អាជីវកម្ម​ក្ស័យធន​នៅវៀតណាម

វៀតណាមកំពុងមានអាជីវកម្មក្ស័យធន បន្តកើនឡើងខ្លាំង


មានសហគ្រាសអាជីវកម្មនៅវៀតណាម​ជាង ៦ម៉ឺនកន្លែង បានផ្អាកដំណើរការអាជីវកម្មរបស់ពួកគេ គិតមកទល់នឹងខែសីហានេះ ដោយចំនួននេះ កើនឡើង ១១% ធៀបនឹងពេលដូចគ្នា កាលពីឆ្នំាមុន។ ក្នុងនោះ អាជីវកម្មជាង ៣ម៉ឺនកន្លែង បានស្នើសុំផ្អាកដំណើរការជាបណ្តោះអាសន្ន មានការកើនឡើង ៤០% ហើយវាជាតួលេខខ្ពស់បំផុត សម្រាប់ការស្នើសុំផ្អាកដំណើរការ តាំងពីឆ្នាំ២០១៥មក។ នេះបើយោងតាម សារព័ត៌មានក្នុងស្រុកវៀតណាម ចេញផ្សាយនៅថ្ងៃនេះ។
វៀតណាម អាចនឹងពន្យារពេលបង់ពន្ធជាង ៣,៤ពាន់លានដុល្លារ សម្រាប់អាជីវកម្មរងគ្រោះដោយវីរុសកូវីដ១៩(រូបភាព www.vietnamonline.com)
ដោយ

នៅក្នុង​របាយការណ៍​របស់​ក្រសួង​ផែនការ និងវិនិយោគ​វៀតណាម បានបង្ហាញថា សហគ្រាស​អាជីវកម្ម ដែលបាន​បិទទ្វារ និងផ្អាក​ដំណើរការ​នោះ ភាគច្រើនជា អាជីវកម្ម​ខ្នាតតូច ដែលមាន​ទុនវិនិយោគ​ទាបជាង ៤៣ម៉ឺនដុល្លារ​អាមេរិក និងមាន​ប្រតិបត្តិការ​តិចជាង រយៈពេល ៥ឆ្នាំ។

វិស័យដែលមាន​អត្រា​ព្យួរអាជីវកម្ម​ខ្ពស់​ជាងគេគឺ វិស័យ​អចលនទ្រព្យ សេវាកម្មកម្សាន្ត ស្នាក់នៅ និងវិស័យ​ម្ហូបអាហារ។

ដោយឡែក អាជីវកម្មជិត ៩ពាន់កន្លែង បានក្ស័យធន​រួចទៅ​ហើយ និងមានជាង ២ម៉ឺន​កន្លែង​ទៀត កំពុងតែ​បន្តនីតិវិធី​ប្រកាស​ក្ស័យធន ហើយអាជីវកម្ម​ដែលដួល​រលំនេះ ភាគច្រើនជា អាជីវកម្ម​លក់បោះដុំ និងរាយ និងមក​ពីវិស័យ​សំណង់។

យ៉ាងណាក៏ដោយ ក្នុងរយៈពេល ៧ខែ ដើមឆ្នាំ ២០២០នេះ វៀតណាម ក៏ទទួលបាន​ការបង្កើត​សហគ្រាស​អាជីវកម្ម​ជាង ៧ម៉ឺន​កន្លែងផងដែរ។

ជាចុងក្រោយ ក្រសួងផែនការ និងវិនិយោគ​វៀតណាម ក៏បានបង្ហើបដែរថា បើប្រៀបធៀប​តួលេខ នាពេលនេះ ជាមួយតួលេខ​ពីកាល​ដើមឆ្នាំ ២០២០កន្លងទៅ ឃើញថា ផលប៉ះពាល់​នៃមេរោគ​កូវីដ-១៩ កំពុង​ថមថយ​បន្តិច​ម្តងៗ ដែលវា​ជាសញ្ញា​មួយល្អ សម្រាប់​សេដ្ឋកិច្ច​ជាតិ​វៀតណាម។

គួររម្លឹកបន្តិចដែរថា ការិយាល័យ​ស្ថិតិ​ទូទៅ​វៀតណាម បានធ្វើ​ការព្យាករថា ទោះបីជា អាជីវកម្ម​ជាច្រើន បានផ្អាក​ដំណើរការ និងប្រកាស​ក្ស័យ​ធនក្តី​ GDP ​របស់វៀតណាម ក៏មានការកើន​ឡើង​ដូចគ្នា​ដែរ ដោយក្នុង​ឆមាសទី ១ ដើមឆ្នាំ ២០២០ ​GDP របស់វៀតណាម សម្រេច​បាននូវ​កំណើន​វិជ្ជមាន ១,៨%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បារម្ភពីការនាំចេញស្រូវតាមច្រកព្រំដែន

ព័ត៌មាន
លំហូរនៃការនាំចេញស្រូវទៅក្រៅប្រទេសនៅមួយរយៈចុងក្រោយនេះ កំពុងធ្វើឲ្យសហព័ន្ធស្រូវអង្ករកម្ពុជាមានក្ដីបារម្ភ ខណៈដែលបញ្ហាកូវីដ-១៩ នៅតែជាបញ្ហាចោទ…

មន្ត្រីជានខ្ពស់រដ្ឋាភិបាល៖ ការងើបឡើងវិញនៃសេដ្ឋកិច្ចសិង្ហបុរីកំពុងស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឺន

ព័ត៌មាន
មន្រ្តីជាន់ខ្ពស់នៅក្នុងជួររដ្ឋាភិបាលសិង្ហបុរី បានព្រមានថា សេដ្ឋកិច្ចប្រទេសសិង្ហបុរី ដែលរងគ្រោះដោយសារតែវិបត្តិមេរោគកូវីដ-១៩នេះ ទំនងជាមិនអា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ