ចិន-អាមេរិក

មេធំ Huawei សង្ឃឹមថា នឹងមានគោលនយោបាយបើកទូលាយពី ប្រធានាធិបតីថ្មីរបស់អាមេរិក


ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន គឺ Huawei បានបញ្ជាក់នៅថ្ងៃអង្គារទី ៩ ខែកុម្ភៈថា លោកជឿជាក់ថា រដ្ឋការលោកចូ បៃឌិន នឹងគិតគូរពីផលប្រយោជន៍អាជីវកម្មរបស់ក្រុមហ៊ុនអាមេរិក នៅពេលដែលបង្កើតគោលនយោបាយរបស់ខ្លួន ទាក់ទងនឹងការធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន ហើយក្រុមហ៊ុន Huawei នៅតែសង្ឃឹមថា នឹងនៅតែអាចទិញផលិតផលពីអាមេរិកដូចគ្នា។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន ជប៉ុន Nikkei។
លោក Ren Zhengfei ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនHuawei (រូបភាព៖ គេហទំព័រផ្លូវការ ក្រុមហ៊ុន Huawei)
ដោយ

ក្រុមហ៊ុនចិន Huawei បាន​ទទួលរង​នូវ​សម្ពាធ​ធ្ងន់ធ្ងរ​ ដោយ​អតីត​រដ្ឋការលោក​ដូណាល់ត្រាំ ដែលអាមេរិក​បាន​ដាក់​ក្រុមហ៊ុននេះ ចូល​បញ្ជីខ្មៅ​​តាំងពីឆ្នាំ​២០១៩ ក្រោមហេតុផល​ថា ព្រួយបារម្ភពីបញ្ហាសន្ដិសុខជាតិ។

លោក រ៉េន សេងហ្វៃ ស្ថាបនិក​ក្រុមហ៊ុន Huawei បាន​និយាយថា លោកជឿជាក់ថា វានឹងនៅតែ​ជាការ​លំបាក​បំផុត សម្រាប់​ការ​ឈាន​ទៅ​ដក​ក្រុមហ៊ុន​ Huawei ចេញពីបញ្ជីខ្មៅ​របស់អាមេរិក ប៉ុន្ដែ លោកគូសបញ្ជាក់ថា ក្រុមហ៊ុន​របស់លោក​សង្ឃឹមថា​នឹង​បន្ត​ទិញ​ ផលិតផល​សម្ភារ​ពី​អាមេរិក ក្នុង​ទំហំ​ច្រើន​ដដែល។  ​

លោក រ៉េន ក៏មាន​ក្ដីរំពឹងផងដែរថា រដ្ឋការ​លោកចូបៃឌិន នឹង​ដាក់ចេញ​​នូវគោលនយោបាយ​បើកចំហ​សម្រាប់​ជាផល​ប្រយោជន៍​ដល់​ក្រុមហ៊ុន​អាមេរិក និង​ការអភិវឌ្ឍសេដ្ឋកិច្ចអាមេរិក។

ស្ថាបនិក​ក្រុមហ៊ុន​យក្ស Huawei ក៏បាន​បន្ថែមថា លោក​ក៏មាន​ជំនឿចិត្ត​ដែរថា ក្រុមហ៊ុន​របស់លោក​នឹងនៅតែមាន​សមត្ថភាព​ដើម្បី​រស់​ បើទោះបីជា អាជីវកម្ម​ទូរស័ព្ទ​ចល័ត​របស់ខ្លួន កំពុង​ស្ថិត​នៅក្រោម​សម្ពាធ​ពីសំណាក់​រដ្ឋាភិបាល​អាមេរិក​​ក៏ដោយ។ ជាក់ស្ដែង នៅឆ្នាំ២០២០ ក្រុមហ៊ុន Huawei នៅតែ​រក្សាបាន​កំណើនប្រាក់​ចំណូល និងប្រាក់ចំណេញសុទ្ធ​ជាវិជ្ជមាន៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងកសិកម្ម ពន្យល់ពីហេតុផលនៃការបើកឲ្យនាំចូលត្រីទាំង ៤ ប្រភេទពីប្រទេសវៀតណាមឡើងវិញ

ព័ត៌មាន
ក្រោយពីបានផ្អាកការនាំចូលត្រីពីក្រៅប្រទេសបានរយៈពេលប្រមាណ១ខែ ក្រសួងកសិកម្មបានសម្រេចអនុញ្ញាតឲ្យមានការនាំចូលត្រីពីក្រៅប្រទេស ពិសេស ពីប្រទេសវៀតណ…

អេ អឹម ខេ សហការជាមួយសម្ព័ន្ធសហគមន៍កសិកម្ម ដើម្បីអភិវឌ្ឍវិស័យកសិកម្ម

ព័ត៌មាន
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានសហការជាមួយសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ផ្តល់ សេវាហិរញ្ញវត្ថុដល់សហគមន៍កសិកម្មទូទាំងប្រទេស ដែលជាសមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ