វិស័យពាណិជ្ជកម្ម

អាម៉េរិក វ៉ាដាច់ចិន ជាលើកដំបូង ក្លាយជាទីផ្សារនាំចេញធំបំផុតរបស់អាស៊ាន


សហរដ្ឋអាម៉េរិក បានវ៉ាដាច់ចិន ក្លាយជាទីផ្សារនាំចេញទំនិញធំជាងគេរបស់តំបន់អាស៊ានជាលើកដំបូង ក្នុងនោះអាស៊ានបាននាំចេញទៅអាម៉េរិកមានតម្លៃជាង៦៧ពាន់លានដុល្លារ ខណៈនាំចេញទៅចិន មានត្រឹមតែ៥៧ពាន់លានដុល្លារប៉ុណ្ណោះនៅត្រីមាសទី១ឆ្នាំនេះ។ តើអាស៊ានកំពុងផ្លាស់ប្តូរទិសពាណិជ្ជកម្មដើម្បីបំពេញតាមការផ្លាស់ប្តូខ្សែច្រវាក់ផលិតកម្មពិភពលោកមែនឫ?
វិស័យពាណិជ្ជកម្ម
ដោយ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei សហរដ្ឋអាម៉េរិក បានផ្តួលចិន ក្លាយជាទីផ្សារនាំចេញធំជាងគេសម្រាប់តំបន់អាស៊ានជាលើកដំបូង ក្រោយប្រទេសនេះបាននាំចូលទំនិញពីអាស៊ានមានទំហំទឹកប្រាក់រហូតដល់ជាង៦៧ពាន់លានដុល្លារនៅត្រីមាសទី១ ខណៈការនាំចូលរបស់ចិនមានតម្លៃត្រឹម៥៧ពាន់លានដុល្លារតែប៉ុណ្ណោះ។ អ្នកជំនាញបានចាត់ទុកកំណើននាំចូលរបស់សហរដ្ឋអាម៉េរិកនេះបានឆ្លុះបញ្ចាំងពីនិន្នាការកើនឡើងនៃទំហំលទ្ធកម្មរបស់សហរដ្ឋអាម៉េរិក ចំពោះអាស៊ាន ជាពិសេសតម្រូវការបន្ទះសៀឃ្វីអគ្គិសនី និងឧបករណ៍អេឡិចត្រូនិកតែម្តង។

ស្ថិតិនាំចេញបានបង្ហាញថា ការនាំចេញរបស់ម៉ាឡេស៊ីទៅអាម៉េរិក នៅត្រីមាសដំបូងនៃឆ្នាំនេះ បានកើនឡើង៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ខណៈការនាំចេញទៅចិនបានធ្លាក់ចុះ៣,៣%។ លោកស្រី អ៊ីនតាន ណាឌៀ ហ្សាលីល ( Intan Nadia Jalil ) អ្នកសេដ្ឋវិទូនៅធនាគារ CIMB បានលើកឡើងថា វិវាទពាណិជ្ជកម្មរវាងអាម៉េរិក និងចិនកំពុងហុចផ្លែផ្កាដល់ម៉ាឡេស៊ី និងប្រទេសផ្សេងៗ។ លោកស្រីបានបន្តថា ម៉ាឡេស៊ី គឺជាប្រទេសមួយដែលកំពុងតែទទួលផលពីបរិបទនៃការប្រកួតប្រជែងសេដ្ឋកិច្ចរវាងមហាអំណាចទាំងពីរ។

ដោយឡែកលោកស្រី អារីណាហ្វ ណាវ៉ា (Arinah Najwa )នាយកក្រុមហ៊ុន BowerGroupAsia ដែលជាក្រុមហ៊ុនប្រឹក្សាប្រចាំតំបន់បានផ្តល់ទស្សនៈមួយផ្សេងថា ក្រុមហ៊ុនអាម៉េរិក កំពុងងាកចេញពីប្រទេសចិន និងធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួន ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ដែលធ្វើឲ្យម៉ាឡេស៊ី និងប្រទេសដ៏ទៃក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញមួយ ដោយសារប្រព័ន្ធអេកូឡូស៊ីផលិតកម្មដ៏រឹងមាំ ទីតាំងយុទ្ធសាស្ត្រ និងកម្លាំងពលកម្មជំនាញ។

ដោយឡែកសម្រាប់ប្រទេសវៀតណាម ដែលជាអ្នកភូមិផងរបងជាមួយកម្ពុជាវិញ នៅត្រីមាសទី១នៃឆ្នាំ២០២៤ វៀតណាម បាននាំចេញទៅអាម៉េរិក មានទំហំជិត២៦ពាន់លានដុល្លា កើនឡើង២៨% ខណៈថៃ នាំចេញទៅអាម៉េរិក មានតម្លៃជាង១២ពាន់លានដុល្លារ ចំណែកសិង្ហបុរី បាននាំចេញមានតម្លៃជាង១២ពាន់លានដុល្លារ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ម៉ាឡេស៊ី ក្លាយជាប្រទេសអាស៊ានមួយទៀតហើយ ដែលបង្ហើបពីបំណងចង់ចូលជាសមាជិក BRICS

តាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយចិនមួយបានឲ្យដឹងថា ប្រទេសម៉ាឡេស៊ី គឺជាប្រទេសអាស៊ានមួយថ្មីបន្ថែមទៀត ដែលកំពុងត្រៀមខ្លួនចូលជាសមាជិកនៃក្រុម…

តើកត្តាអ្វីជំរុញឱ្យក្រុងឡុងដ៍ វ៉ាឈ្នះក្រុងប៉ារីស ក្លាយជាផ្សារហ៊ុនធំបំផុតប្រចាំតំបន់អឺរ៉ុប ជាថ្មីឡើងវិញ?

សារព័ត៌មាន BBC បានចុះផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ថា ទីក្រុងឡុងដ៍ ដែលជាផ្សារហ៊ុនដ៏ធំបំផុតរបស់ចក្រភពអង់គ្លេស បានវ៉ាឈ្នះទីក្រុងប៉ារីសនៃប្រទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ