ធនធានរ៉ែ

ការប្រកួតប្រជែងរវាងសហរដ្ឋអាម៉េរិក និងចិន លើរ៉ែលីចូម បានជំរុញឱ្យមានការបង្កើតអណ្តូងរ៉ែថ្មីដ៏ចម្រូងចម្រាសនៅអាម៉េរិក


កិច្ចប្រឹងប្រែងរបស់រដ្ឋបាលលោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក ដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់រថយន្តអគ្គិសនីដោយមិនពឹងផ្អែកលើប្រទេសចិន បានបង្កើនក្តីសង្ឃឹមជុំវិញការបង្កើតអណ្តូងរ៉ែលីចូមថ្មីរបស់អាម៉េរិក ជាលើកដំបូង មិនធ្លាប់មាននៅក្នុងរយៈពេល៦ទសវត្សរ៍មកនេះ ប៉ុន្តែក៏ប្រឈមនឹងភាពចម្រូងសម្រាសផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ធនធានរ៉ែ
ដោយ

រដ្ឋបាលរបស់លោក បៃដិន កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន បានអនុម័តលើសំណើររបស់ក្រុមហ៊ុនអៀនៀ (Ioneer) មានមូលដ្ឋាននៅប្រទេសអូស្ត្រាលី ឱ្យជីកយករ៉ែលីចូម និងរ៉ែបូរ៉ុន នៅតំបន់រ៉ៃអូឡៃ រិច នៅក្នុងរដ្ឋនេវ៉ាដា (Nevada)។ លោក ប៊ឺណាដ រ៉ូយ៍ (Bernard Rowe) នាយកប្រតិបត្តិក្រុមហ៊ុននេះបានហៅការជីកយករ៉ែទាំងពីរនេះថា ជាផលិតកម្មដ៏ធំបំផុតលើកដំបូងបង្អស់នៅលើពិភពលោក។

ក្រុមហ៊ុន អៀនៀ បាននិយាយថា ផលិតកម្មនេះ គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២៨ ហើយថា ទិន្នផលរ៉ែលីចូម នឹងមានចំនួន២ម៉ឺន២ពាន់តោនក្នុងមួយឆ្នាំ ដែលគ្រប់គ្រាន់សម្រាប់ការផលិតរថយន្តអគ្គិសនីចំនួន៣៧ម៉ឺនគ្រឿងក្នុងដំណាក់កាលទី១។ ហើយក្រុមហ៊ុននេះក៏បានឱ្យដឹងដែរថា មកដល់ពេលនេះ ក្រុមហ៊ុនមួយចំនួនបានចុះឈ្មោះដើម្បីទិញរ៉ែទាំងនេះ រួមទាំងក្រុមហ៊ុនផលិតរថយន្ត Ford Motor និងក្រុមហ៊ុន Prime Planet Energy & Solutions ផងដែរ។

ការអនុម័តនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំរបស់រដ្ឋបាលលោក ចូ បៃដិន ដើម្បីបង្កើតមូលដ្ឋានគ្រឹះនៃខ្សែច្រវាក់ផ្គត់ផ្គង់នៅអាម៉េរិក សម្រាប់ផលិតអាគុយ ឬថ្មរថយន្តអគ្គិសនី ដើម្បីកាត់បន្ថយការពឹងផ្អែក៧០%លើប្រទេសចិន ហើយក៏ទទួលបានការគាំទ្រពីក្រុមហ៊ុនជាច្រើនផងដែរ។

ទោះយ៉ាងណា ក្រុមអ្នកបរិស្ថានបានជំទាស់នឹងគម្រោងផលិតកម្មរ៉ែនេះ។ មជ្ឈមណ្ឌលសម្រាប់ជីវៈចម្រុះជាអង្គការមិនរកប្រាក់កម្រៃមួយបានអះអាងថា ការជីករ៉ែនេះនឹងធ្វើឱ្យប៉ះពាល់ដល់រុក្ខជាតិ ផ្កាធៀម (Tiehm) ជាប្រភេទផ្កាព្រៃជិតផុតពូជម្យ៉ាងដែលបានដុះនៅតំបន់ជីករ៉ែ រ៉ៃអូឡៃ រិច ហើយពួកគេគ្រោងនឹងតតាំងតាមផ្លូវតុលាការផងដែរ។

អង្គការនេះបានកត់សម្គាល់ថា កន្លងមកផលិតកម្មរ៉ែលីចូម តែងបង្កការបំផ្លាញបរិស្ថាននៅតាមប្រទេសជាច្រើនរួមទាំងប្រទេសចិន ផងដែរ ហើយរដ្ឋាភិបាលមិនបានកម្រិតចំពោះការជីកយករ៉ែនេះឡើយ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើតម្លៃប្រេងមានការប្រែប្រួលយ៉ាងណា ក្រោយអ៊ីស្រាអែលបើកការវាយប្រ.ហារសងសឹកអ៊ីរ៉ង់?

ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលមកលើអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ បានបណ្តាលឲ្យមានផលប៉ះពាល់ដល់តម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ ប្រមាណជា២%…

ធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី រិះគន់បណ្ដាប្រទេសជឿនលឿនចំពោះការបង្កើតរបាំងពាណិជ្ជកម្មដែលជះផលអាក្រក់ដល់សេដ្ឋកិច្ចពិភពលោក

ធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ជាធនាគារក្មេងខ្ចីដ៏មានឥទ្ធិពលមួយដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ