Micron

ក្រុមហ៊ុនយក្សអាមេរិក Micron ត្រៀម១៥០ពាន់លានដុល្លារ វិនិយោគការផលិតបន្ទះឈីបនៅ១០ឆ្នាំខាងមុខ


ក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់កំពូលមួយ របស់សហរដ្ឋអាមេរិកបានអះអាងថា ខ្លួននឹងវិនិយោគទឹកប្រាក់ចំនួន ១៥០ពាន់លានដុល្លារក្នុងការផលិត ស្រាវជ្រាវ និង អភិវឌ្ឍបន្ទះឈីប ក្នុងរយៈពេលមួយ១០ឆ្នាំខាងមុខនេះ ស្របពេលដែលប្រទេសជាច្រើននៅជុំវិញពិភពលោករួមមានចិន ជប៉ុន និងកូរ៉េខាងត្បូងជាដើម កំពុងប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លា ដើម្បីនាំយកការផលិតឧបករណ៍អេឡិចត្រូនិកដ៏សំខាន់មួយនេះ ចូលក្នុងទីផ្សារប្រទេសរបស់ខ្លួន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei។
ក្រុមហ៊ុនផលិតបន្ទះឈីបMicron
ដោយ

នេះ​គឺជា​ការ​ពង្រីក​ខ្លួន​ធំ​ជាងគេ​បំផុត​មួយ​របស់​ក្រុមហ៊ុន ម៉ា​យ​ក្រុ​ន (Micron) ដែល​នឹង​ចាប់ផ្តើម​ពី​ពេល​នេះ រហូត​ដល់​ឆ្នាំ ២០៣០ ស្រប​ពេល​ដែល​ប្រទេស​អ្នក​ផលិត​ឈី​ប​ធំ​ៗ​ជា​ច្រើន​ទៀត​ដូច​ជា​អឺរ៉ុប ជប៉ុន និង​ចិន កំពុង​ប្រណាំងប្រជែង​ការ​ផលិត និង​ផ្គត់ផ្គង់​បន្ទះ​ឈី​ប អំឡុង​វិបត្តិ​ខ្វះខាត​ជាស​កល​មួយ​នេះ​។

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន ម៉ៃ​ក្រូ​ន​(Micron)​បាន​ឲ្យ​ដឹង​ថា ក្នុង​ពេល​១០​ឆ្នាំ​ខាង​មុខ​នេះ ក្រុមហ៊ុន​របស់​លោក​សម្លឹង​ឃើញ​ការ​សហការ​ជាមួយ​ប្រទេស​នានា ជុំវិញ​ពិភពលោក​ដើម្បី​អនុវត្ត​ផែនការ​ដ៏​ធំ​នេះ មិនមែន​សហការ​ត្រឹមតែ​ជាមួយ​សហរដ្ឋអាមេរិក​នោះ​ទេ​។

គួរ​ជម្រាប​ថា ម៉ៃ​ក្រូ​ន​Micron មានដំណើរ​ការ​ផលិត​នៅ សហរដ្ឋអាមេរិក កោះ​តៃវ៉ាន់ ជប៉ុន និង​សិង្ហ​បុរី​ហើយ​ក៏​មាន ដំណើរការ​រោងចក្រ​វេច​ខ្ចប់​បន្ទះ​ឈី​ប នៅ​ចិន និង​ម៉ា​ឡេ​ស៊ី​ផង​ដែរ​។ មូលដ្ឋាន​ផលិតកម្ម​សំខាន់​បំផុត​របស់​ក្រុមហ៊ុន សម្រាប់​ផលិត​បន្ទះ​អង្គ​ចង​ចាំ​(Memory) ស្ថិត​ក្នុង​កោះ​តៃវ៉ាន់ ខណៈ​កន្លែង​សំខាន់​បំផុត​សម្រាប់​ផលិត​បន្ទះ​ផ្ទុក​ទិន្នន័យ​ស្ថិត​នៅ​ប្រទេស​សិង្ហ​បុរី​។ បន្ទះ​ឈី​ប និង​អង្គ​ចង​ចាំ​ទាំងនេះ​មាន​សារៈសំខាន់​ណាស់​ចំពោះ​ការ​ផលិត​ស្មា​ត​ហ្វូ​ន កុំព្យូទ័រ រថយន្ត និង​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ផ្សេង​ៗ​ទៀត​។

សូម​ជម្រាប​ថា ស្រប​ពេល​ដែល​ទីផ្សារ​បន្ទះ​ឈី​ប​ពិភពលោក តែងតែ​ជួប​នូវ​កង្វះខាត ក្រុមហ៊ុន​អ្នក​ផលិត​ធំ​ៗ​កំពុង​បង្កើន​ការ​វិនិយោគ​បន្ថែម​ទៀត ដើម្បី​ទប់​នឹង​តម្រូវការ​ដ៏​ច្រើន​លើសលប់ ក្នុង​សម័យ​ឧស្សាហកម្ម ៤.០ នេះ​។ ជាក់ស្តែង កាលពី​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​ដ៏​ធំ​របស់​តៃវ៉ាន់ TSMC  បាន​ទម្លាក់​កញ្ចប់​ថវិកា​ប្រមាណ ១០០​ពាន់​លាន​ដុល្លារ​ផង​ដែរ សម្រាប់​ប្រើប្រាស់​រហូត​ដល់​ឆ្នាំ ២០២៣ ក្នុង​ការ​បង្កើត​គម្រោង​ផលិត​បន្ទះ​ឈី​ប​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​ជប៉ុន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហរដ្ឋអាមេរិកត្រៀមចាក់វ៉ាក់សាំងកូវីដ១៩ ដល់កុមារអាយុពី ៥ ដល់ ១១ឆ្នាំ

ព័ត៌មាន
រដ្ឋបាល លោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះ បានគូសបញ្ជាក់ពីផែនការរបស់ខ្លួនក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនកុមារអាមេរិកដែលមាន…

១០ឆ្នាំក្រោយ វៀតណាមគ្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកថ្មីចំនួន ៩ ខ្សែបន្ថែម

ព័ត៌មាន
ប្រទេសវៀតណាមគ្រោងនឹងសាងសង់ផ្លូវដែកថ្មីចំនួន ៩ ខ្សែបន្ថែមទៀត ដែលមានចម្ងាយផ្លូវជាង ២ ពាន់៣០០គីឡូម៉ែត្រនៅឆ្នាំ ២០៣០ ខណៈដែលប្រទេសនេះ បានព្យា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ