ប្រព័ន្ធអ៊ីនធឺណិត

អាម៉េរិកគំ.រាមកាត់ផ្តាច់ប្រព័ន្ធអ៊ីនធឺណិត បើអ៊ុយក្រែន មិនឱ្យអាម៉េរិក ធ្វើអាជីវកម្មលើធនធានរ៉ែកម្រ


ក្រុមអ្នកចរចារបស់សហរដ្ឋអាម៉េរិក កំពុងជំរុញឱ្យអ៊ុយក្រែន ផ្ដល់ការអនុញ្ញាតឱ្យអាម៉េរិក ធ្វើអាជីវកម្មរ៉ែកម្ររបស់អ៊ុយក្រែន បើមិនដូច្នេះទេ អាម៉េរិកអាចកាត់បន្ថយលទ្ធភាពរបស់អ៊ុយក្រែន ក្នុងការប្រើសេវាអ៊ីនធឺណិតផ្កាយរណបរបស់ក្រុមហ៊ុន Starlink របស់លោក អេឡិន ម៉ាស់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ប្រព័ន្ធអ៊ីនធឺណិត
ដោយ

ក្រុមហ៊ុន Starlink របស់កំពូលមហាសេដ្ឋី អេឡិន ម៉ាស បានផ្តល់ការតភ្ជាប់អ៊ីនធឺណិតដល់កងកម្លាំងយោធា ក៏ដូចជាប្រទេសអ៊ុយក្រែនទាំងមូល ដែលកំពុងហែកហួរដោយសង្រ្គាមឈ្លានពានរបស់រុស្ស៊ី។ ប៉ុន្តែបញ្ហានេះត្រូវបានលើកយកមកជជែកគ្នាជាថ្មីនៅជំនួបរវាងលោក ខេត ខេឡុក (Keith Kellogg) បេសកជនពិសេសរបស់អាម៉េរិក និងលោក វ៉្លូឌីមៀ ហ្សេឡិនស្គី ប្រធានាធិបតីអ៊ុយក្រែន ក្រោយមេដឹកនាំអ៊ុយក្រែន បានបដិសេធសំណើរបស់រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោក ស្កុត បេស៊ិន (Scott Bessent) ពាក់ព័ន្ធកិច្ចព្រមព្រៀងកម្មរ៉ែកម្រ។

នៅក្នុងជំនួបខាងលើមន្ត្រីជាន់ខ្ពស់របស់អាម៉េរិក បានប្រាប់ថ្នាក់ដឹកនាំអ៊ុយក្រែនថា អ៊ុយក្រែន អាចប្រឈមនឹងការបិទសេវាអ៊ីនធឺណិតរបស់ក្រុមហ៊ុន Starlink ជាបន្ទាន់ប្រសិនបើអ៊ុយក្រែន មិនឯកភាពលើកិច្ចព្រមព្រៀងរ៉ែសំខាន់ៗទេនោះ ហើយបានព្រមានថា ការបាត់បង់អ៊ីនធឺណិតនេះនឹងក្លាយជាបរាជ័យដ៏ធំមួយរបស់អ៊ុយក្រែន។

ការគំរាមរបស់អាម៉រិកនេះធ្វើឡើងក្រោយលោក ហ្សេឡិនស្គី បានបដិសេធការទាមទាររបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ចំពោះការធ្វើអាជីវកម្មរ៉ែកម្រនៅក្នុងប្រទេសអ៊ុយក្រែន ជាថ្នូរនឹងការសងប្រាក់ចំនួន៥០០ពាន់លានដុល្លារ ដែលក្រុងវ៉ាស៊ីនតោន បានជួយអ៊ុយក្រែន និងបាននិយាយថា អាម៉េរិកមិនបានផ្តល់ការធានាសុវត្ថិភាពជាក់លាក់ណាមួយដល់អ៊ុយក្រែនឡើយ។

តែយ៉ាងណាពាក់ព័ន្ធបញ្ហានេះលោក អេឡិន ម៉ាស ថ្នាក់ដឹកនាំក្រុមហ៊ុន Starlink បានបង្ហោះសារលើប្រព័ន្ធសង្គម X ថា អត្ថបទរបស់រ៉យទ័រនេះ គឺជាព័ត៌មានក្លែងក្លាយ និងបានចោទស្ថាប័នព័ត៌មានដ៏ធំនេះថា កំពុងនិយាយកុហក តែលោកមិនបានឆ្លើយតបអ្វីច្រើនជាងនេះនោះទេ។

យ៉ាងណាក៏ដោយលោក ហ្សេឡិនស្គី បាននិយាយថា ក្រុមការងាររបស់អាម៉េរិក និងអ៊ុយក្រែន កំពុងចរចាលើកិច្ចព្រមព្រៀងមួយ ហើយរំពឹងថា កិច្ចព្រមព្រៀងនេះនឹងអាចចុះហត្ថលេខាក្នុងពេលឆាប់ៗនេះ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ការដំឡើងពន្ធរបស់លោក ដូណាល់ ត្រាំ លើដែកថែប និងអាលុយមីញ៉ូមអាចប៉ះពាល់ដល់ការនាំចេញរបស់អឺរ៉ុបក្នុងទំហំជិត៣០ពាន់លានដុល្លារ

សហភាពអឺរ៉ុប ដែលមាន២៧ប្រទេសជាសមាជិកបានប៉ាន់ប្រមាណថា រលកទី១ នៃការដំឡើងពន្ធរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ លើដែកថែប និងអាល…

Goldman Sachs អះអាងថា បើអាម៉េរិក ដំឡើងពន្ធ១០% លើប្រេងឥន្ធនៈ នោះអ្នកផលិតនឹងខាតបង់១០ពាន់លានដុល្លារក្នុងមួយឆ្នាំ

ក្រុមហ៊ុន Goldman Sachs ដែលជាក្រុមហ៊ុនបណ្តាក់ទុនដ៏ធំមួយរបស់សហរដ្ឋអាម៉េរិក បានអះអាងនៅក្នុងរបាយការណ៍ថ្មីរបស់ខ្លួនថា ប្រសិនបើលោក ដូណាល់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ