លោក Steny Hoyer សមាជិកសភាជើងចាស់របស់អាមេរិក
បានបញ្ជាក់នៅក្នុងភ្នាក់ងារព័ត៌មាន Reuters ថា ពលរដ្ឋមេរិក
មានការគាំទ្រយ៉ាងពេញទំហឹង លើកញ្ចប់ថវិកាចំណាយនេះ។
គណៈកម្មាធិការថវិកានៃរដ្ឋសភាអាមេរិកកាលពីថ្ងៃទី ២២កុម្ភៈ បានអនុម័តលើផែនការកញ្ចប់ថវិកានេះ
ហើយកញ្ចប់ថវិកានេះ
នឹងជួយសង្គ្រោះសេដ្ឋកិច្ចអាមេរិកចេញពីផលប៉ះពាល់ដោយសារតែមេរោគកូវីដ-១៩
ដែលវាគឺជាកិច្ចការអាទិភាពមួយរបស់ប្រធានាធិបតីថ្មីរបស់អាមេរិក លោក ចូ បៃឌិន។
សហរដ្ឋអាមេរិក នៅក្នុងសប្ដាហ៍នេះ
មានអ្នកស្លាប់បាត់បង់ជីវិតដោយសារកូវីដ-១៩ កើនដល់កន្លះលាននាក់ហើយ
ខណៈដែលការងាររាប់លានការងារត្រូវបានប៉ះពាល់ដោយសារតែវិបត្តិមេរោគឆ្លងនេះ៕
© 2023 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ ខេមបូណូមីស។ សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ 089 777 076។