វៀតណាម

១០ឆ្នាំក្រោយ វៀតណាមគ្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកថ្មីចំនួន ៩ ខ្សែបន្ថែម


ប្រទេសវៀតណាមគ្រោងនឹងសាងសង់ផ្លូវដែកថ្មីចំនួន ៩ ខ្សែបន្ថែមទៀត ដែលមានចម្ងាយផ្លូវជាង ២ ពាន់៣០០គីឡូម៉ែត្រនៅឆ្នាំ ២០៣០ ខណៈដែលប្រទេសនេះ បានព្យាយាមធ្វើឱ្យប្រសើរឡើងនូវបណ្តាញដឹកជញ្ជូនចាស់ៗរបស់ខ្លួន។ ទំហំទឹកប្រាក់លើការវិនិយោគសរុបលើគម្រោងផ្លូវដែកនេះ គឺនឹងត្រូវការប្រមាណជាង ១០ ពាន់លានដុល្លារអាមេរិក ដែលគ្រោងប្រមែរប្រមូលយកមកពីថវិការបស់រដ្ឋ និងវិនិយោគិនឯកជន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន VN Express។
ប្រទេសវៀតណាមគ្រោងនឹងសាងសង់ផ្លូវដែកថ្មី
ដោយ

នៅ​ក្នុង​ចំណោម​គម្រោង​ផ្លូវដែក​ទាំង ៩​ខ្សែ​នោះ ផ្លូវដែក​ដែល​វែង​ជាងគេ​បំផុត​របស់​វៀតណាម នឹង​ចេញដំណើរ​ពី​ទីក្រុង​ហាណូយ​ទៅ​ទីក្រុង​ហូ​ជី​មិ​ញ​ដែល​មាន​ប្រវែង​ជាង ១ ពាន់ ៥​រយ គីឡូម៉ែត្រ​។ នេះ​បើ​យោង​តាម​ផែនការ​ដែល​រដ្ឋាភិបាល​បាន​អនុម័ត​សម្រាប់​ឆ្នាំ ២០២១-២០៣០​។

ខ្សែ​រថភ្លើង​របស់​វៀតណាម​ទាំង​៩​ខ្សែ​នេះ គឺ​មានការ​ត​ភ្ជាប់​ទៅ​ស្ទើរតែ​គ្រប់​តំបន់ នៃ​ផ្ទៃ​ប្រទេស​វៀតណាម ពោល​គឺ​មាន​៣​ខ្សែ​ត​ភ្ជាប់​ពី​រដ្ឋធានី​ហាណូយ​ទៅ​តំបន់​ភាគ​ខាងជើង​។ និង មាន​១​ខ្សែ ត​ភ្ជាប់​ទៅ​កាន់​ភាគ​ខាងកើត​។ ដោយឡែក សម្រាប់​តំបន់​ភាគ​កណ្ដាល​នៃ​ប្រទេស​វិញ​ក៏​មាន​ត​ភ្ជាប់​ខ្សែ​រថភ្លើង​ចំនួន​មួយ​ខ្សែ ខណៈ​ដែល​តំបន់​ភាគ​ខាងត្បូង​វិញ គឺ​មានការ​ត​ភ្ជាប់​ខ្សែ​រថភ្លើង​ច្រើន​ជាងគេ គឺ​មាន​ដល់​ទៅ ៤​ខ្សែ​។ បន្ថែម​ពី​នេះ វៀតណាម​ក៏​មាន​ខ្សែ​រថភ្លើង​ចំនួន​២ ត​ភ្ជាប់​ពី​ទីក្រុង​ហូ​ជី​មិ​ញ ជាមួយ​ទីក្រុង​ខាន​ធូ និង បន្ដ​មក​ដល់​ព្រំដែន​ជាមួយនឹង​ប្រទេស​កម្ពុជា​ផង​ដែរ​។

វិស័យ​ផ្លូវដែក​របស់​វៀតណាម មាន​គោលដៅ​ដឹក​ជញ្ជូន​ទំនិញ​ចំនួន​ជិត ១២ លាន​តោន​ក្នុង​មួយ​ឆ្នាំ​នៅ​ត្រឹម​ឆ្នាំ ២០៣០ ឬ​ស្មើ ០,២៧ ភាគរយ​នៃ​ការ​ដឹក​ជញ្ជូន​ទំនិញ​សរុប​។ លើស​ពី​នេះ វា​នឹង​អាច​មាន​សមត្ថភាព​ដឹក​អ្នកដំណើរ​បាន​ប្រមាណ ៤៦០ លាន​នាក់​ក្នុង​មួយ​ឆ្នាំ​។

យ៉ាងណាមិញ នៅ​ឆ្នាំ ២០៥០ ប្រទេស​វៀតណាម ក៏​មាន​មហិច្ឆតា​នឹង​បង្កើត​ឲ្យ​មាន​ផ្លូវដែក​ចំនួន ២៥​ខ្សែ​ដែល​មាន​ប្រវែង​សរុប​ជាង ៦ ពាន់ ៣០០ គីឡូម៉ែត្រ ខណៈ​ដែល​បច្ចុប្បន្ន​នេះ វៀតណាម​មាន​ផ្លូវដែក​ចំនួន ៧ ដែល​គ្របដណ្តប់​លើ​ប្រវែង ជាង ២​ពាន់ ៤០០​គីឡូម៉ែត្រ​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្សអាមេរិក Micron ត្រៀម១៥០ពាន់លានដុល្លារ វិនិយោគការផលិតបន្ទះឈីបនៅ១០ឆ្នាំខាងមុខ

ព័ត៌មាន
ក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់កំពូលមួយ របស់សហរដ្ឋអាមេរិកបានអះអាងថា ខ្លួននឹងវិនិយោគទឹកប្រាក់ចំនួន ១៥០ពាន់លានដុល្លារក្នុងការផលិត ស្រាវជ្រា…

និយ័តករទូរគមនាគមន៍កម្ពុជា បង្ក្រាបការលួចស្ថានាបណ្ដាញខ្សែការប្លិ៍អុបទិករបស់ក្រុមហ៊ុន ស្មាតបានប្រមាណ១៦គីឡូម៉ែត្រ

ព័ត៌មាន
និយ័តករទូរគមនាគមន៍កម្ពុជា បានចុះបង្ក្រាបការលួចស្ថានាបណ្ដាញខ្សែការប្លិ៍អុបទិក របស់ក្រុមហ៊ុនស្មាត អាស្យាតា ខូអិលធីឌី ប្រមាណ១៦គីឡូម៉ែត្រ ដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ