ពន្ធបដិការ

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក បានបង្ហើបឱ្យដឹងថា លោក ត្រាំ ទំនងជាដំឡើងពន្ធដល់ ១៥% នៅសប្ដាហ៍នេះ


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក Scott Bessent បានបង្ហើបឱ្យដឹងថា ប្រធានាធិបតី ដូណាល់ ត្រាំ ទំនងជាដំឡើងពន្ធសកលលើបណ្ដាប្រទេសជាដៃគូពាណិជ្ជកម្មពី១០% ទៅ១៥%នៅចុងសប្តាហ៍នេះ។ អត្រាពន្ធ១០% ត្រូវបានលោក ត្រាំ ដាក់ចេញកាលពីខែមករា បន្ទាប់ពីតុលាការកំពូលរបស់អាម៉េរិក បានសម្រេចប្រឆាំងគោលនយោបាយពន្ធគយភាគច្រើនរបស់លោក ត្រាំ។ ទោះជាយ៉ាងណា ពន្ធគយបច្ចុប្បន្នអាចនៅមានសុពលភាពត្រឹម១៥០ថ្ងៃប៉ុណ្ណោះ ដែលមានន័យថា បន្ទាប់ពីនេះពន្ធអាចនឹងឡើងថែមទៀត។
ពន្ធបដិការ
ដោយ

រដ្ឋបាលលោក ដូណាល់ ត្រាំ គ្រោងនាំយកពន្ធចាស់ៗត្រលប់មកវិញ ហើយដំឡើងពន្ធបន្ថែមទៀតក្រោមច្បាប់ពាណិជ្ជកម្មរបស់ខ្លួន ដែលរដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក លោក Scott Bessent ជឿជាក់ថា អាចត្រឡប់មកវិញទាំងស្រុងក្នុងរយៈពេល៥ខែ។ ទីផ្សារហិរញ្ញវត្ថុនានា បានបញ្ចេញប្រតិកម្មដោយប្រុងប្រយ័ត្ន ហើយជាការកត់សម្គាល់ ភាគហ៊ុនអាម៉េរិក បានធ្លាក់ចុះបន្តិច បន្ទាប់ពីលោក Scott បានធ្វើអត្ថាធិប្បាយអំពីការដំឡើងពន្ធនេះ។

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក ក៏បាននិយាយដែរថា ទីផ្សារប្រេងនៅតែទទួលបានការផ្គត់ផ្គង់បានល្អនៅឡើយ ទោះបីជាមានសង្គ្រាមរវាងសហរដ្ឋអាម៉េរិក រួមដៃជាមួយអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ ក៏​ដោយ។ លោកបានកត់សម្គាល់ថា ប្រេងរាប់រយលានបារ៉ែលកំពុងត្រូវបានដឹកជញ្ជូនចេញពីតំបន់ឈូងសមុទ្រពែក្សរួចទៅហើយ។

រដ្ឋាភិបាលអាម៉េរិក ក៏កំពុងត្រៀមវិធានការដើម្បីគាំទ្រ​ពាណិជ្ជកម្មថាមពល រួមទាំងការធានារ៉ាប់រង​សម្រាប់កប៉ាល់ដឹកប្រេង និងការបញ្ជូនកងទ័ពជើងទឹកអាម៉េរិក ទៅការពារកប៉ាល់ដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស ផងដែរ។

រដ្ឋមន្ត្រីអាម៉េរិក អះអាងថា ប្រទេសចិន អាចរងផលប៉ះពាល់ខ្លាំង ប្រសិនបើការដឹកជញ្ជូនប្រេងពីឈូងសមុទ្រពែក្ស ត្រូវបានរាំងស្ទះដោយសារថាមពលជាងពាក់កណ្តាល​របស់​​ចិន​បានមកពីតំបន់នេះ។ លោក​ក៏បាននិយាយដែរថា ប្រទេសចិន បានទិញយករហូតដល់ទៅប្រមាន៩៥% នៃប្រេងនាំចេញរបស់អ៊ីរ៉ង់ ដែលឥឡូវនេះភាគច្រើនត្រូវបានផ្អាក។ នៅពេលសួរអំពីការលើកឡើងរបស់លោក ដូណាល់ ត្រាំ អំពីការដាក់ទណ្ឌកម្មពាណិជ្ជកម្មដែលអាចកើតមានលើប្រទេសអេស្ប៉ាញ ដោយសារខឹងអេស្ប៉ាញ បដិសេធមិនឱ្យកងទ័ពអាម៉េរិក ប្រើមូលដ្ឋានទ័ពអាកាសរបស់ខ្លួន ដើម្បីវាយប្រហារប្រទេសអ៊ីរ៉ង់ លោក Scott Bessent បានឆ្លើយថា វានឹងតម្រូវឱ្យមានការសម្របសម្រួលក្នុងចំណោមទីភ្នាក់ងាររដ្ឋាភិបាលជាច្រើន ប៉ុន្តែមិនបានបញ្ជាក់ថា តើទណ្ឌកម្មពាណិជ្ជកម្មនឹងកើតឡើងឬក៏អត់នោះទេ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អ្នកជំនាញព្រមានថា សង្គ្រាមអាចរាលដាលដល់តំបន់អាស៊ីអាគ្នេយ៍ ក្រោយអាម៉េរិក បាញ់ពន្លិចនាវាមុជទឹកអ៊ីរ៉ង់ នៅជិតស្រីលង្កា

ហេតុការណ៍បាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់ ដោយនាវាមុជទឹកអាម៉េរិក នៅក្រៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសស្រីលង្កា កំពុងបង្កឱ្យមានការព្រួយបារម្ភយ៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ