ទណ្ឌកម្ម​ទិដ្ឋាការ

អាមេរិក​ដាក់ទណ្ឌកម្ម​«ទិដ្ឋាការ»​លើ​ប្រទេស​៤ រួមទាំង​កម្ពុជា


រដ្ឋាភិបាល​អាមេរិក ក្រោម​ការដឹកនាំ​របស់​​លោក ដូណាល់ ត្រាំ នឹង​ដាក់​ទណ្ឌកម្ម​«ទិដ្ឋាការ»​លើ​ប្រទេស​ ៤ ដែល​ប្រកែក​មិន​ព្រមទទួលយក​​ពលរដ្ឋ​របស់​ខ្លួន ដែល​ត្រូវ​អាមេរិក​និរទេស​​ពី​បទ​រស់នៅ​តាំង​លំនៅ​ខុស​ច្បាប់​នៅ​ប្រទេស​មហាអំណាច​ពិភព​លោក​មួយ​នេះ។
អាមេរិក​ដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​លើ​ប្រទេស​ ៤ ក្នុង​នោះ​មាន​ទាំង​កម្ពុជា​ដែរ។
ដោយ

ប្រទេស​ ៤ ដែល​ត្រូវ​អាមេរិក​ដាក់​ទណ្ឌកម្ម​ទិដ្ឋាការ រួមមាន អេរីទ្រា, ហ្គីនៀ, សៀរ៉ា លីអូន និង កម្ពុជា។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ពិភព​លោក CNN។ 

CNN ដក​ស្រង់​ប្រភព​ពី​ក្រសួង​សន្តិសុខ​ក្នុង​ស្រុក​របស់​អាមេរិក មក​ចុះ​ផ្សាយថា មូលហេតុ​ដែល​អាមេរិក​សម្រេច​ដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​លើ​ប្រទេស​ទាំង​៤​នេះ គឺ​ដោយសារ​ប្រទេស​ទាំង​នេះ​មិន​ព្រមទទួល​យក​ពលរដ្ឋ​របស់​ខ្លួន ដែល​អាមេរិក​បាន​រក​ឃើញ​ថា​មាន​ទោស និង​និរទេស​ចេញ​ពី​អាមេរិក។ 

ទណ្ឌកម្ម​ទិដ្ឋាការ​នេះ មានន័យថា ពលរដ្ឋ​នៃ​ប្រទេស​ទាំង​៤​ខាង​លើ នឹង​ប្រឈម​ការរឹតបន្តឹង​ផ្នែក​ទិដ្ឋាការ​ ដែល​អាច​នឹង​រារាំង​ពួកគេ​មិន​ឲ្យ​អាច​ចូល​ទឹក​ដី​អាមេរិក​បាន។ 

ដំណើរការ​នៃ​ការ​ដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​នេះ ចាប់​ផ្ដើម​កាល​ពី​សប្ដាហ៍​មុន នៅ​ក្នុង​លិខិត​មួយ​ដែល​ក្រសួង​សន្តិសុខ​ក្នុង​ស្រុក ផ្ញើ​ទៅ​ឲ្យ​ក្រសួង​ការបរទេស ហើយ​អ្វីៗ​ត្រូវ​សម្រេច​លើ​ក្រសួង​ការបរទេស ទាក់ទិន​នឹង​វិសាលភាព​​នៃ​ការរឹតត្បិត​ទិដ្ឋាការ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តំណក់​ប្រេង​ដំបូង​​នឹង​ជំរុញ​ឲ្យ​កម្ពុជា​​​ក្លាយ​ជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​នៅ​អាស៊ី?

ព័ត៌មាន
អ្វីៗ​ទើប​តែ​បាន​ឈាន​មក​ដល់​ចំណុច​ចុង​បញ្ចប់​នៃ​កញ្ចប់​កិច្ច​ព្រមព្រៀង​សម្រាប់​ការ​អភិវឌ្ឍ​អណ្តូង​ប្រេង​កាត​នៅ​ប្លុក អេ ក្នុង​ដែន​សមុទ្រ​…

ក្រុង​ភ្នំពេញ​ប្ដូរ​​អំពូល​ភ្លើង​ថ្មី​ដែល​សន្សំ​ថាមពល បានជាង​១ម៉ឺន​​គ្រាប់​ហើយ...

ព័ត៌មាន
ក្នុង​រយៈពេល​មួយ​ឆ្នាំ​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ គេ​ឃើញ​នៅតាម​ដង​វិថី​នានា​ក្រុង​រាជ​ធានី​ភ្នំពេញ ហាក់​មាន​ភ្លើង​ពណ៌​ស្អាតៗ​លម្អ​ស្ទើរ​គ្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ