សេចក្ដីព្រាងច្បាប់

ព្រឹទ្ធសភាអាម៉េរិក អនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីផែនការបញ្ចុះពន្ធ និងផែនការចំណាយដ៏សម្បើមរបស់លោក ដូណាល់ ត្រាំ


ក្រុមសមាជិកព្រឹទ្ធសភាអាម៉េរិក មកពីគណបក្សសាធារណរដ្ឋ បានអនុម័តច្បាប់ស្ដីពីការបញ្ចុះអត្រាពន្ធ និងផែនការចំណាយដ៏ធំសម្បើមរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដោយសំឡេងគាំទ្រ និងសំឡេងជំទាស់យ៉ាងប្រកិតប្រកៀតគ្នា។ សេចក្ដីព្រាងច្បាប់នេះនឹងបញ្ចុះអត្រាពន្ធ កាត់បន្ថយកម្មវិធីជួយសង្គមនានា បង្កើនការចំណាយលើវិស័យយោធា និងផ្នែកអន្តោប្រវេសន៍ដែលនឹងដំឡើងពិដានបំណុលរបស់សហរដ្ឋអាម៉េរិក ចំនួន៥ទ្រីលានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
សេចក្ដីព្រាងច្បាប់
ដោយ

ព្រឹទ្ធសភាអាម៉េរិក កាលពីថ្ងៃអង្គារ ទី១ ខែមិថុនា បានអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីផែនការបញ្ចុះពន្ធ និងផែនការចំណាយដ៏សម្បើមរបស់លោក ដូណាល់ ត្រាំ យ៉ាងប៉ផុតប៉ផើយដោយសំឡេង៥១ ទល់នឹង៥០។ សេចក្ដីព្រាងច្បាប់នេះ មានគោលដៅពង្រីកបន្ថែមនូវការបញ្ចុះពន្ធគយឆ្នាំ២០១៧ របស់លោក ដូណាល់ ត្រាំ និងដាក់ចេញនូវការអនុគ្រោះពន្ធថ្មីៗលើលុយធីប ឬលុយទឹកតែ និងប្រាក់ធ្វើការបន្ថែមម៉ោង បង្កើនការចំណាយលើវិស័យយោធា និងកាអនុវត្តការងារអន្តោប្រវេសន៍។

ក្នុងពេលជាមួយគ្នានេះ សេចក្ដីព្រាងច្បាប់នេះ កាត់បន្ថយការចំណាយរហូតដល់ទៅប្រមាណ៩៣០ពាន់លានដុល្លារ ពីកម្មវិធីជំនួយវេជ្ជសាស្ត្រ Medicaid និងកម្មវិធីជំនួយស្បៀងអាហារ ហើយលុបចោលការលើកទឹកចិត្តផ្នែកថាមពលបៃតងជាច្រើនរបស់អតីតប្រធានាធិបតី ចូ បៃឌិន។

សេចក្ដីព្រាងច្បាប់នេះ ក៏នឹងដំឡើងពិដានបំណុលចំនួន៥ទ្រីលានដុល្លារផងដែរ ដោយធ្វើឱ្យពិដានបំណុលសរុបថ្មីរបស់សហរដ្ឋអាម៉េរិក ឈានដល់ប្រមាណ៤១,២ទ្រីលានដុល្លារ។ ពេលនេះ សេចក្ដីព្រាងច្បាប់នេះ បានបញ្ជូនទៅដល់រដ្ឋសភាហើយ ដែលអាចនឹងឈានទៅដល់ការអនុម័យផ្ដាច់ព្រ័ត្រ ទោះបីជាសមាជិករដ្ឋសភាខ្លះមកពីគណបក្សសាធារណរដ្ឋបានបង្ហាញការព្រួយបារម្ភអំពីសេចក្ដីព្រាងច្បាប់នេះយ៉ាងណាក្ដី។

សូមបញ្ជាក់ថា លោក ដូណាល់ ត្រាំ មានបំណងចង់ចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់នេះឱ្យក្លាយទៅជាច្បាប់ធរមាននៅត្រឹមថ្ងៃទី៤ ខែកក្កដា៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


បណ្ដាក្រុមហ៊ុនប្រេងរបស់ថៃ កំពុងសម្លឹងឈោងចាប់ទីផ្សារផ្សេងៗក្រៅពីកម្ពុជា ខណៈដែលទំនាក់ទំនងកម្ពុជា-ថៃ កាន់តែតានតឹង

នាយកដ្ឋានពាណិជ្ជកម្មថាមពល (DOEB) នៃក្រសួងថាមពលថៃ បានឱ្យដឹងថា បណ្ដាក្រុមហ៊ុនប្រេងរបស់ថៃ និយាយថា ការហាមឃាត់របស់កម្ពុជា មិនឱ្យនាំចូលប្រេងច…

លោក ត្រាំ គំរាមកាត់ផ្ដាច់ការឧបត្ថម្ភធនពីក្រុមហ៊ុន Tesla និង SpaceX របស់កំពូលមហាសេដ្ឋី អេឡិន ម៉ាស់

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ព្រមានកាត់ផ្តាច់ប្រាក់ឧបត្ថម្ភធនរាប់លានដុល្លារ ដែលសហព័ន្ធផ្តល់ឱ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ