក់ដែរ ដោយសារពួកគេបានច្រានចោលការរកឃើញរបស់អ្នកវិទ្យាសាស្រ្តស្ដីពីផលប៉ះពាល់ធ្ងន់ធ្ងររបស់ផលិតផលខ្លួនដូចគ្នា។ ជាក់ស្តែង កន្លងមក ក្រុមហ៊ុនថ្នាំជក់ជាច្រើនបានរងបណ្តឹងពីបព្យាយាមបិទបាំងផលប៉ះពាល់ថ្មីៗ ដែលគេបានរកឃើញលើផលិតផលពួកគេ។

ប្រមុខ UN រូបនេះនិយាយថា ក្រុមហ៊ុនទាំងនេះត្រូវតែទទួលខុសត្រូវចំពោះមុខអំពើបោកប្រាស់របស់ពួកគេ ដោយលោកបានអំពាវនាវ ឲ្យមានការផ្តន្ទាទោស ចំពោះក្រុមហ៊ុនឧស្សាហកម្មប្រេង ធ្យូងថ្ម និងឧស្ម័ន ដែលនិយាយកុហកទាំងនេះ។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ មានរឿងអាស្រូវមួយបានផ្ទុះឡើង ពាក់ព័ន្ធនឹងក្រុមហ៊ុនប្រេងអាមេរិកដ៏ធំ ឈ្មោះ ExxonMobil ដែលត្រូវបានទស្សនាវដ្ដី Science ចុះផ្សាយថា បានភូតកុហកថា បម្រែបម្រួលអាកាសធាតុសកល មិនមែនបណ្តាលមកពីឧស្ម័នផ្ទះកញ្ចក់ ដែលកើតចេញពីចំហេះប្រេងឧស្ម័ន ឬធ្យូងថ្មនោះទេ។

តែមែនទែនទៅ អ្នកវិទ្យាសាស្ត្របានស្រាវជ្រាវនិងសន្និដ្ឋានដឹងជាយូរណាស់មកហើយ ពោលគឺតាំងតែពីទសវត្សរ៍ឆ្នាំ៧០ម្ល៉េះ ថាប្រភពថាមពលហ្វូស៊ីល គឺជាកត្តាបង្កវិបត្តិអាកាសធាតុ ហើយគ្រប់គ្នាក៏បានយល់ជ្រាបពីបញ្ហានេះដែរ ប៉ុន្តែទង្វើមិនទទួលស្គាល់ការពិត ដោយគិតតែពីប្រយោជន៍ឯកជនរបស់ក្រុមហ៊ុនទាំងនេះ បានទទួលការមិនពេញចិត្ត និងរិះគន់យ៉ាងចាស់ដៃពីសាធារណៈមតិ៕




អត្ថបទបន្ទាប់


CSX បើកទំព័រប្រវត្តិសាស្ត្រថ្មី អនុញ្ញាតឲ្យក្រុមហ៊ុនដំបូងគេមួយចុះបញ្ជីបោះផ្សាយលក់សញ្ញាបណ្ណបៃតងផ្លូវការ

ផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានបើកទំព័រប្រវត្តិសាស្ត្រថ្មីរបស់ខ្លួនមួយទៀត ដោយបានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនផ្ដល់សេវាអចលនទ្…

រដ្ឋមន្ត្រីថាមពលអាមេរិកព្រមានថា ច្បាប់ហាមឃាត់លក់ប្រេងបម្រុង អាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខថាមពល

រដ្ឋមន្ត្រីថាមពលអាមេរិកបានបញ្ចេញប្រតិកម្មនឹងច្បាប់មួយ ដែលទើបតែត្រូវបានសភាសម្រេចអនុម័តកាលពីពេលថ្មីៗនេះ ដែលជាការផ្តួចផ្តើមដោយក្រុមតំណាងរាស្រ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ