ខ្សែកាបអុបទិច

តើវៀតណាមនឹងជ្រើសរើសមហាអំណាចណារវាងចិន និងអាម៉េរិក ដើម្បីអភិវឌ្ឈន៍គម្រោងកសាងខ្សែកាបអុបទិកក្រោមសមុទ្ររបស់ខ្លួន?


វៀតណាម មានគម្រោងក្នុងការអភិវឌ្ឈប្រព័ន្ធអ៊ីនធឺណិតរបស់ខ្លួន តាមរយៈការកសាងបណ្តាញខ្សែកាបក្រោមសមុទ្រដល់ទៅ១០ខ្សែនៅមុនឆ្នាំ២០៣០។ គម្រោងកសាងបណ្តាញខែ្សកាបអុបទិកក្រោមសមុទ្រនេះ ទាំងក្រុមហ៊ុនអាម៉េរិក និងចិន គឺសុទ្ធតែចាប់អារម្មណ៍ដូចគ្នា ប៉ុន្តែមានសេចក្តីរាយការណ៍ថា ក្រុមមន្រ្តីអាម៉េរិក បានដាក់ផែនការរារាំង ហើយប្រាប់វៀតណាម កុំឱ្យពាក់ព័ន្ធនឹងក្រុមហ៊ុនចិន នានា ខណៈដែលខ្សែកាបក្រោមសមុទ្រដែលវៀតណាម កំពុងប្រើប្រាស់ គឺមានស្ថានភាពចាស់ទ្រុឌទ្រោម។
ខ្សែកាបអុបទិច
ដោយ

សហរដ្ឋអាម៉េរិក កំពុងជំរុញឱ្យវៀតណាម យកគម្រោងកសាងខ្សែកាបអុបទិកក្រោមសមុទ្រគេចចេញឲ្យឆ្ងាយពីក្រុមហ៊ុនខ្សែកាបចិន HMN Technologies និងបណ្តាលក្រុមហ៊ុនចិន ផ្សេងទៀត។ នៅពេលនេះដើម្បីជំនួស និងបង្កើនប្រសិទ្ធភាពឲ្យបានលើសពីបណ្តាញខ្សែកាបអុបទិចក្រោមសមុទ្រមានស្រាប់ចំនួន៥ខ្សែ ដែលកំពុងតែស្ថិតក្នុងស្ថានភាពចាស់ទ្រុឌទ្រោម វៀតណាមបានដាក់ចេញនូវផែនការអភិវឌ្ឈន៍បណ្តាញខ្សែកាបថ្មីរហូតដល់ទៅ១០បណ្តាញនៅមុនឆ្នាំ២០៣០។

ពាក់ព័ន្ធនឹងផែនការនេះក្រុមមន្ត្រីវៀតណាម និងបណ្តាក្រុមហ៊ុននានារបស់សហរដ្ឋអាម៉េរិក កំពុងបង្កើនសកម្មភាពទំនាក់ទំនងជាមួយនឹងវៀតណាម ស្របពេលដែលក្រុមហ៊ុន HMN Technologies និងក្រុមហ៊ុនមួយចំនួនទៀតរបស់ចិន ក៏កំពុងតែចាប់អារម្មណ៍ផងដែរ។

ប្រភពដែលស្និទនឹងគម្រោងនេះបានបង្ហើបថា ចាប់តាំងពីខែមករា មក មន្ត្រី និងក្រុមហ៊ុនរបស់អាម៉េរិកជាច្រើនបានមកជួបជាមួយក្រុមមន្ត្រីវៀតណាម ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្ររាយខ្សែរបស់វៀតណាម ហើយពួកគេលើកឡើងថា វៀតណាមកំពុងតស្ថិតក្នុងដំណាក់កាលនៃការសម្រេចចិត្ត ដ៏លំបាកបំផុតនៅក្នុងអន្តរកម្មនៃទំនាក់ទំនងវៀតណាម-ចិន-អាម៉េរិក។

នៅពេលដែលអាម៉េរិក កំពុងពិភាក្សាលើកិច្ចការជាច្រើននៅក្រោមតុ ចិនឯណោះវិញ គឺកំពុងតែពិភាក្សាលើគម្រោងនេះដោយបើកចំហរ ពីព្រោះទីក្រុងវ៉ាស៊ីនតោនខ្លាចកម្លាំងចារកម្មទីក្រុងប៉េកាំង ធ្វើការបញ្ចុះបញ្ចូលវៀតណាមបានមុន។

ពាក់ព័ន្ធនឹងបញ្ហាដ៏រសើបនៃគម្រោងនះ ក្រុមហ៊ុន APTelecom របស់អាម៉េរិក និងក្រុមហ៊ុន HMN Tech របស់ចិន ក៏នៅមិនទាន់ធ្វើអត្ថាធិប្បាយអ្វីទាំងអស់ អំពីគម្រោងទាំងនេះ ហើយសេតវិមានក៏ដូចជា ក្រសួងព័ត៌មាន និងបច្ចេកវិទ្យាវៀតណាម ក៏មិនឆ្លើយតប ប៉ុន្តែក្រសួងការបរទេសចិនបាននិយាយថា យុទ្ធនាការរបស់សហរដ្ឋអាមេរិកបានបំពានច្បាប់អន្តរជាតិ និងគំរូប្រតិបត្តិការអាជីវកម្មយ៉ាងធ្ងន់ធ្ងរ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ធនាគារថៃ ខ្នាតយក្ស Krungsri នឹងជួយក្រុមហ៊ុនក្នុងស្រុករាប់រយ ដើម្បីពង្រីកទីផ្សារទៅកាន់ប្រទេសជាច្រើននៅក្នុងតំបន់

ធនាគារខ្នាតយក្សរបស់ថៃ Krungsri មានផែនការជួយក្រុមហ៊ុនថៃរហូតដល់ទៅរាប់រយក្រុមហ៊ុន ដើម្បីពង្រីកទីផ្សារទៅកាន់ប្រទេសជាច្រើននៅក្នុងតំបន់នៅក្នុ…

តើជប៉ុនពិតជាកំពុងតែប្រឈមមុខនឹងកង្វះកម្លាំងពលកម្ម និងវិបត្តិប្រជាសាស្រ្តមែនឫ?

ប្រទេសជប៉ុន ត្រូវបានគេអះអាងថា កំពុងប្រឈមមុខនឹងកង្វះកម្លាំងពលកម្ម និងវិបត្តិប្រជាសាស្រ្ត ខណៈដែលចំនួនមនុស្សចាស់កើនឡើងដល់កម្រិតខ្ពស់បំផុត។ ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ