សេវាធានារ៉ាប់រង

តើការប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា មានស្ថានភាពបែបណានៅមួយរយៈចុងក្រោយនេះ?


សេវាធានារ៉ាប់រង គឺជាកិច្ចសន្យារវាងបុគ្គលជាមួយក្រុមហ៊ុន ដើម្បីទទួលបានការការពារផ្នែកហានិភ័យបាត់បង់ ឬនឹងមានអ្វីមួយកើតឡើងនៅពេលអនាគត។ បច្ចុប្បន្នការប្រើប្រាស់សេវាធានារ៉ាប់ការពារលើហានិភ័យនានា មានជាច្រើនប្រភេទដូចជា គ្រោះថ្នាក់ចរាចរណ៍ ការព្យាបាលជំងឺ អគ្គិភ័យ និងគ្រោះថ្នាក់អាយុជីវិតជាដើម។ តើការប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា មានស្ថានភាពបែបណានៅមួយរយៈពេលចុងក្រោយនេះ?
សេវាធានារ៉ាប់រង
ដោយ

លោក ព្រូ ស៊ីថន អគ្គនាយកក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ កត់សម្គាល់ឃើញថា គិតមកដល់ពេលនេះមានពលរដ្ឋប្រើប្រាស់សេវាធានារ៉ាប់រងប្រមាណ១លាន៣៦ម៉ឺននាក់ ស្មើនឹងប្រមាណ៨%នៃចំនួនប្រជាជនសរុបនៅទូទាំងប្រទេស។ បើតាមអ្នកជំនាញរូបនេះ នាពេលបច្ចុប្បន្ននេះពលរដ្ឋចាប់ផ្ដើមមានការយល់ដឹងកាន់តែច្រើនក្នុងការប្រើប្រាស់សេវាធានារ៉ាប់រង ខណៈចំនួនខាងលើនេះ គឺមានប្រមាណ៦០% បានប្រើប្រាស់សេវាធានារ៉ាប់រងរបស់ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ ខណៈក្រុមហ៊ុនក៏បានផ្ដល់សំណងតាមកិច្ចសន្យាដល់អ្នកប្រើប្រាស់ ដែលជួបបញ្ហាប្រឈមជាបន្តបន្ទាប់ផងដែរ។ ជាមួយគ្នានេះ អគ្គនាយកក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ បានគូសបញ្ជាក់ថា ការប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិត ប្រៀបបាននឹងមានសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុដោយសារតែទទួលបាននូវកិច្ចការពារហានិភ័យ ដែលកើតចេញពីគ្រោះអកុសលជាយថាហេតុណាមួយ។

​បើតាមអគ្គនាយកក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ ការប្រើប្រាស់សេវាធានារ៉ាប់រងនៅកម្ពុជា នាពេលបច្ចុប្បន្ននៅមានកម្រិតនៅឡើយ ខណៈការប្រើប្រាស់នៅក្នុងប្រទេសថៃ មានប្រមាណ៤០% និងនៅក្នុងប្រទេសវៀតណាម មានប្រមាណ២០%នៃចំនួនប្រជាជនសរុប។ បើតាមលោក ព្រូ ស៊ីថន នៅក្នុងឆ្នាំ២០២៤ កន្លងទៅ វិស័យធានរ៉ាប់រងអាយុជីវិតនៅកម្ពុជាបានផ្ដល់សំណងដល់អ្នកប្រើប្រាស់រហូតដល់៣២លានដុល្លារអាម៉េរិក ដែលមានការកើនឡើងជាបន្តបន្ទាប់។ ការកើនឡើងនេះ ត្រូវបានអ្នកជំនាញរូបនេះគូសបញ្ជាក់ថា ដោយសារតែពលរដ្ឋចាប់ផ្ដើមមានទំនុកចិត្ត និងប្រើប្រាស់សេវាធានារ៉ាប់រងច្រើនជាងមុន៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ថៃ ចង់ក្រឡាស់សម្ដីជាថ្មីទៀតជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ ដែលអាចនឹងធ្វើឱ្យលោក ដូណាល់ ត្រាំ លក់មុខ

ប្រទេសថៃ ហាក់ចង់ក្រឡាស់សម្ដីជាថ្មីទៀតហើយ ដែលធ្វើឱ្យប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ លក់មុខរងភាពអាម៉ាស់ ដោយេពេលនេះបានបង្ហាញពីគោលប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ