ទីផ្សាររ៉ែ

អាម៉េរិក បង្ហាញពីផែនការបង្កើតទីផ្សាររ៉ែដ៏សំខាន់ ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន


ទីប្រឹក្សាសន្តិសុខជាតិរបស់អាម៉េរិក លោក ជេក ស៊ូលីវ៉ាន (Jake Sullivan) បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាម៉េរិក និងសម្ពន្ធមិត្តព្រមទាំងដៃគូ នឹងធ្វើវឌ្ឍនភាពជាក់ស្តែងឆ្ពោះទៅរកការបង្កើតទីផ្សាររ៉ែសំខាន់ៗនៅប៉ុន្មានសប្តាហ៍ខាងមុខ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ទីផ្សាររ៉ែ
ដោយ

ថ្លែងនៅវិទ្យាស្ថានអ្នកវិភាគ Brookings លោក ជេក ស៊ូលីវ៉ាន ជំនួយការជាន់ខ្ពស់របស់ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន បានលើកឡើងពីហានិភ័យនៃការប្រមូលផ្តុំសារធាតុរ៉ែសំខាន់ៗនៅក្នុងប្រទេសចិន គួបផ្សំនឹងវិធីសាស្ត្ររបស់ទីក្រុងប៉េកាំង ក្នុងការលក់បញ្ចុះតម្លៃដ៏សម្បើម ដើម្បីធ្វើឱ្យដៃគូប្រកួតប្រជែងរបស់ខ្លួនដើរចេញពីទីផ្សារនេះ។

លោកបានបន្ថែមថា ប្រសិនបើអាម៉េរិក និងដៃគូរបស់ខ្លួនបរាជ័យក្នុងការវិនិយោគ នោះការត្រួតត្រារបស់ចិន ទៅលើខ្សែច្រវាក់ផ្គត់ផ្គង់សារធាតុរ៉ែសំខាន់ៗ និងខ្សែច្រវាក់ផ្គត់ផ្គង់ផ្សេងទៀតនឹងកើនឡើងជាក់ជាមិនខាន ហើយទីបំផុតវានឹងធ្វើឱ្យអាម៉េរិក និងដៃគូពឹងផ្អែកកាន់តែខ្លាំងឡើងលើប្រទេសចិន។

លោក ស៊ូលីវ៉ាន បាននិយាយថា ទាំងអាម៉េរិក និងដៃគូគឺមិនអាចទទួលយកបានឡើយនូវសកម្មភាពបែបនេះ។ ដូច្នេះហើយ ក្រុងវ៉ាស៊ីនតោន និងដៃគូរបស់ខ្លួនទាំងអស់កំពុងធ្វើការដើម្បីបង្កើតទីផ្សាររ៉ែដ៏សំខាន់មានស្តង់ដារខ្ពស់ ដែលជាកន្លែងធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់ បង្កើតឱកាសស្មើគ្នា និងលើកកម្ពស់សិទ្ធិកម្មករ និងការការពារបរិស្ថានផងដែរ។ ប៉ុន្តែលោក ស៊ូលីវ៉ាន មិនបានបញ្ជាក់លម្អិតពីប្រភេទជាក់លាក់នៃទីផ្សាររ៉ែនេះទេ។

សូមបញ្ជាក់ថា សារធាតុរ៉ែសំខាន់ៗដូចជាលីចូម នីកែល និងរ៉ែកម្រត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងការផលិតឧបករណ៍ទំនើបៗ និងមានសារៈសំខាន់សម្រាប់ការផ្លាស់ប្តូរថាមពលនៅក្នុងបច្ចេកវិទ្យាដូចជារថយន្តអគ្គិសនី និងទួរប៊ីនខ្យល់ ឬការបង្កើតថាមពលខ្យល់ផងដែរ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើកិច្ចប្រជុំកំពូលរវាងមេដឹកនាំប្លុកប្រទេស BRICS ដែលរុស្ស៊ីធ្វើជាម្ចាស់ផ្ទះសម្រេចបានសមិទ្ធផលអ្វីខ្លះ?

ក្រុមមេដឹកនាំនៃប្លុកប្រទេស BRICS ដែលមានអត្រា៣៧% នៃទិន្នផលសេដ្ឋកិច្ចពិភពលោក បានព្យាករថា ឥទ្ធិពលរបស់ខ្លួននឹងកើនឡើងកបន្ថែមទៀតបន្ទាប់ពីពួកគេ…

រដ្ឋាភិបាលវៀតណាម ចេញក្រឹត្យថ្មីកំណត់ទំហំនៃការលក់ថាមពលសូឡាលើដំបូលដែលប្រើមិនអស់ទៅឱ្យបណ្ដាញជាតិ

រដ្ឋាភិបាលវៀតណាម បានចេញក្រឹត្យថ្មីមួយកាលពីថ្ងៃអង្គារ ទី២៣ ខែតុលា អនុញ្ញាតឱ្យលក់ថាមពលសូឡាលើដំបូលដែលប្រើមិនអស់ ទៅឱ្យបណ្ដាញអគ្គិសនីជាតិក្នុង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ