វិស័យពាណិជ្ជកម្ម

អគ្គលេខាធិការ UN ព្រមានថា ប្រព័ន្ធពាណិជ្ជកម្មផ្អែកលើច្បាប់កំពុងប្រឈមនឹងហានិភ័យ


ប្រព័ន្ធពាណិជ្ជកម្មពិភពលោកផ្អែកលើច្បាប់ ដែលសម្របសម្រួល និងឃ្លាំមើលដោយអង្គការពាណិជ្ជកម្មពិភពលោកកំពុងប្រឈមនឹងហានិភ័យ នៃការរអិលធ្លាក់ចេញពីផ្លូវពាណិជ្ជកម្ម ដែលពួកគេធ្លាប់អនុវត្តកន្លងមក ក្រោយរងសម្ពាធពីបញ្ហាពន្ធបដិការរបស់អាម៉េរិក។ នេះជាការព្រមានរបស់អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ ដែលបានបន្ថែមប្រព័ន្ធពាណិជ្ជកម្មនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍បានរងផលប៉ះពាល់ខ្លាំងជាងគេពីបញ្ហានេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យពាណិជ្ជកម្ម
ដោយ

លោក អាន់តូនីញ៉ូ ហ្គោតេរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិបានព្រលានកាលពេលថ្មីៗថា ប្រព័ន្ធពាណិជ្ជកម្មពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាធំៗជាច្រើន ដោយសារពន្ធបដិការ ដែលដាក់ដោយសហរដ្ឋអាម៉េរិក ដោយប្រទេសកំពុងអភិវឌ្ឍន៍រងផលប៉ះពាល់ខ្លាំងជាងគេ។ ប្រមុខ UN បានប្រាប់ក្រុមមន្រ្តីដែលមកជួបប្រជុំគ្នានៅក្នុងសន្និសីទ ស្តីពីពាណិជ្ជកម្ម និងអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ថា ប្រព័ន្ធពាណិជ្ជកម្មផ្អែកលើច្បាប់ កំពុងប្រឈមហានិភ័យនៃការធ្លាក់ចេញគន្លង ដែលពួកគេធ្លាប់អនុវត្តកន្លងមក។

លោកបានលើកឡើងថា ការដាក់ពន្ធបដិការរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានធ្វើឱ្យទីផ្សារហិរញ្ញវត្ថុរងការរង្គោះរង្គើ និងបានបញ្ជូនរលក នៃភាពមិនច្បាស់លាស់ទៅកាន់ប្រព័ន្ធសេដ្ឋកិច្ចពិភពលោក។ លោក ត្រាំ បានដាក់ពន្ធខ្ពស់លើការនាំចូលពីប្រទេសរាប់សិប ដោយទុកឱ្យដៃគូពាណិជ្ជកម្មសំខាន់ៗដូចជា ស្វីស ប្រេស៊ីល និងឥណ្ឌា ប្រជែងគ្នាចរចា​រកកិច្ចព្រមព្រៀងកាន់តែប្រសើរឡើងជាមួយនឹងសហរដ្ឋអាម៉េរិក។

មេ UN បានសង្កត់ធ្ងន់ថា ខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោកកំពុងស្ថិតក្នុងភាពចលាចល ហើយរបាំងពាណិជ្ជកម្មកំពុងមានការកើនឡើង ដោយប្រទេសអភិវឌ្ឍន៍តិចតួចមួយចំនួនប្រឈមមុខនឹងការជំរិតយកពន្ធដល់ទៅ៤០% ទោះបីជាប្រទេសទាំងនោះកាន់កាប់លំហូរពាណិជ្ជកម្មពិភពលោកត្រឹមតែ១% នៃលំហូរពាណិជ្ជកម្មសរុបក៏ដោយ។

កាលពីដើមខែតុលា នេះ អង្គការពាណិជ្ជកម្មពិភពលោកបានទម្លាក់អត្រាកំណើនទំហំពាណិជ្ជកម្មសកលនៅឆ្នាំ២០២៦ មកត្រឹម០,៥% ដោយសារតែបញ្ហាទាក់ទងនឹងការអនុវត្តពន្ធបដិការនេះ។ ក្រុមអ្នកវិភាគបានលើកឡើងថា គោលនយោបាយពន្ធគយរបស់លោក ត្រាំ ក៏បានដាក់សម្ពាធលើច្បាប់ពាណិជ្ជកម្មសកល ដែលបានព្រមព្រៀងនៅក្រោមអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។ សម្រាប់អ្នកជំនាញ លក្ខខណ្ឌនាពេលអនាគតនៃការធ្វើពាណិជ្ជកម្មសកលអាចត្រូវបានសម្រេចនៅខាងក្រៅក្រុមឃ្លាំមើលអន្តរជាតិ ដែលមានអាយុ៣០ឆ្នាំហើយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


UN នឹងពួតដៃគ្នាជាមួយប្រទេសប្រមាណ៤០ ដើម្បីប្រឆាំងឧក្រិដ្ឋកម្មអនឡាញ

អង្គការសហប្រជាជាតិ (UN) បានបង្កើតកតិកាសញ្ញាប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតមួយ ដើម្បីទប់ស្កាត់បទល្មើស ដែលធ្វើឱ្យសេដ្ឋកិច្ចពិភពលោកខាតបង់រា…

ធនាគារកូរ៉េខាងត្បូង ចំនួន ៥ នៅកម្ពុជា បង្កកលុយជាង ៦៦លានដុល្លាររបស់ក្រុមហ៊ុន Prince Group នៅកម្ពុជា

ធនាគារកូរ៉េខាងត្បូង ចំនួន៥ ដែលមានសាខា នៅក្នុងប្រទេសកម្ពុជា បានបង្កកលុយចំនួន ៦៦លានដុល្លារអាម៉េរិករបស់ក្រុមហ៊ុន Prince Group ដែលជាក្រុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ