លោក ដូណាល់ ត្រាំ

អាម៉េរិកនឹងកាត់បន្ថយបេសកកម្មការទូតជាមួយចិន រហូតដល់១០%


ប្រភពដែលដឹងពីបញ្ហានេះ បានអះអាងថា សហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ នឹងកាត់បន្ថយទំហំបេសកកម្មការទូតរបស់ខ្លួននៅក្នុងប្រទេសចិន រហូតដល់១០% ដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
លោក ដូណាល់ ត្រាំ
ដោយ

បើយោងតាមការចុះផ្សាយរបស់កាសែត South China Morning Post អ្នកការទូតអាម៉េរិក ដែលធ្វើការនៅប្រទេសចិន និងហុងកុង ក៏ដូចជាបុគ្គលិកក្នុងស្រុកអាចត្រូវបានផ្តល់ការជូនដំណឹងនៅត្រឹមថ្ងៃសុក្រ សប្ដាហ៍នេះ ពាក់ព័ន្ធនឹងការកាត់បន្ថយទំហំបេសកកម្មរហូតដល់១០% ដែលមិនធ្លាប់មានពីមុនមក។

កាសែតនេះបានរៀបរាប់បន្តថា ការកាត់បន្ថយនេះនឹងប៉ះពាល់ដល់ស្ថានទូតនៅទីក្រុងប៉េកាំង និងស្ថានកុងស៊ុល នៅទីក្រុងក្វាងចូវ សៀងហៃ សេនយ៉ាង និងវូហាន ក៏ដូចជាស្ថានកុងស៊ុល នៅទីក្រុងហុងកុងផងដែរ ហើយវាមិនទាន់ច្បាស់ទេថា តើអ្នកការទូតដែលត្រូវកាត់បន្ថយនោះនឹងត្រូវបានចាត់តាំងទៅកន្លែងផ្សេងទៀតនៅក្នុងផ្នែកការទូតដដែល ឬយ៉ាងណានោះទេ ប៉ុន្តែគេរំពឹងថា ភាគច្រើនទំនងជានឹងត្រូវបញ្ឈប់ពីការងារតែម្ដង។

ប្រភពខ្លះទៀតបានឱ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានស្នើឱ្យស្ថានទូតអាម៉េរិក ទូទាំងពិភពលោកត្រៀមកាត់បន្ថយបុគ្គលិក ដែលជាផ្នែកមួយនៃកិច្ចខិតខំរបស់លោក ក្នុងការរុះរើអង្គទូតអាម៉េរិកឡើងវិញ ក្រោមជំនួយការរបស់មហាសេដ្ឋីលោក អេឡិន ម៉ាស់ ដើម្បីកាត់បន្ថយចំណាយរបស់រដ្ឋាភិបាលអាម៉េរិក ដែលអ្នកទាំងពីរនេះចាត់ទុកថា ជាការខ្ជះខ្ជាយថវិកាយ៉ាងច្រើន។

សហរដ្ឋអាម៉េរិក មានអង្គទូតដ៏ច្រើននៅក្នុងប្រទេសចិន។ បើតាមគេហទំព័រស្ថានទូត និងស្ថានកុងស៊ុលអាម៉េរិក ប្រចាំប្រទេសចិន គ្រាន់តែអង្គទូតនៅទីក្រុងប៉េកាំងតែមួយកន្លែងប៉ុណ្ណោះ គឺមានទំហំ១០ហិកតា ដែលក្នុងនោះមានអគារចំនួន៦ រួមទាំងឧបសម្ព័ន្ធថ្មី ដែលទើបសាងសង់ហើយនៅឆ្នាំ២០១៦ និងមានបុគ្គលិកអាម៉េរិក និងចិន សរុបជាង១,៣០០នាក់ ដែលតំណាងឱ្យភ្នាក់ងារសហព័ន្ធអាម៉េរិកជិត៥០ផ្សេងៗគ្នា៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


បទបញ្ជារបស់លោក ត្រាំ ដែលឈប់ឱ្យផ្តល់សញ្ជាតិដល់ទារកដែលកើតនៅអាម៉េរិក ត្រូវបានច្រានចោល

ប្រធានាធិបតីអាម៉េរិក ទី៤៧ លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាឱ្យលុបចោលច្បាប់ផ្ដល់សញ្ជាតិស្វ័យប្រវត្តិដល់គ្រប់ទារកទាំងអស់ ដែលកើតនៅលើ…

តើមានកត្តាអ្វីជួយឱ្យវៀតណាម ឈានមុខគេលើការដឹកជញ្ជូនអាហារតាមអនឡាញ នៅតំបន់អាស៊ាន?

ការសិក្សាមួយបានបង្ហាញថា ប្រទេសវៀតណាម បានឈានមុខគេនៅក្នុងតំបន់អាស៊ាន ខាងផ្នែកដឹកជញ្ជូនអាហារតាមប្រព័ន្ធអនឡាញ ដោយកាលពីឆ្នាំ២០២៤ ទីផ្សារដឹក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ