អាម៉េរិក និងអាស៊ានអាចនឹងជួបជជែកគ្នាពាក់ព័ន្ធបញ្ហាពន្ធគយ

ម៉ាឡេស៊ីក្នុងនាមប្រធានអាស៊ានគ្រោងរៀបចំឱ្យមានជំនួបរវាងសហរដ្ឋអាម៉េរិក និងអាស៊ាន ដើម្បីជជែកពីបញ្ហាពន្ធគយ


ម៉ាឡេស៊ី ដែលកំពុងកាន់តួនាទីជាប្រធានប្តូរវេនរបស់អាស៊ាន បានបង្ហាញបំណងចង់ឲ្យមានជំនួបរវាងមេដឹកនាំអាស៊ាន និងមេដឹកនាំអាម៉េរិក ដើម្បីជជែកពិភាក្សាគ្នាលម្អិតពីបញ្ហាសម្ពាធពន្ធ។ មកទល់ពេលនេះសហរដ្ឋអាម៉េរិក ជាដៃគូពាណិជ្ជកម្មដ៏ចម្បងរបស់អាស៊ាន ដោយកាលពីឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងអាស៊ាន និងអាម៉េរិកឡើងដល់ជិត៤៧៧ពាន់លានដុល្លារ ក្នុងនោះអាម៉េរិកមានឱនភាពពាណិជ្ជកម្មជាមួយប្លុកនេះជិត២២៨ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
អាម៉េរិក និងអាស៊ានអាចនឹងជួបជជែកគ្នាពាក់ព័ន្ធបញ្ហាពន្ធគយ

រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក មូហាមេត ហាសាន់ (Mohamad Hasan) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ថា អាស៊ានគ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលជាមួយសហរដ្ឋអាម៉េរិកក្នុងអំឡុងពេលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះ ដើម្បីឲ្យប្រទេសសមាជិករបស់ខ្លួនអាចបង្ហាញទស្សនៈរបស់ពួកគេលើផែនការពន្ធគយរបស់សហរដ្ឋអាម៉េរិក។

លោកបាននិយាយប្រាប់សភាម៉ាឡេស៊ីថា តាមអ្វីដែលលោក ដូណាល់ ត្រាំ បានលើកឡើងពាក់ព័ន្ធនឹងបញ្ហាពន្ធលើរថយន្តយន្ត និងបន្ទះសៀឃ្វីអេឡិចត្រូនិក ក៏ដូចជាថ្នាំពេទ្យនឹងត្រូវដំឡើងពន្ធ២៥% ដូច្នេះវានឹងក្លាយជាបញ្ហាប្រឈមសម្រាប់ម៉ាឡេស៊ី ដោយសារផលិតផលបន្ទះសៀឃ្វី និងឧបករណ៍អេឡិចត្រូនិករបស់ខ្លួនរហូតដល់៦០%បាននាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ រដ្ឋមន្ត្រីរូបនេះជឿជាក់ថា ប្រសិនបើម៉ាឡេស៊ីមិនអាចដោះស្រាយបញ្ហានេះបានក្នុងពេលឆាប់ៗទេ នោះការនាំចេញរបស់ម៉ាឡេស៊ីនឹងជួបបញ្ហា។

លោកបានបង្ហើបថា នៅក្នុងបរិបទតំបន់ ម៉ាឡេស៊ីត្រូវពិភាក្សាអំពីរបៀបផ្ដល់ទស្សនៈរបស់បណ្តាប្រទេសនៅអាស៊ាន ដើម្បីធានាថាពន្ធ ដែលបានស្នើឡើងមិនដាក់បន្ទុកដល់តំបន់ទាំងមូល។ ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិកប្រចាំតំបន់អាស៊ានបានឲ្យដឹងថា សហរដ្ឋអាម៉េរិកមានទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគដ៏រឹងមាំជាមួយអាស៊ាន ដែលមានទំហំរហូតដល់ទៅ៣,៩ទ្រីលានដុល្លារ។

ប្រភពដដែលនេះបានបន្ថែមថា ការធ្វើពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិកជាមួយតំបន់អាស៊ាននៅក្នុងឆ្នាំ២០២៤ មានទំហំជិត៤៧៧ពាន់លានដុល្លារ ក្នុងនោះអាម៉េរិកមានឱនភាពពាណិជ្ជកម្មជាមួយប្លុកនេះ ប្រមាណ២២៨ពាន់លានដុល្លារ កើនឡើងប្រមាណជិត១២% បើធៀបនឹងឆ្នាំ២០២៣៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អេបកម្ម៉ង់ហ្គាសដំបូងគេបង្អស់ក្នុងស្រុក ជ្រើសយកនាយពាក់មីជាទូតសុច្ឆន្ទៈ

ឌី ស្មាត ហ្គាស ដែលជាក្រុមហ៊ុនលក់ហ្គាសចម្អិនម្ហូបតាមអេបដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា បានប្រកាសជាផ្លូវការ នៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈនេះ ដោយជ្…

តើតម្លៃមៀនប៉ៃលិនដែលបានធ្លាក់ថ្លៃកន្លងមក មានការប្រែប្រួលយ៉ាងណាហើយមកទល់ពេលនេះ?

ក្រោយផ្លែមៀនប៉ៃលិន ឬតាង៉ែនបានជួបនូវវិបិត្តទីផ្សារធ្លាក់ថ្លៃ និងចាល់ទិន្នផលនៅតាមចម្ការ ដោយសារក្រុមហ៊ុនប្រមូលទិញខ្វះកម្លាំងពលកម្ម និងខ្សត់ឈ្ម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ