អត្ថបទក្រុមហ៊ុន

អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ សម្ពោធដាក់ឲ្យប្រើប្រាស់សាលាបឋមសិក្សាថ្មីមួយបន្ថែមទៀតនៅខេត្តព្រះវិហារ


អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ (AJF) បានសម្រេចបើកសម្ពោធដាក់ឲ្យប្រើប្រាស់សាលាបឋសិក្សាថ្មីមួយបន្ថែមទៀតកាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៣។ សាលាបឋមសិក្សាជោគជ័យ ដែលទើបតែត្រូវវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនេះ មានទីតាំងស្ថិតនៅ ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ហើយនេះក៏អគារសាលាបឋមសិក្សាទី២ហើយ ដែលអង្គការនេះបានផ្ដល់ជំនួយសាងសង់នៅក្នុងខេត្តជាប់ព្រំប្រទល់ថៃមួយនេះ។
អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ សម្ពោធដាក់ឲ្យប្រើប្រាស់សាលាបឋមសិក្សាថ្មីមួយបន្ថែមទៀតនៅខេត្តព្រះវិហារ

បើតាមលោកបណ្ឌិត ព្រំ វិសុទ្ធ ប្រធានអង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ បានអះអាងថា ចាប់តាំងពីបានចាប់ផ្ដើមសកម្មភាពសង្គម និងមនុស្សធម៌តាំងពីឆ្នាំ២០១៨ មកទល់បច្ចុប្បន្ន អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ បានសាងសង់អគារសិក្សាសរុបចំនួន ៨ហើយ នៅក្នុងខេត្តចំនួន៥ រួមមាន មណ្ឌលគិរី រតនគិរី ឧត្តមានជ័យ ព្រះវិហារ និងស្ទឹងត្រែង ដោយបានចំណាយថវិកាអស់ប្រមាណ ៥៧ម៉ឺនដុល្លារអាមេរិក។ ជាមធ្យម អគារសិក្សាមួយខ្នងត្រូវការចំណាយថវិកាអស់ប្រមាណ ៧ម៉ឺន១ពាន់ដុល្លារអាមេរិក និងប្រើប្រាស់ពេលវេលាសាងសង់ចំនួន៧ខែ។ លោក បណ្ឌិត ព្រំ វិសុទ្ធ បានបន្ថែមថា សម្រាប់អគារបឋមសិក្សាចំនួន ៨ខ្នង ដែលបានសាងសង់ឡើងរួចរាល់ជាស្ថាពរ និងបានប្រគល់ជូនសហគមប្រើប្រាស់ហើយនោះ បច្ចុប្បន្នមានសិស្សកំពុងសិក្សាសរុបជាង១ពាន់នាក់។ យ៉ាងណាមិញ នៅឆ្នាំ២០២៣ អង្គការមនុស្សធម៌មួយនេះកំពុងសាងសង់អគារសិក្សាចំនួន ៣ខ្នងបន្ថែមទៀតផងដែរ។

ឯកឧត្តម សុខ សាន្ដភារ៉ា អភិបាលរងខេត្តព្រះវិហារបានលើកឡើងថា អគារសាលាបឋមសិក្សាថ្មី ប្រកបដោយគុណភាព ផាសុកភាព និងស្រស់ស្អាត ដែលជាជំនួយរបស់អង្គការអង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ សម្រាប់ខេត្ដសិស្សានុសិស្សនៅក្នុងខេត្តព្រះវិហារនាពេលនេះ ពិតជាមានតម្លៃណាស់សម្រាប់សិស្សានុសិស្សក្នុងស្រុកឆែប ធ្វើជាទីកន្លែង និងថ្នាលសម្រាប់ក្រេបយក និងបណ្ដុះវិជ្ជាជីវៈកម្រិតមូលដ្ឋាន ដើម្បីអភិវឌ្ឍអនាគតដ៏ល្អប្រសើររបស់ខ្លួន។

ជាមួយគ្នានេះ លោកស្រី ឡូ រ៉ា នាយិកា ផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុនព្រូដិនសល បានលើកឡើងដែរថា ការអប់រំ គឺមានសារសំខាន់បំផុតដើម្បីជោគជ័យក្នុងជីវិត។ លោកស្រីជឿជាក់យ៉ាងម៉ុតមាំថា ការអប់រំ ដែលប្រកបដោយប្រសិទ្ធភាព និងវិជ្ជាជីវៈ គឺពិតជាអាចជួយឲ្យយើងសម្រេចបានគ្រប់កិច្ចការសំខាន់ៗជាច្រើន។ ដូច្នេះ លោកស្រី មានក្ដីរំភើបចំពោះ អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ ក្នុងការសាងសង់អគារសិក្សានៅក្នុងសហគមន៍ និងបានផ្ដល់ឱកាសឲ្យក្រុមហ៊ុនព្រូដិនសល ចូលរួមក្នុងការសាងសង់អគារមួយនេះ។

សូមបញ្ជាក់ថា សាលាបឋមសិក្សាជោគជ័យ ដែលទើបតែសម្ពោធដាក់ឲ្យដំណើរការថ្មីនេះ មានសិស្សសិក្សាពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី៦ សរុបចំនួន ១២០នាក់។

សូមបញ្ជាក់ថា សាលាបឋមសិក្សាជោគជ័យ ដែលទើបតែសម្ពោធដាក់ឲ្យដំណើរការថ្មីនេះ មានសិស្សសិក្សាពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី៦ សរុបចំនួន ១២០នាក់។




អត្ថបទបន្ទាប់


តើកម្ពុជាត្រូវធ្វើអ្វីខ្លះ ដើម្បីជំរុញផលិតភាពការងារក្នុងវិស័យរោងចក្រកាត់ដេរឲ្យតាមទាន់ប្រទេសជិតខាង?

ព័ត៌មាន
ថ្នាក់ដឹកនាំសមាគមនវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរកម្ពុជា (TAFTAC) អះអាងថា ការបណ្ដុះបណ្ដាល ការ បង្កើនជំនាញ ដល់កម្មករ …

ADB ព្យាករថា កំណើនក្នុងវិស័យធំៗពីរ នឹងជួយរុញសេដ្ឋកិច្ចកម្ពុជាឲ្យស្ទុះងើបដល់ ៥,៥% នៅឆ្នាំ២០២៣ និង៦%នៅឆ្នាំ២០២៤

ព័ត៌មាន
ទោះបីជា ស្ថានភាពសេដ្ឋកិច្ចសាកលហាក់មិនសូវមានភាពប្រាកដប្រជាក្ដី ប៉ុន្ដែ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរបាយការណ៍ថ្មីចុងក្រោយមួយរបស់ខ្លួនដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ