ខ្សែសង្វាក់ផ្គត់ផ្គង់អាមេរិក​

អាមេរិកគ្រោងលែងដៃពីប្រទេសចិនស្រវ៉ាប្រទេសដទៃទៀតក្នុងការទិញបន្ទះឈីបនិងផលិតផលយុទ្ធសាស្ត្រ


ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន គ្រោងនឹងចុះហត្ថលេខាលើបទបញ្ជាថ្មីមួយ នៅចុង ខែកុម្ភៈនេះ ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ បន្ទះឈីបនិងផលិតផលសំខាន់ៗជាយុទ្ធសាស្ត្រមួយចំនួនទៀត ជាមួយកោះតៃវ៉ាន់ ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដោយមិនពឹងផ្អែកលើផលិតផលមកពីប្រទេសចិនតទៅទៀតទេ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Asia Nikkei។
អាមេរិកគ្រោងលែងដៃពីប្រទេសចិនស្រវ៉ាប្រទេសដទៃទៀតក្នុងការទិញបន្ទះឈីបនិងផលិតផលយុទ្ធសាស្ត្រ
ដោយ

ជំនួសឲ្យទំនិញរបស់ចិន ផលិតផលដែលអាមេរិកគ្រោងនឹងនាំយកពីតៃវ៉ាន់ ជប៉ុន និងកូរ៉េវិញនោះរួមមាន ផលិតផលពាក់កណ្តាលសម្រេច ឧបករណ៍អេឡិចត្រូនិក អាគុយយានយន្តអគ្គិសនី និង ផលិតផលវេជ្ជសាស្ត្រជាដើម។

ជាការឆ្លើយតប កោះតៃវ៉ាន់ធ្លាប់បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយអាមេរិកម្តងរួចមកហើយកាលពីខែ វិច្ឆិកាឆ្នាំមុន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា និងពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់បន្ទះឈីប។

យ៉ាងណាមិញ ជប៉ុន និងកូរ៉េខាងត្បូងមិនទាន់មានប្រតិកម្មយ៉ាងណានោះទេ ដោយហេតុថា ប្រសិនបើប្រទេសខ្លួនព្រមសហការជាមួយអាមេរិកពិតមែន ប្រទេសទាំងពីរនេះ ប្រាកដជាត្រូវកាត់បន្ថយទំនាក់ទំនងទិញដូរជាមួយចិន។

អាមេរិកត្រូវបានគេមើលឃើញថា អាចនឹងមានភាពងាយស្រួលក្នុងការសហការជាមួយប្រទេសដទៃក្នុងការពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់បន្ទះឈីប ប៉ុន្តែនៅក្នុងវិស័យផ្សេងទៀតដូចជា ប្រព័ន្ធ5G ជាដើម អាមេរិកទំនងជាជួបបញ្ហាលំបាក ដោយសារខ្សែចង្វាក់ផ្គត់ផ្គង់ថ្មីអាចនឹងមានតម្លៃថ្លៃសម្រាប់ក្រុមហ៊ុនអាមេរិកនិងជប៉ុន ដោយសារតែបច្ចុប្បន្នមានតែប្រព័ន្ធ 5G របស់ចិនទេ ដែលមានការប្រកួតប្រជែងតម្លៃល្អតម្លៃថោកជាង ជាក់ស្តែងដូចជាប្រព័ន្ធ 5G របស់ក្រុមហ៊ុន Huawei ជាដើម ។

សូមបញ្ជាក់ថា មុននឹងមានគម្រោងសហការជាមួយប្រទេសដទៃបែបនេះ សហរដ្ឋអាមេរិកកន្លងមកជាប្រទេសដែលពឹងផ្អែកទាំងស្រុងពីការនាំចូលផលិតផលជាច្រើនពីចិន ជាក់ស្តែងក្នុងមួយឆ្នាំៗ អាមេរិកនាំចូល ៨០% នៃសារធាតុកម្រមួយចំនួនពីប្រទេសចិន និងពឹងផ្អែកស្ទើរទាំងស្រុងផងដែរ ពីការនាំចូលផលិតផលវេជ្ជសាស្ត្រសំខាន់ៗ ប្រមាណជា ៩០% ពីប្រទេសចិន៕

None



អត្ថបទបន្ទាប់


ហុងកុងត្រៀមចាក់បញ្ចូលលុយ១៥ពាន់លានដុល្លារជួយស្រោចស្រង់សេដ្ឋកិច្ច

ហុងកុង នឹងត្រៀមកញ្ចប់ថវិកាចំនួន ១២០ពាន់លានដុល្លារហុងកុង ឬស្មើនឹងជាង១៥ពាន់លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់សេដ្ឋកិច្ចដែលកំពុងមានកំណើនយ…

ថៃអាចនឹងអនុញ្ញាតឲ្យភ្ញៀវទេសចរចូលមកប្រទេសខ្លួនដោយមិនបាច់ធ្វើចត្តាឡីស័ក

ប្រទេសថៃចង់លុបចោលវិញនូវវិធានការចត្តាឡីស័កចំនួន២សប្តាហ៍របស់ខ្លួន ដល់ភ្ញៀវទេសចរណ៍ណា ដែលមានបំណងចង់មកកម្សាន្តនៅប្រទេសថៃ តែត្រូវមានជំនួសមក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ