អាស៊ាននឹងបន្តអវត្តមានមេដឹកនាំមីយ៉ាន់ម៉ាលើសពីឆ្នាំ២០២៦

អាស៊ាននឹងបន្តដំណើរការទៅមុនដោយគ្មានវត្តមានមេដឹកនាំនយោបាយមីយ៉ាន់ម៉ារាប់ឆ្នាំទៅមុខ


អវត្តមាននៃមេដឹកនាំមីយ៉ានម៉ានៅកិច្ចប្រជុំកំពូលអាស៊ានបានកើតមាន តាំងពីឆ្នាំ ២០២១ ហើយរហូតដល់ឆ្នាំ២០២៦ ក៏កិច្ចប្រជុំកំពូលរបស់ក្រុមប្រទេសនេះនឹងដំណើរការទៅមុខដោយគ្មាន មេដឹកនាំនយោបាយនៃប្រទេសនេះដដែល ។ ប្រភពការទូតបានទម្លាយថា មេដឹកនាំមីយ៉ាន់ម៉ា ទំនងជានឹងបោះបង់សិទ្ធិរបស់ខ្លួនជាប្រធានអាស៊ាន ដែលនឹងមកដល់នៅក្នុងឆ្នាំ២០២៦ ខាងមុខ ខណៈដែលពេលនេះ វិបត្តិនយោបាយនៅប្រទេសនេះនៅមិនទាន់ដឹងថា ពេលណានឹងបញ្ចប់ ។
អាស៊ាននឹងបន្តអវត្តមានមេដឹកនាំមីយ៉ាន់ម៉ាលើសពីឆ្នាំ២០២៦
ដោយ

ឆ្នាំនេះគឺជាឆ្នាំទី៣ហើយដែលប្រមុខដឹកនាំមីយ៉ាន់ម៉ាអវត្តមានពីកិច្ចប្រជុំកំពូលអាស៊ាន បន្ទាប់ពីរដ្ឋប្រហារយោធា បានកើតមានឡើងនៅក្នុងប្រទេសនេះ តាំងពីថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ២០២១ ខណៈដែលការផ្សះផ្សារនយោបាយនៅក្នុងប្រទេសនេះ ហាក់មិនមានភាពរីកចម្រើនទៅមុខសោះ ស្របពេលដែលមេដឹកនាំអាស៊ាននឹងត្រូវជួបប្រជុំគ្នាប្រចាំឆ្នាំ ពីថ្ងៃទី ០៥ ដល់ ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Thai PBS បានឲ្យដឹងថា មីយ៉ាន់ម៉ាទំនងជានឹងសម្រេចចិត្តបោះបង់កៅអីជាប្រធានអាស៊ានប្តូវេនរបស់ខ្លួនដែលនឹងមកដល់នៅឆ្នាំ ២០២៦ ដោយសារតែស្ថានភាពនយោបាយក្នុងស្រុក និងការមិនបានត្រៀមខ្លួនរបស់ប្រទេស។
ប្រភពអ្នកការទូតបានប្រាប់ប្រភពខាងលើថា នៅក្នុងឆ្នាំនោះប្រធានអាស៊ាននឹងធ្លាក់នៅលើដៃ ប្រទេសហ្វីលីពិន ហើយមីយ៉ាន់ម៉ាអាចនឹងបន្តនៅឆ្នាំបន្ទាប់ពោលគឺនៅឆ្នាំ ២០២៧ ខណៈដែល ឡាវ នឹងបន្តពីប្រទេសឥណ្ឌូនេស៊ីជាប្រធានអាស៊ាននៅឆ្នាំ២០២៤ក្រោយនេះ ហើយ ម៉ាឡេស៊ីនឹងបន្តដឹកនាំអាស៊ាន នៅឆ្នាំ២០២៥។

ការសម្រេចចិត្តរបស់ទីក្រុងណៃពីដោបែបនេះ បង្ហាញពីភាពមិនច្បាស់លាស់នៃស្ថានការណ៍នយោបាយនៅក្នុងប្រទេសនាពេលបច្ចុប្បន្ន និងអនាគត ។ របបយោធាបានដណ្តើមអំណាចនៅខែកុម្ភៈ ឆ្នាំ ២០២១ ហើយចាប់តាំងពីពេលនោះមក ទីក្រុងនេះ ត្រូវដោះស្រាយបញ្ហានយោបាយ សេដ្ឋកិច្ច សន្តិសុខ និងសង្គមយ៉ាងច្រើន។
របបយោធាមីយ៉ាន់ម៉ានៅពេលនេះកំពុងតែ ប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃក្រុមតស៊ូ រួមទាំងកងកម្លាំងការពារប្រជាជន អង្គការប្រដាប់អាវុធជនជាតិភាគតិច និងកងជីវពលរាប់ពាន់នាក់។
ទោះបីរបបយោធាមីយ៉ាន់ម៉ា បានកាត់បន្ថយទោស លោកស្រី អ៊ុងសាន សូជី ពីរយៈពេល ៣៣ ឆ្នាំមកនៅ ត្រឹម ៦ ឆ្នាំ មិនតែប៉ុណ្ណោះ លោកស្រីក៏ត្រូវបានផ្តល់ការលើកលែងទោសក្នុងបទចោទប្រកាន់ ៥ ក្នុងចំណោម ១៩ ប៉ុន្តែកាលពីសប្តាហ៍មុន របបយោធានៅមីយ៉ាន់ម៉ាបានបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល ៦ ខែទៀត ខណៈដែល ការបោះឆ្នោតនៅខែសីហាដែលបានកំណត់ពេលពីមុនមកនោះត្រូវបានពន្យារពេលដោយមិនមានការកំណត់ពេលច្បាស់លាស់។
ការបោះបង់តំណែងប្រធានអាស៊ានរបស់មីយ៉ាន់ម៉ាមិនមែនជារឿងថ្មីឡើយ កាលពីឆ្នាំ២០០៦មីយ៉ាន់ម៉ាក៏ធ្លាប់បានបោះបង់តំណែងជាប្រធានអាស៊ានអោយទៅឡាវម្តងហើយ ដោយសារតែបញ្ហាក្នុងស្រុក ខណៈដែលប្រទេសនេះរវល់រៀបចំការបោះឆ្នោត។
ធម្មនុញ្ញអាស៊ានបានកំណត់ថា ភាពជាប្រធានអាស៊ានត្រូវប្តូរជារៀងរាល់ឆ្នាំ ដោយផ្អែកលើលំដាប់អក្ខរក្រមនៃភាសាអង់គ្លេសនៃប្រទេសសមាជិក ហើយប្រធានប្តូរវេននឹងទទួលបន្ទុកកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទាំងអស់៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើកំពូលមេដឹកនាំប្រទេសមហាអំណាចធំៗ២ គ្រោងនឹងមកទស្សនៈកិច្ចនៅប្រទេសវៀតណាមខែក្រោយ

ព័ត៌មាន
តើកំពូលមេដឹកនាំប្រទេសមហាអំណាចធំៗ២ គ្រោងនឹងមកទស្សនៈកិច្ចនៅប្រទេសវៀតណាមខែក្រោយ!! ទោះបីជាមានទស្សនៈជាច្រើនលើកឡើងដែលថា លោក វ្លាទីមៀ ពូទីន …

ប្រធានកម្មវិធីស្បៀងអាហារពិភពលោកថា ការចាកចេញរបស់រុស្ស៊ីពីកិច្ចព្រមព្រៀងស្បៀង កំពុងធ្វើឱ្យមនុស្សជាង៣រយនាក់នាក់ ធ្លាក់ចូលក្នុងភាពគ្រោះថ្នាក់

ព័ត៌មាន
នៅក្នុងបទសម្ភាសន៍មួយរវាងប្រធានប្រតិបត្តិនៃកម្មវិធីស្បៀងអាហារពិភពលោក បាបប្រាប់សារព័ត៌មានNikkei Asia ថា ការចាកចេញរបស់រុស្ស៊ីពីកិច្ចព្រមព្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ