ការការពារហានិភ័យហិរញ្ញវត្ថុ

ហេតុអ្វីប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់រៀបចំការពារហានិភ័យហិរញ្ញវត្ថុរបស់ខ្លួន?


អ្នកជំនាញក្នុងវិស័យធានារ៉ាប់រង លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឲ្យយកចិត្តទុកដាក់រៀបចំហានិភ័យហិរញ្ញវត្ថុរបស់ខ្លួន ដោយក្នុងនោះ អ្នកជំនាញសង្កត់ធ្ងន់ថា វិស័យធានារ៉ាប់រង បានដើរតួនាទីយ៉ាងសំខាន់សម្រាប់ជួយការពារហានិភ័យជូនដល់ប្រជាពលរដ្ឋ ទាំងបុគ្គល និងសហគ្រាស ព្រមទាំងបានចូលរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាថែមទៀតផង។ មិនតែប៉ុណ្ណោះ វិស័យនេះ គឺជាសំណាញ់សុវត្ថិភាពសង្គមផ្នែកហិរញ្ញវត្ថុ ដោយបានចូលរួមជួយការពារសុខភាព និងធនធានផ្សេងៗជូនក្រុមហ៊ុន និងប្រជាពលរដ្ឋផ្ទាល់ផងដែរ។
លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកនៃក្រុមហ៊ុនសម្ព័ន្ធធានារ៉ាប់រង Forte

នៅក្នុងទិវាធានារ៉ាប់រងកម្ពុជា នៅថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០២២ លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកនៃក្រុមហ៊ុនសម្ព័ន្ធធានារ៉ាប់រង Forte បានលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋដែលមានលទ្ធភាព គួរយកចិត្តទុកដាក់រៀបចំការការពារហានិភ័យហិរញ្ញវត្ថុ សម្រាប់ក្រុមគ្រួសារ ឬសហគ្រាស ឬក្រុមហ៊ុនរបស់ខ្លួន ពីព្រោះថាហានិភ័យហិរញ្ញវត្ថុ គឺអាចកើតមានឡើងគ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយចៃដន្យ ដោយមិនបានព្រាងទុកជាមុននោះទេ។ លោក យក់ ចំរើនឫទ្ធិ បានអះអាងថា វិស័យធានារ៉ាប់រងជាសំណាញ់សុវត្ថិភាពសង្គមផ្នែកហិរញ្ញវត្ថុសម្រាប់ប្រជាពលរដ្ឋ សហគ្រាស និងក្រុមហ៊ុនក្នុងវិស័យផ្សេងៗ ដោយលោកបានអះអាងថា វិស័យធានារ៉ាប់រង គឺជាអាជីវកម្មមួយ ដែលទទួលរ៉ាប់រងហានិភ័យរបស់បងប្អូនប្រជាពលរដ្ឋមកទុក ហើយនឹងធ្វើសំណងជូនទៅវិញ នៅពេលពួកគាត់ជួបបញ្ហាអ្វីមួយមួយដោយចៃដន្យ ដល់អាយុជីវិត ឬទ្រព្យសម្បត្តិ។

លោក យក់ ចំរើនឬទ្ធិ បានបញ្ជាក់ឲ្យដឹងដែរថា វិស័យធានារ៉ាប់រងនៅរយៈពេលចុងក្រោយនេះ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ពោលគឺ មានការកើនឡើងប្រមាណជាង ២០% ក្នុងមួយឆ្នាំ។ ប៉ុន្តែបើធៀបនឹងប្រទេសជិតខាងក្នុងតំបន់ វិស័យធានារ៉ាប់រងរបស់កម្ពុជានៅមានទំហំតូចនៅឡើយនោះទេ។

លោក យក់ ចំរើនឫទ្ធិ គូសបញ្ជាក់ដែរថា ទោះបីស្ថិតក្នុងកាលៈទេសៈនៃវិបត្តិកូវីដ-១៩ក្តី ប៉ុន្ដែក្រុមហ៊ុនហ្វតតេ នៅតែអាចដំណើរបានយ៉ាងរឹងមាំ និងបានរួមចំណែកយ៉ាងសកម្មបំផុតសម្រាប់អភិវឌ្ឍទីផ្សារធានារ៉ាប់រង ជាមួយនិរន្តរភាពនៃកំណើនបុព្វលាភជារៀងរាល់ឆ្នាំ។ ក្នុងនោះ ធានារ៉ាប់រងទូទៅមានកំណើនជាង ១០% ធានារ៉ាប់រងអាយុជីវិត មានកំណើនរហូតដល់ ៤៥% ៕




អត្ថបទបន្ទាប់


ទីបំផុតរុស្ស៊ីទទួលស្គាល់ថា ខ្លួនពិតជាបានបាញ់មីស៊ីលដាក់កំពង់ផែអ៊ុយក្រែនមែន

ព័ត៌មាន
ក្រោយពីបានបដិសេភ្លាមៗប្រាប់ទៅប្រទេសតួគីថា ខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារដោយមីស៊ីលលើកំពង់ផែអូដេសារបស់អ៊ុយក្រែនកាលពីចុងសប្តាហ៍…

សហជីពនៅអឺរ៉ុបអំពាវនាវឱ្យសម្របសម្រួលម៉ោងការងារ ក្រោយមានកម្មករ៣នាក់ស្លាប់ដោយសារធ្វើការក្រោមរលកកំដៅខ្លាំង

ព័ត៌មាន
សហជីពកម្មនៅអឺរ៉ុបនៅថ្ងៃចន្ទដើមសប្តាហ៍នេះបានអំពាវនាវ ឱ្យគណៈកម្មការអឺរ៉ុបកំណត់យកសីតុណ្ហភាពជាអតិបរមាមួយ សម្រាប់អនុញ្ញាត ឬមិនអនុញ្ញាតឱ្យកម្ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ