តម្លៃប្រាក់ដុល្លារ

លុយដុល្លារអាម៉េរិកធ្លាក់ថ្លៃខ្លាំង ខណៈផ្សារហ៊ុនពិភពលោកហក់ឡើងខ្ពស់


កាលពីថ្ងៃពុធ ដើមសប្ដាហ៍នេះ ផ្សារហ៊ុនពិភពលោកបានហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាងមួយឆ្នាំមកនេះ ខណៈប្រាក់ដុល្លារអាម៉េរិក បានធ្លាក់ថ្លៃខ្លាំងមិនធ្លាប់មានក្នុងពេល៥ខែមកនេះ បើធៀបនឹងប្រាក់អឺរ៉ូ និងរូបិយប័ណ្ណមួយចំនួនទៀត ស្របពេលមានការរំពឹងកាន់តែខ្លាំងឡើងថា ធនាគារកណ្ដាលធំៗរបស់ពិភពលោកដូចជា ធនាគារកណ្ដាលអាម៉េរិក ជាដើមនឹងចាប់ផ្ដើមបញ្ចុះអត្រាការប្រាក់នៅដើមឆ្នាំ២០២៤ ខាងមុខ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានធំៗជាច្រើន។
តម្លៃប្រាក់ដុល្លារ
ដោយ

ក្រោយមានការរំពឹងទុកថា ធនាគារកណ្ដាលធំៗរួមទាំងធនាគារកណ្ដាលអាម៉េរិកផងនឹងបញ្ចុះអត្រាការប្រាក់នៅដើមឆ្នាំ២០២៤ ខាងមុខ ទិន្នផលរតនាគាររយៈពេល១០ឆ្នាំបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល៥ខែមកនេះ ខណៈដែលទិន្នផលរតនាគាររយៈពេល២ឆ្នាំបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល៧ខែមកនេះ។ បណ្ដាវិនិយោគិនសង្ឃឹមថា នឹងមានការបន្ធូរបន្ថយលក្ខខណ្ឌរូបិយវត្ថុនៅឆ្នាំក្រោយ ហើយក្ដីសង្ឃឹមនេះ បានជំរុញឱ្យផ្សារភាគហ៊ុនទូទាំងពិភពលោកហក់ឡើងខ្ពស់ ឈានដល់កម្រិតដែលមិនធ្លាប់បានឃើញចាប់តាំងពីខែតុលា ឆ្នាំ២០២២។

នៅឯ Wall Street ដែលជាសង្កាត់ហិរញ្ញវត្ថុដ៏ល្បីល្បាញរបស់សហរដ្ឋអាម៉េរិក សន្ទស្សន៍ផ្សារហ៊ុន Dow Jones បានហក់ឡើង០,២១% ខណៈផ្សារហ៊ុន S&P 500 និងផ្សារហ៊ុន ណាស្តាក់(Nasdaq) គ្មានការប្រែប្រួលឡើងចុះ។

ទន្ទឹមនឹងនេះ ផ្សារហ៊ុនអឺរ៉ុប ស្តក (STOXX 600) បានហក់ឡើង០,២១% ខណៈការជួញដូរបានធ្លាក់ចុះដោយសារកាលពីថ្ងៃច័ន្ទ និងថ្ងៃអង្គារ ដើមសប្ដាហ៍នេះជាថ្ងៃឈប់សម្រាកសាធារណៈនៅទូទាំងតំបន់អឺរ៉ុប។

ក្រុមអ្នកវិភាគបានលើកឡើងថា ហានិភ័យចម្បងដែលទីផ្សារទូទាំងពិភពលោកប្រឈមគឺថា អត្រាការប្រាក់ប្រហែលជាមិនធ្លាក់ចុះលឿនដូចការរំពឹងទុក។

លោក នីខូឡាស កូឡាស (Nicholas Colas) សហស្ថាបនិកក្រុមហ៊ុនស្រាវជ្រាវទិន្នន័យ ដាតា ត្រេក រីសឺច (DataTrek Research) បានលើកឡើងថា មានការរំពឹងទុកថា ធនាគារកណ្ដាលអាម៉េរិក នឹងបញ្ចុះអត្រាការប្រាក់ដោយប្រយ័ត្នប្រយែងជាបន្តបន្ទាប់ពេញមួយឆ្នាំ២០២៤។

ទិន្នផលរតនាគារគោលរយៈពេល១០ឆ្នាំបានធ្លាក់ចុះមកនៅត្រឹមប្រមាណ៣,៨% ខណៈទិន្នផលរតនាគារគោលរយៈពេល២ឆ្នាំបានធ្លាក់ចុះមកនៅត្រឹមប្រមាណជាង៤,២%។

ក្ដីរំពឹងចំពោះការបញ្ចុះអត្រាការប្រាក់ក៏បានធ្វើឱ្យប្រាក់ដុល្លារអាម៉េរិក ធ្លាក់ថ្លៃ០,៥១%ផងដែរទល់នឹងរូបិយប័ណ្ណសំខាន់ៗចំនួន៦ ឈានដល់កម្រិតដែលមិនធ្លាប់ជួបចាប់តាំងពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំនេះ។

នៅអាស៊ី ឯណេះវិញ MSCI ដែលជាសន្ទស្ស៍ផ្សារហ៊ុនធំបំផុតប្រចាំអាស៊ី-ប៉ាស៊ីហ្វិក បានហក់ឡើងជាង១% ខណៈផ្សារហ៊ុនជប៉ុន Nikkei បានហក់ឡើងជាង១% ផ្សារហ៊ុនហុងកុង បានហក់ឡើង១,៧% ហើយផ្សារហ៊ុនចិនដីគោកបានហក់ឡើង០,៣៥%៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ឡាវ រៀបចំមាគ៌ាសម្រាប់កំណើននៅឆ្នាំ២០២៤ ដោយផ្តោតលើទេសចរណ៍ ចំពេលមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច

ខណៈដែលឆ្នាំ២០២៣ ជិតកន្លងផុត ប្រទេសឡាវ នៅតែបន្តប្រឈមបញ្ហាសេដ្ឋកិច្ចរួមទាំងការកើនឡើងអតិផរណា កង្វះកម្លាំងពលកម្ម និងឱនភាពពាណិជ្ជកម្មដែលរីកកាន…

វៀតណាម ដាក់គោលដៅបង្កើនការនាំចេញឱ្យបាន៦%នៅឆ្នាំ២០២៤ និងរក្សាអតិរេកពាណិជ្ជកម្មឱ្យស្ថិតក្នុងទំហំ១៥ពាន់លានដុល្លារ

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសវៀតណាម ដែលមានប្រជាជនប្រមាណ៩៩លាននាក់បានដាក់គោលដៅបង្កើនទំហំការនាំចេញសរុបនៅឆ្នាំ២០២៤ ឱ្យបានប្រហែល៦%ប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ