ក្រុមហ៊ុន Apple

តើមានកត្តាអ្វីជំរុញឱ្យក្រុមហ៊ុន Apple លក់បញ្ចុះតម្លៃ iPhone យ៉ាងគំហុករហូតដល់ទៅជាង៣០០ដុល្លារនៅទីផ្សារប្រទេសចិន?


ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានចាប់ផ្តើមយុទ្ធនាការលក់បញ្ចុះតម្លៃយ៉ាងគំហុកនៅលើគេហទំព័រផ្លូវការ Tmall របស់ខ្លួនក្នុងទីផ្សារប្រទេសចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក ដោយផ្តល់ជូននូវការបញ្ចុះតម្លៃរហូតដល់ទៅប្រមាណ៣២០ដុល្លារអាម៉េរិក លើម៉ូដែលទូរសព្ទ iPhone មួយចំនួន។ តើមានកត្តាអ្វីជំរុញឱ្យក្រុមហ៊ុនយក្ស Apple លក់បញ្ចុះតម្លៃ iPhone ច្រើនសន្ធឹកសន្ធាប់បែបនេះ?
ក្រុមហ៊ុន Apple
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express កាលពីថ្ងៃចន្ទ ទី២០ ខែឧសភា បានឱ្យដឹងថា ការបញ្ចុះតម្លៃយ៉ាងច្រើនមិនធ្លាប់មាននេះ ធ្វើឡើងស្របពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាម៉េរិកមួយនេះ កំពុងស្វះស្វែងការពារតំណែងរបស់ខ្លួននៅក្នុងប្រទេសចិន ដែលជាទីផ្សារស្មាតហ្វូនលំដាប់ខ្ពស់ ជាកន្លែងដែលខ្លួនកំពុងប្រឈមការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីគូប្រជែងក្នុងស្រុកដូចជាក្រុមហ៊ុនយក្ស Huawei ជាដើម។

សូមបញ្ជាក់ថា ប្រូម៉ូសិនបញ្ចុះតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២៨ ខែឧសភា នេះ កាន់តែពិសេសជាងប្រូម៉ូសិន ដែលក្រុមហ៊ុន Apple ផ្តល់ជូនក្នុងខែកុម្ភៈ ទៅទៀត ដោយកាលនោះក្រុមហ៊ុននេះលក់ iPhone បញ្ចុះតម្លៃច្រើនបំផុត១៦០ដុល្លារអាម៉េរិក៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអាកាសចរណ៍អារ៉ាប៊ីសាអូឌីតមួយ គ្រោងចំណាយ១៩ពាន់លានដុល្លារ ទិញយន្តហោះជាង១០០គ្រឿងពីក្រុមហ៊ុន Airbus

ព័ត៌មាន
ក្រុមហ៊ុនរបស់អារ៉ាប៊ីសាអូឌីត Saudia Group បានប្រកាសនៅក្នុងវេទិការអាកាសចរណ៍ពេលអនាគត (FAF) ក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត …

តើការប្រើបច្ចេកវិទ្យា AI ពិតជាជួយឱ្យបុគ្គលិកបង្កើនផលិតភាពការងារខ្ពស់ជាងធម្មតាជិត៥ដងមែនឬ?

ព័ត៌មាន
ក្រុមហ៊ុនអង់គ្លេស PricewaterhouseCoopers International ហៅកាត់ PWC ដែលជាក្រុមហ៊ុនសវនកម្មគណនេយ្យធំបំផុតទី២ របស់ពិភពលោកបានអះអាងថា ប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ