កោះប៉ាស៊ីហ្វិកសម្លឹងមើលអាមេរិកនៅចំពោះមុខចិន

អាមេរិកគ្រោងផ្តល់ជំនួយជាង ៧ពាន់លានដុល្លារដល់ប្រទេសដីកោះនៅតំបន់ប៉ាស៊ីហ្វិក ក្នុងរយៈពេល២០ឆ្នាំ


តាមមន្ត្រីក្រសួងការបរទេសអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី ២៣ មីនា ថា រដ្ឋបាលលោក ចូ បៃដិន កំពុងមានបំណងផ្តល់ជំនួយជាង ៧ ពាន់លានដុល្លារសម្រាប់រយៈពេលពីរទសវត្សរ៍ខាងមុខ ជាជំនួយសេដ្ឋកិច្ចដល់ប្រទេសកោះប៉ាស៊ីហ្វិកចំនួនបី។ មូលនិធិជំនួយរបស់រដ្ឋបាលក្រុងវ៉ាស៊ីតោនថ្មីនេះ ត្រូវបានគេមើលឃើញថា គឺជាគន្លឹះមួយសំខាន់ក្នុងការពង្រឹង និងការពារសម្ព័ន្ធមិត្តរបស់អាមេរិកនៅចំពោះមុខការកើនឡើងនៃឥទ្ធិពលចិនក្នុងតំបន់មួយនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
កោះប៉ាស៊ីហ្វិកសម្លឹងមើលអាមេរិកនៅចំពោះមុខចិន! រូបភាព Reuters

ទីក្រុងវ៉ាស៊ីនតោនបាននិយាយកាលពីដើមឆ្នាំនេះថា ខ្លួនបានឈានដល់ការឯកភាពជាមួយប្រទេសកោះ Marshall, Palau និងរដ្ឋ សហព័ន្ធ Micronesia (FSM) លើលក្ខខណ្ឌ​នៃជំនួយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក​ក្នុងក្រមខណ្ឌ​នៃកិច្ចព្រមព្រៀង​សមាគមស៊េរី (COFAs)។ គួរជម្រាបបន្តិចថា​ កិច្ចព្រមព្រៀង COFA គឺជាកិច្ចព្រមព្រៀងអន្តរជាតិដែលបង្កើតឡើង និងគ្រប់គ្រងទំនាក់ទំនងនៃសមាគមសេរីរវាងសហរដ្ឋអាមេរិក និងប្រទេសកោះនៅប៉ាស៊ីហ្វិកទាំងបីខាងលើ។

យោងតាមលោកស្រី Jane Bocklage មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក ដែលចូលរួមក្នុងកិច្ចពិភាក្សា COFA បានប្រាប់សវនាការសភាថា សំណើថវិកាឆ្នាំសារពើពន្ធ ២០២៤ របស់រដ្ឋបាលលោក ដៃដិន មានប្រមាណជាង ៧ ពាន់លានដុល្លារក្នុងរយៈពេល ២០ ឆ្នាំសម្រាប់ការបន្តកិច្ចព្រមព្រៀង COFA ថ្មីនេះ។

អ្នកស្រីបាននិយាយថា ក្នុងកញ្ចប់ថវិកានោះ គឺរាប់បញ្ចូលទាំងជំនួយសេដ្ឋកិច្ចផ្ទាល់ចំនួន ៦បាន់៥រយលានដុល្លារ និង ៦៣៤ លានដុល្លារទៀត សម្រាប់ការចំណាយក្នុងការពង្រីកសេវាប្រៃសណីយ៍របស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសកោះទាំងបីនេះ។

មែនទែនទៅ ប្រទេសកោះប៉ាស៊ីហ្វិកទាំងបីជារឿយៗ តែងតែត្អូញត្អែរថា សហរដ្ឋអាមេរិកបានខកខានផ្តល់​ជំនួយស្របតាមកិច្ចព្រមព្រៀងមួយរយៈពេលមកហើយ ទោះបីជាពួកគេ​នៅតែមាន​ទំនាក់ទំនងជិតស្និទ្ធជាមួយ​ទីក្រុងវ៉ាស៊ីនតោនក៏ដោយ។ ក្រុមអ្នករិះគន់មួយចំនួន​បានព្រមានថា ការខកខានក្នុងការឈានដល់លក្ខខណ្ឌថ្មីនៃកិច្ចព្រមព្រៀម COFAs អាចជំរុញឱ្យពួកគេសម្លឹងមើលទៅប្រទេសចិនសម្រាប់ការផ្តល់មូលនិធិ ឬបង្កើនពាណិជ្ជកម្ម និងទេសចរណ៍ជំនួសអាមេរិកក៏ថាបាន។

បើទោះបីជាសិទ្ធិចូលទៅប្រើមូលដ្ឋាន និងយោធារបស់​សហរដ្ឋអាមេរិក មិនមែនជាកម្មវត្ថុនៃការចរចារក៏ដោយ ប៉ុន្តែអ្នកជំនាញនិយាយថា ក្នុងនាមប្រទេសអធិបតេយ្យភាព ប្រទេសទាំងកោះចំនួនបី​នឹងនៅតែអាចបញ្ចប់កិច្ចព្រមព្រៀងទាំងនោះ ប្រសិនបើពួកគេមិនពេញចិត្តក្នុងការទទួលជំនួយគាំទ្រពីសហរដ្ឋអាមេរិក៕




អត្ថបទបន្ទាប់


វិនិយោគិនជប៉ុនមើលឃើញហានិភ័យអតិផរណាសកល ជាបញ្ហាប្រឈមដ៏លំបាកសម្រាប់ឆ្នាំ២០២៣

ព័ត៌មាន
វិនិយោគិននៅក្នុងក្រុមហ៊ុនជប៉ុនធំៗបានមើលឃើញអតិផរណា និងឱកាសនៃការដាំក្បាលចុះសេដ្ឋកិច្ចទូទាំងពិភពលោកថា ជាហានិភ័យចម្បង ដែលពួកគេនឹងប្រឈមម…

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន មានជំនឿចិត្តថា គណបក្សភឿថៃនឹងឈ្នះការបោះឆ្នោតនៅខែឧសភា

ព័ត៌មាន
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសតាំងពីឆ្នាំ២០០៨នោះបាននិយាយថា លោករំពឹងថាប្រទេសថៃនឹងមានរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ