វិស័យពាណិជ្ជកម្ម

អាម៉េរិកនឹងពង្រឹងការផ្ទៀងផ្ទាត់ប្រភពដើមលើទំនិញថៃ ប្រមាណ៦០មុខ ដែលនាំចូលទៅអាម៉េរិក


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក ពិឆៃ ឈុនហាវ៉ាជីរ៉ា (Pichai Chunhavajira) បានលើកឡើងថា សហរដ្ឋអាម៉េរិក បានកំណត់គោលដៅលើផលិតផលថៃ ប្រមាណ៦០សម្រាប់ការពង្រឹងការផ្ទៀងផ្ទាត់ប្រភពដើមទំនិញ ដើម្បីការពារការគេចវេសណាមួយ ដែលបំពានច្បាប់ពាណិជ្ជកម្ម។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
ប្រភពដើមទំនិញថៃ_ដែលនាំចូលទៅអាម៉េរិក_ASDASDA123ASDSSSSSSS
ដោយ

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានអះអាងថា សហរដ្ឋអាម៉េរិក បានយកចិត្តទុកដាក់ជាពិសេសចំពោះការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (C/O) ប្រហែល៥០ ទៅ៦០មុខ ដើម្បីទប់ស្កាត់ការគេចពីច្បាប់ពាណិជ្ជកម្ម ជាពិសេសការប្រើប្រាស់សិទ្ធិពាណិជ្ជកម្មខុស ដែលគេបានអនុញ្ញាតឱ្យប្រទេសថៃ នាំចេញទំនិញទៅអាម៉េរិក។

លោក ពិឆៃ បាននិយាយថា រដ្ឋាភិបាលថៃនឹងអនុវត្តវិធានការចំនួនបី ដើម្បីដោះស្រាយការចេញឯកសារ CO មិនត្រឹមត្រូវ។ ជាដំបូង រដ្ឋាភិបាលនឹងកំណត់អត្តសញ្ញាណផលិតផលគោលដៅ៥០-៦០ ដែលកំណត់ដោយអាម៉េរិក និងពង្រឹងការត្រួតពិនិត្យនៅនឹងកន្លែងនៃរោងចក្រផលិតទំនិញទាំងនោះ។ បន្ទាប់មករដ្ឋាភិបាលនឹងវាយតម្លៃអំពីថ្លៃដើមផលិតទំនិញ ដែលស្នើសុំ CO ដើម្បីកំណត់ភាគរយនៃវត្ថុធាតុដើមក្នុងស្រុក និងថា តើវាគោរពតាមការវិនិច្ឆ័យសម្រាប់ការចេញ CO ដែរឬទេ។

ដំណោះស្រាយចុងក្រោយ គឺក្រសួងពាណិជ្ជកម្មនឹងចាត់តាំងអាជ្ញាធរតែមួយគត់ ដែលទទួលខុសត្រូវក្នុងការចេញ CO ដោយជំនួសប្រព័ន្ធបច្ចុប្បន្នដែលសហព័ន្ធឧស្សាហកម្មថៃ និងសភាពាណិជ្ជកម្មថៃ ក៏មានសិទ្ធិអំណាចក្នុងការចេញ CO នេះផងដែរ។ ការផ្លាស់ប្តូរនេះមានបំណងធានានូវការគ្រប់គ្រង និងការទទួលខុសត្រូវ៕




អត្ថបទបន្ទាប់


ចិន បន្ធូរបន្ថយការបង្វិលប្រាក់ពន្ធសម្រាប់ភ្ញៀវទេសចរ ដើម្បីជំរុញការចំណាយ

រដ្ឋាភិបាលចិន បានបន្ធូរបន្ថយលក្ខខណ្ឌនៃការបង្វិលប្រាក់ពន្ធត្រឡប់ទៅឱ្យភ្ញៀវទេសចរបរទេស ពោលគឺភ្ញៀវទេសចរបរទេសអាចស្នើសុំប្រាក់ ដែលពួកគេបានបង់ពន្ធ…

ឥណ្ឌូនេស៊ី កំពុងសម្លឹងពង្រីកការធ្វើពាណិជ្ជកម្មជាមួយ BRICS ក្រោយរងសម្ពាធពីអាម៉េរិក

ឥណ្ឌូនេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅអាស៊ាន ក្រៅពីកំពុងបន្តនីតិវិធីលើការចរចារឿងពន្ធបដិការជាមួយសហរដ្ឋអាម៉េរិក បងធំអាស៊ានមួយនេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ