វិស័យពាណិជ្ជកម្ម

សហរដ្ឋអាម៉េរិក កើតទុក្ខមិនសុខចិត្តប្ដឹងទៅអង្គការពាណិជ្ជកម្មពិភពលោកថា ឥណ្ឌា គ្មានមូលដ្ឋានអ្វីត្រូវដាក់ពន្ធសងសឹកលើផលិតផលអាម៉េរិក នោះឡើយ


កន្លងមកពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធបដិការខ្ពស់កប់ពពកលើប្រទេស និងដែនដីជាង១៨០ទូទាំងពិភពលោករួមទាំងណ្ឌាផងដែរ ហើយជាការឆ្លើយតបប្រទេសឥណ្ឌាពេលនេះ គ្រោងដាក់ពន្ធសងសឹកវិញលើទំនិញអាម៉េរិក ចំនួន២៩ប្រភេទ ដែលធ្វើឱ្យក្រុងវ៉ាស៊ីនតោន កើតទុក្ខមិនសុខចិត្តប្ដឹងទៅអង្គការពាណិជ្ជកម្មពិភលោក (WTO) ថា ឥណ្ឌា គ្មានមូលដ្ឋានអ្វីត្រូវដាក់ពន្ធសងសឹកលើផលិតផលអាម៉េរិក នោះឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Times of India។
វិស័យពាណិជ្ជកម្ម
ដោយ

ខណៈដែលប្រទេសឥណ្ឌា និងសហរដ្ឋអាម៉េរិក កំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មស្រាប់តែកាលពីថ្ងៃសុក្រ សប្ដាហ៍មុន សហរដ្ឋអាម៉េរិក បានប្ដឹងទៅអង្គការពាណិជ្ជកម្មពិភពលោក WTO ថា ឥណ្ឌា កាលពីសប្ដាហ៍មុនបានប្រកាសផែនការដាក់ពន្ធសងសឹកលើទំនិញសំខាន់ៗចំនួន២៩ប្រភេទរបស់ខ្លួនរួមទាំងដែកថែប និងអាលុយមីញ៉ូម ផងដែរ ហើយថា ប្រទេសឥណ្ឌា គ្មានមូលដ្ឋានអ្វីដែលអាចធ្វើបែបនោះបានឡើយ។

ប្រទេសឥណ្ឌា បានប្ដឹងទៅអង្គការពាណិជ្ជកម្មពិភពលោក WTO ថា វិធានការដំឡើងពន្ធបដិការរបស់សហរដ្ឋអាម៉េរិកនឹងជះផលប៉ះពាល់ដល់ទំនិញឥណ្ឌា ក្នុងទំហំ៧,៦ពាន់លានដុល្លារអាម៉េរិក ដែលនាំចូលទៅកាន់សហរដ្ឋអាម៉េរិក។ ភាពតានតឹងថ្មីនេះកើតមានឡើង ស្របពេលដែលឥណ្ឌា និងសហរដ្ឋអាម៉េរិក កំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលឥណ្ឌា រំពឹងថានឹងអាចសម្រេចបានដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងនោះនៅត្រឹមដើមខែកក្កដា មុនពេលពន្ធគយបដិការរបស់លោក ដូណាល់ ត្រាំ ចូលជាធរមាន។

ទន្ទឹមនេះ លោក ដូណាល់ ត្រាំ ក៏បានបង្ហាញការមិនសប្បាយចិត្តផងដែរ ចំពោះផែនការរបស់ក្រុមហ៊ុន Apple ក្នុងការផលិតទូរសព្ទ iPhone នៅក្នុងប្រទេសឥណ្ឌា ដោយនិយាយថា ទូរសព្ទ iPhone ដែលផលិតនៅក្រៅទឹកដីសហរដ្ឋអាម៉េរិក សម្រាប់ដាក់លក់នៅទីផ្សារអាម៉េរិកនឹងត្រូវជាប់ពន្ធ២៥%៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


Metfone បើកដំណើរការសេវាកម្មកាមេរ៉ា Home Camera – ដំណោះស្រាយសុវត្ថិភាពងាយស្រួល និងមានប្រសិទ្ធភាព

Metfone ណែនាំជាផ្លូវការនូវសេវាកម្ម Home Camera ថ្មីរបស់ខ្លួន ដោយផ្តល់ជូននូវដំណោះស្រាយត្រួតពិនិត្យសុវត្ថិភាពដ៏ងាយស្រួល និងមានប្រសិទ្ធភាព …

តុលាការពាណិជ្ជកម្មអាម៉េរិក សម្រេចរាំងខ្ទប់ការអនុវត្តពន្ធបដិការរបស់លោក ដូណាល់ ត្រាំ តើមកពីមូលហេតុអ្វី?

គោលនយោបាយដាក់គំនាបពន្ធបដិការរបស់លោក ដូណាល់ ត្រាំ ដើម្បីទាក់ទាញផលិតកម្មឲ្យវិលត្រឡប់មកអាម៉េរិកវិញ និងដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្ម ដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ