ក្រោយពីសន្ធិសញ្ញាកាត់បន្ថយសព្វាវុធជាយុទ្ធសាស្ត្រថ្មី” ហៅហាត់ថា New START ដែលជាសន្ធិសញ្ញាគ្រប់គ្រងសព្វាវុធនុយក្លេអ៊ែរវាងសហរដ្ឋអាម៉េរិក និងរុស្ស៊ី បានផុតសុពលភាពជាផ្លូវការកាលថ្ងៃពុធ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានព្រមានថា ពិភពលោកកំពុងស្ថិតក្នុងគ្រោះថ្នាក់ធំហើយនៅពេលនេះ។
លោកបានលើកឡើងថា នេះជាលើកទី១ ហើយក្នុងរយៈពេលជាង ៥០ ឆ្នាំមកនេះដែលមហាអំណាចនុយក្លេអ៊ែធំជាងគេទាំងពីរ លែងត្រូវបានរឹតត្បិតដោយកិច្ចព្រមព្រៀងគ្រប់គ្រងសព្វាវុធទៀតហើយ ហើយបានចាត់ទុកពេលវេលានេះថាជាពេលវេលាដ៏គ្រោះថ្នាក់យ៉ាខ្លាំងសម្រាប់ពិភពលោក ខណៈដែលភាពតានតឹងនៅទូទាំងពិភពលោកកំពុងកើនឡើងកម្ដៅ ហើយហានិភ័យនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែកំពុងស្ថិតនៅកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។
លោក António Guterres បានសង្កត់ធ្ងន់ថា កន្លងមកកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធបានជួយទប់ស្កាត់គ្រោះមហន្តរាយនុយក្លេអ៊ែ និងកសាងស្ថិរភាព ហើយបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ វិលត្រឡប់មករកការចរចាវិញដោយមិនបង្អង់យូរ ដើម្បីបង្កើតក្របខ័ណ្ឌថ្មីមួយដែលស្តារឡើងវិញនូវការដាក់ដែនកំណត់ និងកាត់បន្ថយហានិភ័យនុយក្លេអ៊ែនៅទូទាំងពិភពលោក។
ទាក់ទិនបញ្ហានេះ រុស្ស៊ី បាននិយាយកាលពីថ្ងៃពុធ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ខ្លួនបើកទ្វារចំហរង់ចាំស្វាគមន៍ការចរចា ប៉ុន្តែទន្ទឹមនេះខ្លួនក៏នឹងទប់ទល់ការគំរាមកំហែងថ្មីណាមួយយ៉ាងម៉ឺងម៉ាត់ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ទីក្រុងមូស្គូ និយាយថា សហរដ្ឋអាម៉េរិក មិនទាន់បានឆ្លើយតបទៅនឹងសំណើរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីបន្តសន្ធិសញ្ញា New START នេះរយៈពេលមួយឆ្នាំទៀតនៅឡើយទេ៕

ដោយ: តែម សុខុម