បច្ចេកវិទ្យា AI

តើការប្រើបច្ចេកវិទ្យា AI ពិតជាជួយឱ្យបុគ្គលិកបង្កើនផលិតភាពការងារខ្ពស់ជាងធម្មតាជិត៥ដងមែនឬ?


ក្រុមហ៊ុនអង់គ្លេស PricewaterhouseCoopers International ហៅកាត់ PWC ដែលជាក្រុមហ៊ុនសវនកម្មគណនេយ្យធំបំផុតទី២ របស់ពិភពលោកបានអះអាងថា ប្រភេទអាជីវកម្មដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត AI បានជួយឱ្យបុគ្គលិករបស់ខ្លួនបង្កើនផលិតភាពការងារខ្ពស់ជាងធម្មតារហូតដល់ទៅជិត៥ដងឯណោះ ដែលនេះនាំមកនូវក្ដីសង្ឃឹមកាន់តែខ្លាំងឡើងសម្រាប់ការជំរុញកំណើនសេដ្ឋកិច្ចទូទាំងពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
បច្ចេកវិទ្យា AI
ដោយ

ក្រុមហ៊ុន PwC បានបញ្ជាក់ថា ផលិតភាពការងារក្នុងវិស័យសេវាកម្មវិជ្ជាជីវៈ និងហិរញ្ញវត្ថុ និងក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន(IT)បានកើនឡើង៤,៣%ចន្លោះឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ បើធៀបនឹងកំណើនត្រឹមតែ០,៩% នៅទូទាំងវិស័យសំណង់ ផលិតកម្ម និងការលក់រាយ ចំណីអាហារ និងការដឹកជញ្ជូន។

ក្រុមហ៊ុន PwC បានលើកឡើងថា ទិន្នន័យនេះបង្ហាញថា ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI អាចជួយប្រទេសនានាបញ្ចប់វិបត្តិកំណើនផលិតភាពការងារទាប ហើយជាលទ្ធផលវានឹងជួយជំរុញកំណើនសេដ្ឋកិច្ច ប្រាក់ឈ្នួល និងស្តង់ដារនៃការរស់នៅកាន់តែល្អប្រសើរ។

លោកស្រី ខារ៉ូល ស្តាប៊ីងស៍ (Carol Stubbings) ប្រធានផ្នែកទីផ្សារ និងសេវាកម្មពន្ធ និងច្បាប់សកលនៃក្រុមហ៊ុន PwC បានលើកឡើងថា នេះឆ្លុះបញ្ចាំងឱ្យឃើញថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបង្កើនផលិតភាពការងារ។

អ្នកជំនាញរូបនេះបានបន្ថែមថា ខណៈដែលអាជីវកម្មកាន់តែច្រើនឡើងចាប់ផ្ដើមប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ការប្រើប្រាស់បច្ចេកវិទ្យានេះត្រូវបានរំពឹងថា នឹងកើនឡើងជាលំដាប់យ៉ាងឆាប់រហ័សនៅថ្ងៃអនាគត៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យក្រុមហ៊ុន Apple លក់បញ្ចុះតម្លៃ iPhone យ៉ាងគំហុករហូតដល់ទៅជាង៣០០ដុល្លារនៅទីផ្សារប្រទេសចិន?

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានចាប់ផ្តើមយុទ្ធនាការលក់បញ្ចុះតម្លៃយ៉ាងគំហុកនៅលើគេហទំព័រផ្លូវការ Tmall របស់ខ្លួនក្នុងទីផ្សារប្រទេសចិន ដែ…

តើកម្ពុជាទទួលបានសមិទ្ធផលអ្វីខ្លះក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន ម៉ាណែត នៅ៩ខែមកនេះ?

គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ គឺមានរយៈពេល៩ខែហើយ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ