ការរៀបចំឥណទានឡើងវិញ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាថា អតិថិជនជាង២៨ម៉ឺន​គ្រួសារ ទទួលបានការរៀបចំឥណទានឡើងវិញ ក្នុងទំហំទឹកប្រាក់សរុបជិត ១,៤ពាន់លានដុល្លារ


សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអះអាងថា គិតចាប់តាំងពីខែមីនា ឆ្នាំ២០២០ មកដល់ថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២១ សមាជិករបស់សមាគម​មីក្រូហិរញ្ញវត្ថុកម្ពុជា ដែលមានជាង ១០០ ស្ថាប័ន បានរៀបចំឥណទានឡើងវិញជូនដល់អតិថិជនរបស់ខ្លួនជាងសរុបក្នុងទំហំទឹកប្រាក់ជិត ១ពាន់៤រយលានដុល្លារអាមេរិក។ បើតាមសមាគម ការរៀបចំឥណទានឡើងវិញនេះ នឹងបន្ដផ្ដល់ជូនរហូតដល់ពាក់កណ្ដាលឆ្នាំ២០២១។
ធនាគារក៏ជាកូនបំណុល ដូចអ្នកខ្ចីប្រាក់ពីធនាគារ និង មីក្រូហិរញ្ញវត្ថុដែរ !

លោក​ ផល ​វ៉ាន់ឌី នាយកប្រតិបត្តិ​សមាគមមីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​លើកឡើងថា ការ​រៀបចំឥណទានឡើងវិញចំនួន​ចំនួនជិត​ ១ពាន់៤រយ លានដុល្លារអាមេរិកនេះ គឺបាន​ផ្ដល់​ជូនដល់អថិជនជាង​២៨ម៉ឺន​គ្រួសារ ក្នុងចំណោម​អតិថិជនប្រមាណ ៣០ម៉ឺន គ្រួសារ​ដែលបានស្នើសុំ។ លោកបន្ថែមថា ការស្នើសុំរៀបចំឥណទាន​ឡើងវិញ បានថយចុះ​មកកំរិតថេរ​ក្នុងរយៈពេល ៤ខែ​ចុងក្រោយនេះ ដោយការស្នើសុំ​មាន​ចំនួនជាងមួយពាន់​សំណើ​​​ក្នុង​មួយសប្តាហ៍។ លោកផល វ៉ាន់ ឌីបានគូសបញ្ជាក់ថា ការរៀបចំឥណទាន​ឡើងវិញ​​នឹងបន្ត​​ធ្វើ​ជូន​អតិថិជន​រហូតដល់ពាក់​កណ្តាល​ឆ្នាំ​២០២១។ 

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាថា អតិថិជនជាង២៨ម៉ឺននាក់ ទទួលបានការរៀបចំឥណទានឡើងវិញ ក្នុងទំហំទឹកប្រាក់សរុបជិត ១,៤ពាន់លានដុល្លារ

អ្នកជំនាញហិរញ្ញវត្ថុ​រូបនេះ បានលើកឡើងទៀតថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានទទួលរងផល​ប៉ះពាល់​អវិជ្ជមាន​ពីការរីករាលដាល​នៃជំងឺ​កូវីដ-១៩ ដោយសារតែ​អតិថិជនមួយចំនួន​បានរងផលប៉ះពាល់ ក៏ដូចជាបាត់បង់ប្រាក់ចំណូល ដែលបណ្តាលអោយគ្រឹះស្ថានមានសំពាធសាច់ប្រាក់ ឥណទានថ្មីថយចុះ ខណៈដែលឥណទានមានហានិភ័យ​កើនឡើងជិតទ្វេដង ដល់ជិត៣%។ ផលប៉ះពាល់បាន​ស្ទុះឡើងខ្លាំងក្នុងខែមេសា និងឧសភា ប៉ុន្តែចាប់ផ្តើមថមថយមកវិញនៅខែបន្តបន្ទាប់។

ផ្អែកលើរបាយការណ៍ការ​ប្រចាំខែ​របស់សមាគមមីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ស្ថានភាពវិស័យមីក្រូហិរញ្ញវត្ថុ បានចាប់ផ្តើម​ប្រសើរឡើងវិញ​ចាប់តាំងពីខែ មិថុនា ឆ្នាំ២០២០ ដោយសារតែ​ឥណទាន​មានហានិភ័យ បានធ្លាក់ចុះ​មកត្រឹម​ជាង ២,២% ខណៈប្រាក់កម្ចីថ្មី និងប្រាក់បញ្ញើមានការកើនឡើង។

គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២០ វិស័យមីក្រូហិរញ្ញវត្ថុ ដែលរួមមាន​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន​ភតិសន្យាហិរញ្ញវត្ថុនិង គ្រឹះស្ថានឥណទានជនបទ បានផ្តល់ឥណទានជិត ៦ពាន់ ៥រយលានដុល្លារ ដល់​អតិថិជនជិត ២លាននាក់ ខណៈប្រាក់​សន្សំមាន​បរិមាណ ៣ពាន់៥ រយលានដុល្លា ដោយមានអ្នកដាក់​ប្រាក់​បញ្ញើ​ចំនួន ២លាន៦សែននាក់។ 

ជាមួយនឹងសេចក្តីប្រកាសថ្មីៗ នៃវ៉ាក់សាំងកូវីដ១៩ សមាគម​មានសុទិដ្ឋិនិយមថា ផលប៉ះពាល់អវិជ្ជមានពីជំងឺកូវីដ១៩ នឹងថយចុះនៅឆ្នាំ២០២១​ហើយសេដ្ឋកិច្ច​នឹងងើបឡើងវិញ ខណៈដែល​វិស័យមីក្រូហិរញ្ញវត្ថុ​ក្នុងឆ្នាំ២០២១ នឹងបន្ត​ភាពរីកចម្រើន​ខ្លាំង​ជាងឆ្នាំមុនផងដែរ។

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បណ្ដុំកសិករ នៅខេត្តបាត់ដំបងសម្រុកដាំស្លឹកគ្រៃ ព្រោះលក់បានថ្លៃ និងអាច​នាំចេញទៅក្រៅប្រទេស

ព័ត៌មាន
ប្រជាកសិករជាង១១ គ្រួសារ នៅភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានប្រមូលផ្តុំគ្នា ចងក្រងជាបណ្តុំកសិករព្រែឆ្តោរ ហើយចាប់ផ្តើមន...

ក្រុមហ៊ុន ព្រូដិនសល សហការ​ជាមួយ​ក្រុម​តារាចម្រៀង​កូរ៉េ SuperM ដើម្បី​ចាប់​ផ្ដើម​យុទ្ធនាការ «We DO Well Together»

ព័ត៌មាន
ទីក្រុងហុងកុង ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២១ - ក្រុមហ៊ុន ព្រូដិនសលអាស៊ី (ព្រូដិនសល) កំពុងសហការជាមួយក្រុមតារាចម្រៀងកូរ៉េ (K-pop) ដែលជា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ